ប្រពន្ធ​នាំ​ប្រុស​ស្នេហ៍​ឡើងឋានសួគ៌​ក្នុងផ្ទះ​សំណាក់ ប្តី​តាម​ទាន់​ប្តឹង​សមត្ថ​កិច្ចឱ្យ​ចាប់ខ្លួន

3/09/2015 0 Comments A+ a-

បញ្ចូល​អត្ថ​បទ ៖ ផ្កាយព្រឹក

ខេត្តសៀមរាប ​៖​ ស្ត្រី​ម្នាក់​ដែលអះអាងថាខ្លួនជា​បុគ្គលិក​ធនា​គារ​មួយ​​នៅ​ខេត្តឧត្តរមានជ័យ មាន​វិបត្តិ​ផ្លូវចិត្តបាន​លួច​រត់​ចេញពីផ្ទះ​ចោល​កូនស្រី​ និង​ប្តី ដើរ​ផឹកស៊ី​ជាមួយ​មិត្ត​ភ​ក្តិនៅ​ខេត្តសៀមរាប ហើយ​ក៏​ជ្រុល​ជ្រួស​ភ្លេច​គិត​ថាខ្លួន​​មាន​ប្តី បាន​ណាត់​ប្រុស​ស្មេ​ហ៍​​ឡើងឋានសួគ៌​យ៉ាង​ត្រេកត្រអាល​ក្នុងផ្ទះ​សំណាក់​ ត្រូវ​បាន​ប្តី​តាម​ទាន់​ទាំង​ព្រឹក ហើយ​​​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ប៉ុន្តែ​បុរស​ជាប្រុស​ស្នេហ៍នោះ​បានគេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​សុំ​ប៉ូលិសថាទៅ​រកទិញ​ទឹក​បរិសុទ្ធ​ផឹក​។
ហេតុ​ការ​ណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពីម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី០​៨​ ​មីនា​ ២០១៥ ស្ថិត​នៅ​ក្រុម​ទី​២ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ លោក​អនុសេ​នីយ៍​ឯក នួន ស័ក្ក​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ប្រាប់​កោះសន្តិភាព​ថា ដោយ​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជា​​ប្តី សមត្ថកិច្ច​ក៍បាន​ចុះ​ទៅ​ដល់​ផ្ទះសំណាក់​យីហោ​ (​ព្រហ្មរ​ត្ម័​អ៊ី​ន​) ​រួច​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​១០១​ ក៏​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ដេក​នៅផ្ទះ​សំណាក់​នេះ​ពិតប្រាកដ​មែន​។​
លោក​បន្ត​ថា បន្ទាប់​ពី​ឃើញ​ភស្តុ​តាង​ជាក់ស្តែង​យ៉ាង​ដូច្នេះ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជន​ប្រុស​ស្រី​ទាំង​២​នាក់​មក​កាន់​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​សាលា​កំរើក​ដើម្បី​ធ្វើការ​សួរនាំ​។​ បើតាមលោកអធិការរង បុរស​ជា​ប្រុស​ស្នេហ៍មានឈ្មោះ តូន សុ​គ​រី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ខ្លាខាំ​ឆ្កែ ឃុំ​តា​ឡុំ ស្រុក​មង្គលបុរី ខេត្តឧត្តរមានជ័យ និង​ស្ត្រី​​ដែលត្រូវ​ប្តី​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់​ខ្លួន​​ឈ្មោះ ព.ស.ហ អាយុ​៣០​ឆ្នាំ​ ជា​បុគ្គលិក​ធនា​គារ​ រស់នៅ​ សង្កាត់​-ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។
ចំណែក​បុរស​ជា​ប្តី​​ឈ្មោះ ជិន សុ​គុណ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​ជា​ប៉ូលិស​ក្រុង​សំរោង រស់នៅ​ជាមួយ​ប្រពន្ធ ​​​មានកូន​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ​។​ បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​រួច​​​ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​​ត្រូវរ៉ូវ​គ្នា​វិញ​។
តាម​ប្រភព​ពី​ប្តី​បាន​ប្រាប់​ថា ប្រពន្ធ​របស់​ខ្លួនបាន​យក​លេស​រត់​ចេញពីផ្ទះ​ជា​ច្រើន​ដង ដោយ​ចោទ​ថា ខ្លួន​មាន​ស្រី​ញី ប៉ុន្តែ​លុះដល់​ថ្ងៃ​ទី​០៧​ ​មិ​នា​ នាងបាន​មក​ចូលរួម​កម្មវិធី​ខួប​មិត្ត​ភ​ក្តិនៅ​ខេត្តសៀមរាប​។​ ខណៈនោះមាន​មិត្ត​ភ​ក្តិរបស់​ខ្លួននៅ​ខេត្តសៀមរាប​បាន​ទូរស័ព្ទ​ប្រាប់​ថា ប្រពន្ធខ្លួនត្រូវ​បាន​គេ​ដឹក​ចូល​ផ្ទះ​សំណាក់ ពេល​នោះខ្លួនបាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តឧត្តរមានជ័យ​មក​សៀមរាប​​​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។​ ​
ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ថា រឿង​នេះ​មិន​គួរ​ធ្លាក់​មក​លើ​រូបនាងសោះ ព្រោះ​ប្តី​របស់នាង​មាន​ស្រី​លួចលាក់ ទើប​នាងខូចចិត្ត​ផឹក​ស្រវឹង​ភ្លេច​គិត​មួយ​​គ្រា​ក៏​ជ្រុលខ្លួន​តែ​ម្តង​។​ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ដើម្បី​បញ្ចប់រឿងនាងក៏​បាន​ទៅ​អង្វរ​សុំ​ទោស​ប្តីដើម្បី​ឲ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​៕