តើវៀតណាមកំពុងជួយកម្ពុជាជួសជុលរថក្រោះ និងរថពាសដែកប្រភេទណាខ្លះ ?
ប្រភពពីមជ្ឈមណ្ឌលវិភាគពាណិជ្ជកម្មអាវុធពិភពលោក (TSAMTO) ផ្សាយនៅថ្ងៃទី៤ មីនា ឲ្យដឹងថា ប្រទេសវៀតណាមកំពុងជួយដល់កងទ័ពកម្ពុជា ក្នុងការថែទាំ និងជួសជុលបណ្តាប្រភេទរថក្រោះ, រថពាសដែក សម្រាប់ជួយដល់តម្រូវការរបស់ប្រទេសនេះ រួមមានរថក្រោះ T-54, T-55 និងរថពាសដែក BMP-1 ដែលជាជំនួយតាំងពីជំនាន់អតីតសហភាពសូវៀត ដែលបច្ចុប្បន្ន គឺរុស្ស៊ី ។
ប្រភពដដែលឲ្យដឹងថា តាមកិច្ចព្រមព្រៀងឆ្នាំ ២០១៤ ទឹកប្រាក់មួយចំនួននៃជំនួយ ២១ លានដុល្លារ ដល់កងទ័ពកម្ពុជា ត្រូវបានប្រើប្រាស់មួយផ្នែកសម្រាប់កិច្ចការនេះ ។
តាម TSAMTO ដដែលនោះ មុននេះ ម៉ាឡេស៊ីមានបំណងចង់ទទួលយកកិច្ចការថែទាំ និងជួសជុល ជាមួយថវិកាប្រមាណ ៥០ ទៅ ៦០ លានដុល្លារ ។ ប៉ុន្តែ ប្រទេសវៀតណាម បានទទួលយកសេវានេះជាមួយតម្លៃទាបជាង ។
ប្រភពមួយចំនួនអះអាងថា កងទ័ពកម្ពុជាមានរថក្រោះពី ១៥០ ទៅ ៥០០ គ្រឿង ប្រភេទ T-54 និង T-55 ៕