គិត ម៉េង-ស្រីតូច ចំណាន អញ្ជើញភ្ញៀវការជាង៥ពាន់ធៀប
បន្ថែមពីលើដំណឹងរៀបការដោយគ្មានស្រពិចស្រពិលនៅថ្ងៃទី២០ មីនា ទិន្នន័យថ្មីមួយដែលVOD ទើបទទួលបាន គឺ អ្នកនាង ស្រីតូច ចំណាន និងលោកគិត ម៉េង កំពុងដើរចែកសំបុត្រការរហូតដល់ជាង៥ពាន់សំបុត្រ ដោយមិនទាន់គិតបញ្ចូលសំបុត្រមួយ មានភ្ញៀវកិត្តិយសអញ្ជើញមក២នាក់នោះផង។ ចំនួនភ្ញៀវដែលមានចំនួនច្រើននេះ គឺជារឿងដ៏កម្រសម្រាប់មង្គលការនៅក្នុងប្រទេសកម្ពុជា។
ចុះទៅដល់ទីតាំងភូមិគ្រឹះរបស់អ្នកនាងស្រីតូច ចំណាន នៅក្រោយអតីតផ្ទះលន់ណល់ ឬក្រោយក្លិបហាត់ប្រាណភ្នំពេញស្ពត (ម្ដុំទួលទំពូង) គ្មានអ្នកណាមិនដឹងនោះទេថា ថ្ងៃទី២០ មីនា ក្នុងឆ្នាំ២០១៥នេះ គឺជាពិធីរៀបចំមង្គលរបស់អ្នកនាង និងសេដ្ឋី គិត ម៉េង។ ទាំងក្នុង និងក្រៅភូមិគ្រឹះត្រូវគេឃើញសស្រាក់សស្រាំដោយជាងជួសជុល និងអ្នកតុបតែង ដើម្បីរៀបរយភូមិគ្រឹះទាំងមូល ទុករៀបចំមង្គលការ មុនឈានមកធ្វើពិធីទទួលភ្ញៀវទ្រង់ទ្រាយធំនៅកោះពេជ្រ៥អាគារពេលល្ងាច ។
វីដេអូ៖ គូស្នេហ៍មួយ គូហ៊ានធ្វើ សកម្មភាពរួមភេទ នៅតាម សាធារណៈ និងចំពោះ មុខក្មេង ដោយមិន ខ្មាស់អៀន
លោក កែវ លីញឹក វិស្វករទទួលម៉ៅការជួសជុល និងកែកុនភូមិគ្រឹះរបស់អ្នកនាង ស្រីតូច ចំណាន ដែលកំពុងញាប់ដៃញាប់ជើងនៅរបងខាងក្រៅ បានថ្លែងប្រាប់ថា អ្នកនាងស្រីតូច ចំណាន និងលោកគិត ម៉េង បានជួលឲ្យលោកម៉ៅកាកែកុនទាំងខាងក្នុងខាងក្រៅផ្ទះ រយៈពេលជាងមួយខែមកហើយ ដើម្បីឲ្យបានរួចរាល់នៅពីរបីថ្ងៃខាងមុខ សម្រាប់រៀបចំមង្គលការនៅថ្ងៃ២០ ខែមីនា ។ មេជាងដែលអះអាងថាជំនាញខាងសាងសង់វីឡាធំៗរបស់ក្រុមអភិជនសម្បូរប្រាក់រូបនេះ និយាយថា «ខ្ញុំកុងត្រាជាមួយគាត់ ទោះជាយ៉ាងម៉េចក៏ត្រូវតែខំដាក់ជាងឲ្យរួចរាល់ពីរបីថ្ងៃហ្នឹងដែរ ព្រោះគាត់ប្រាប់ហើយថា ត្រូវយកផ្ទះហ្នឹងរៀបមង្គលការថ្ងៃទី២០ ខែមីនា»។
គម្រោងដែលលោកម៉ៅការរួមមាន រៀបចំកែច្នៃសួនច្បារក្នុងវីឡាឡើងវិញ លាបពណ៌ផ្ទះទាំងក្នុង និងក្រៅ បំពាក់ភ្លើងក្នុងបវិវេណភូមិគ្រឹះ និងរៀបការ៉ូឈើក្នុងបន្ទប់មួយចំនួន ដើម្បីឲ្យមានភាពប្រណិត ។ គិតត្រឹមល្ងាចថ្ងៃ៤ ខែមីនា ម្សិលមិញ លោកអះអាងថា គម្រោងកែកុនសម្រេចបានជាង៩៥ភាគរយហើយ ដោយសារកិច្ចកុងត្រាមិនអាចបន្តអូសពេលឲ្យកៀកថ្ងៃរៀបមង្គលការបាន ។ អ្នកឆ្លើយតបនឹងបទសម្ភាសន៍រូបនេះបន្តថា «ក្នុងផ្ទះហ្នឹងអត់មានការ៉ូកញ្ចក់ទេ គឺដូរដាក់ការ៉ូឈើសាច់ធ្នុងទាំងអស់ ដោយសូម្បីតែសួនក៏ដាក់អាស្មៅជ័រទន់លេខមួយ ដែលនាំចូលពីបរទេស ស្ទើរតែមើលដឹងថាជាស្មៅសិប្បនិមិត្តនោះផងដែរ ហើយបើនិយាយពីតម្លៃគិតអត់ទាន់ដឹងនោះទេ ព្រោះគ្រាន់តែថ្លៃកុម្មង់ការ៉ូឈើ និងសម្ភារកំប៉ិកកំប៉ុកហ្នឹងអស់ជាងជាង៣ម៉ឺនដុល្លារហើយ »។
