Google វិនិយោគធំធេង ក្រោយជឿថា មនុស្សអាចរស់បាន៥០០ឆ្នាំ
បច្ចេកវិទ្យានឹងជួយឲ្យមនុស្សរស់នៅបានរហូតដល់ ៥០០ ឆ្នាំ។ នេះបើតាមការអះអាងបញ្ជាក់ពីប្រធានផ្នែកវិនិយោគ Google Ventures របស់ក្រុមហ៊ុ Google លោក Bill Baris ។
តាមរបាយការណ៍របស់ CDC បានបង្ហាញថា ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជា១៤លាននាក់ជុំវិញពិភពលោកបានដឹងថាមានជម្ងឺមហារីកហើយមានមនុស្សប្រហែលជា ៨ លាននាក់បានស្លាប់ដោយសារជម្ងឺនេះ។ ដូច្នេះប្រសិនបើយើងចង់រស់នៅឲ្យបាន៥០០ឆ្នាំ ហេតុអ្វីយើងមិនព្យាបាលជម្ងឺនេះ?
មើលម៉េចដឹងថា iPhone មកពីប្រទេសណា ហើយកូដប្រទេសណាមួយល្អជាងគេ?
លោក Bill Maris បាននិយាយថា លោកបានជួលក្រុមអ្នកវិទ្យាសាស្រ្តដែលជាដៃគូដើម្បីបង្កើតនូវក្រុមហ៊ុនថ្មីមួយ ដែលអាចព្យាបាលនិងបង្កើតឱសថសម្រាប់ព្យាបាលជម្ងឺមហារីកក្នុងរយៈពេល ២០ ឆ្នាំទៀត។
ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងភ្នាក់ងាររបស់គេហទំព័រ Bloomberg លោកបាននិយាយថា ប្រសិនបើមានអ្នកសួរលោកថា តើវាអាចទៅរួចទេដែលអាចរស់នៅបាន ៥០០ ឆ្នាំ? ចម្លើយរបស់លោកគឺពិតជាអាច។
លោកបានបន្ថែមទៀតថា៖ “យើងពិតជាមានឧបករណ៍សម្រាប់សិក្សារពីវិទ្យាសាស្រ្តជិវិតដើម្បីសម្រេចនូវទស្សនៈមួយនេះ ហើយខ្ញុំគ្រាន់តែសង្ឃឹមថានឹងអាចរស់នៅបានយូរជាងនេះ”។
លោក Maris បាននិយាយទៀតថា មានអ្នកវិទ្យាសាស្រ្តជាច្រើនបានបង្កើននូវភាពជឿនលឿនយ៉ាងធំធេងផ្នែកឱសថក្នុងរយៈពេល២ទស្សវត្សកន្លងទៅដោយកាលពេល២០ឆ្នាំមុនការព្យាបាលរោគមហារីកគឺប្រើសារធាតុគីមីតែប៉ុណ្ណោះ តែសម្រាប់ការព្យាបាលថ្មីនេះគឺខុសពីវិធីមុនគឺយើងព្យាបាលជម្ងឺមហារីកដោយការផ្លាស់ប្ដូរកោសិការដើមចេញ។
វិធីស្ដាស្រ្ត ៥យ៉ាង អាចជួយឲ្យប្រពន្ធនៅតែស្រស់ស្អាតសម្រាប់ស្វាមី
លោកបានបន្ថែមទៀតថា វាគឺជាតួនាទីរបស់លោកក្នុងការធ្វើវិនិយោគទន់ជាមួយក្រុមហ៊ុនផ្សេងៗដើម្បីជួយឲ្យមនុស្សរស់នៅបានកាន់តែយូរ ដោយលោកបានបញ្ជាក់ថា៖ “ពីមុន មានមហាសេដ្ឋីជាច្រើនរស់នៅតំបន់ឆ្នេរ Silicon Valley សហរដ្ឋអាមេរិក ប៉ុន្តែចុងក្រោយគ្មានអ្នកណាម្នាក់អាចជៀសផុតពីសេចក្ដីស្លាប់បានទេ ដូច្នេះប្រសិនបើគេឲ្យជម្រើសពីររវាងការរកលុយឲ្យបានច្រើន និង រឹះរកវិធីដើម្បីឲ្យមនុស្សរស់នៅឲ្យបានយូរ តើនឹងជ្រើសរើសមួយណា?”។
តាមប្រភពព័ត៌មានពី Bloomberg បានឲ្យដឹងថា Google Ventures របស់ Google បានបង្កើនទ្រព្យសកម្មរបស់ខ្លួនដែលបានវិនិយោគនៅក្នុងការសិក្សាពីវិទ្យាសាស្រ្តជីវិត ចាប់ពី ៦ ភាគរយក្នុងឆ្នាំ ២០១៣ កើនដល់៣៦ ភាគរយបច្ចុប្បន្ននេះ៕