Apple គ្រោងបន្ថែមរន្ធ USB, Keyboard និង Mouse នៅលើ iPad អេក្រង់យក្ស
យោងតាមការចុះផ្សាយរបស់ Wall Street Journal នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៥ នេះថា ក្រុមហ៊ុន Apple បានប្រាប់ទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់ឲ្យពន្យារពេលក្នុងការផលិត iPad អេក្រង់យក្ស ១២,៩អ៊ីង។
ប្រភពច្បាស់ការមួយបានលួចបង្ហើបឲ្យដឹងថា iPad ថ្មីនេះ ត្រូវបានពន្យារពេលក្នុងការផលិត ដោយសារតែ Apple កំពុងតែពិចារណាក្នុងការបន្ថែមរន្ធ USB ជាមួយបច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាពអាចបញ្ជូនទិន្នន័យបានលឿនជាងមុន ១០ដង។
ប្រភពដដែលបានបន្តទៀតថា Apple ក៏បាននឹងកំពុងតែសម្រេចចិត្តបង្កើតរន្ធបន្ថែមសម្រាប់ភ្ជាប់ជាមួយ Keyboard និង Mouse ប៉ុន្តែព័ត៌មាននេះត្រូវបាន Apple ច្រានចោល៕