មេជាងម៉ៅការរូបនេះប្រាប់ថា ផ្ទះវីឡារបស់អ្នកនាងមានតម្លៃយ៉ាងហោចក៏ជាង១លានដុល្លារដែរ ដោយសារតែបានបំពាក់សុទ្ធតែគ្រឿងឈើ និងគ្រឿងសង្ហារឹមថ្លៃៗមកពីក្រៅប្រទេស ។ នោះមិនទាន់រាប់បញ្ចូលតម្លៃដី ដែលអ្នកនាងទិញពង្រីករហូតធ្វើឲ្យផ្ទះវីឡារបស់ខ្លួន ក្លាយជាភូមិគ្រឹះធំស្កឹមស្កៃនោះផង ។
ប្រពន្ធនាំប្រុសស្នេហ៍ឡើងឋានសួគ៌ក្នុងផ្ទះសំណាក់ ប្តីតាមទាន់ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន
ពាក់ព័ន្ធនឹងផែនការរៀបការវិញ បុរសអ្នកមើលខុសត្រូវក្នុងផ្ទះរបស់អ្នកនាងស្រីតូច ចំណានម្នាក់ ដែលចេញមកជជែកជាមួយវិស្វករម៉ៅការជួសជុលកាលពីល្ងាចមិញ បានអះអាងថា អ្នកនាងបានអញ្ជើញភ្ញៀវរហូតដល់ជាង៥០០០សំបុត្រឯណោះ ខណៈដែលសំបុត្រមួយត្រូវបានគេប៉ាន់ថា យ៉ាងហោចនឹងមានការចូលរួមដោយស្វាមីភរិយា២ៗនាក់ ។
សន្តិសុខដែលនៅបើកទ្វារប្រចាំភូមិគ្រឹះនោះ ព្រលយថា «ការថ្ងៃ២០(មីនា)ហ្នឹងគ្រាន់តែអ្នកតែងផ្កា និងធ្វើរោង យកគំរូមកឡើងប៉ុន្មានដងឯណោះទម្រាំត្រូវ ឃើញប្លង់បានដឹងតាឡូយ សូម្បីតែនៅអាងទឹកក៏ដេគ័រធ្វើគ្របពីលើយ៉ាងស្អាតដែរ»។ បុរសដដែលបញ្ជាក់ទៀតថា អ្នកនាងស្រីតូច ចំណាន និងលោកគិត ម៉េត មមាញឹកក្នុងការតុបតែងតុបតែងភូមិគ្រឹះរបស់ខ្លួនដែលស្ថិតនៅម្ដុំទួលទំពូងនោះ ប្រមាណជាង១ខែមកហើយ ដើម្បីធ្វើឲ្យប្រណិតសម្រាប់ពិធីមង្គលលើកដំបុង បើទោះជាអ្នកទាំង២រួមរស់ជាមួយគ្នាមានកូន៤នាក់រួចទៅហើយ ។
ប្រភពដែលទទួលបានប្រាប់ថា ភាគច្រើននៃភ្ញៀវចំនួន៥ពាន់នាក់យ៉ាងតិច ដែលបានអញ្ជើញនោះ សុទ្ធតែជាមន្ត្រីកំពូលនៃថ្នាក់ដឹកនាំទាំងអស់ ដោយរួមមានមន្ត្រីទូត និងតំណាងសភាពាណិជ្ជកម្មប្រចាំប្រទេសអាស៊ានផងដែរ ។ ចំពោះសាមញ្ញជនទំនងមានតែក្រុមគ្រួសារជិតស្និទ្ធិរបស់អ្នកនាងស្រីតូច ចំណាននៅខេត្តស្វាយរៀង និងបុគ្គលិកប្រចាំការរបស់ទូរទស្សន៍CTN, My TV ,CNC ក្រុមហ៊ុនក្រោមឱវាទរបស់លោកមួយចំនួនប៉ុណ្ណោះ ខណៈដែលវត្តមានតារាសិល្បៈ គឺទាល់តែជាបុគ្គលិកពាក់ព័ន្ធនឹងស្ថាប័នក្រុមហ៊ុនរបស់លោកទើបទទួលបានលិខិតអញ្ជើញ។
គិត ម៉េង-ស្រីតូច ចំណាន អញ្ជើញភ្ញៀវការជាង៥ពាន់ធៀប
ប្រភពឆ្លើយស្របគ្នានឹងការចុះផ្សាយរបស់VOD កន្លងមក បានអះអាងថា លោកគិត ម៉េង សម្រេចចិត្តលើកស្ទួយអ្នកនាងស្រីតូច ចំណាន ព្រោះតែហេតុផលអ្នកនាង និងលោកមានរាសីយោងគ្នា ដោយមានចិនសែមួយរូបស្នើកុំឲ្យលោកគិត ម៉េង បោះបង់អ្នកនាង ស្រីតូច ចំណាន នោះផង។ គាប់ជួនជាលោកត្រូវការឲ្យកូនទាំង៤ដែលជាដំណក់ឈាម ក្លាយជាអ្នកស្នងមរតកដោយស្របច្បាប់ផង ទើបចំណងអាពាហ៏ពិពាហ៍នៅថ្ងៃទី២០ មីនាមួយនេះលេចឡើង ៕