នារី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ ស្រោច​ទឹក​អាស៊ីត​លើ​ខ្លួន​

3/06/2015 0 Comments A+ a-

ភ្នំពេញ​: នៅវេលា​ម៉ោងជាង ៦ ព្រឹក ថ្ងៃទី​៦ ខែមីនា នេះ នៅខាងមុខ​ផ្សារ កា​ណា​ស៊ី​ធី ភូមិ​ចោមចៅ សង្កាត់​ចោមចៅ មាន​ករណីជះ​ទឹក​អាស៊ីត​ស្រោចទៅលើ​ខ្លួន​នារី​ម្នាក់​។​

​នារី​រងគ្រោះ ឈ្មោះ អា​នី អាយុ​២០​ឆ្នាំ មុខរបរ​ជា​ភ្នាក់ងារ​សន្តិសុខ នៅ​រោងចក្រ​ហូ ស៊ិន​តា​យ បច្ចុប្បន្ន ស្នាក់នៅ​ផ្ទះជួល ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ័​សែន​ជ័យ​។​

​សេចក្តីរាយការណ៍ ពី​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ដើរ​ចេញពីផ្ទះ ទៅ​កន្លែង​​ធ្វើការ ស្រាប់តែ​មកដល់ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ឃើញ​នារី​ម្នាក់ មក​សួរ​នារី​រងគ្រោះ​ថា ធ្វើការ​នៅឯណា ហើយ​ជនរងគ្រោះក៏បាន​ឆ្លើយថា ធ្វើ​សន្តិសុខ នៅ​រោងចក្រ ហូ​ស៊ិន​តា​យ​។ នៅពេលនោះ ស្រាប់តែ​នារី ដែលជា​ជនដៃដល់​
​ក៏បាន​ជះ​ទឹក​អាស៊ីត ទៅលើ​ជនរងគ្រោះ​តែម្តង រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

​បន្ទាប់ពី​ហេតុការណ៍​នេះ កើតឡើង ប្រជាពលរដ្ឋ​នៅក្បែរនោះ បាន​ជួយសង្គ្រោះ​នារី​រងគ្រោះ ដោយ​យក​ទឹក បាញ់ស្រោច​លើ​ខ្លួន ជនរងគ្រោះ រួច​បញ្ជូនទៅ​មន្ទីរពេទ្យ​៕V/S



ជនរងគ្រោះដែលត្រូវគេជះ​ទឹក​អាស៊ីត​ស្រោចទៅលើ​ខ្លួន