ទូរស័ព្ទ​ដ៏​ចំណាស់​អាយុ​ជាង​មួយ​ទសវត្ស​របស់ Nokia ម៉ូដែល Nokia 8210 នៅ​ត្រូវ​ប៉ាន់​លើ​ទឹកដី​អង់គ្លេស​ទៀត!

2/02/2015 0 Comments A+ a-


Nokia 8210ប្រភព៖​ phonearena
ជា​រឿង​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ដែរ ដែល​ទូរស័ព្ទ​ដៃ​ស៊េរី​ចាស់​​របស់ Nokia ម៉ូដែល Nokia 8210 ចេញ​តាំងពី​ឆ្នាំ១៩៩៩ ទៅ​ហើយ​នោះ នៅតែ​មាន​អ្នក​បេតី​ក្នុង​ប្រទេស​អង់គ្លេស​ទៀត។ ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​នៅ​មាន​តម្រូវការ​​ខ្លាំង​លើ Nokia 8210 នៅ​ឡើយ បើ​ទោះបី​ទូរស័ព្ទ​វ័យ​ចំណាស់​នេះ មាន​អាយុ​ប្រហែល ១៦ឆ្នាំ​មិន​អាច​ប្រកួតប្រជែង​រូបរាង និង​លក្ខណៈ​សម្បត្តិ​ជា​មួយ​ទូរស័ព្ទ​ស៊េរី​ថ្មីៗ​ក្នុង​ពេល​បច្ចុប្បន្ន​ហើយ​ក៏​ដោយ។

ប្រជាជន​អង់គ្លេស​មាន​ទម្លាប់​ទិញ​លក់​របស់របរ​ប្រើប្រាស់​តៗ​គ្នា ពិសេស​គឺ​គ្រឿង​អេឡិចត្រូនិក​ដូច​ជា​ទូរស័ទ្ទ​ដៃ​ថោកៗ​ជាដើម។ ក្នុង​នោះ Nokia 8210 នៅ​មិន​ទាន់​រលត់​សង្ខារ​នៅ​ឡើយ​ទេ។ អ្នក​លក់ដូរ​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់ (drug dealer) នៅ​អង់គ្លេស​បច្ចុប្បន្ន​នៅ​តែ​បន្ត​លក់​ទូរស័ព្ទ​ស៊េរី​ចាស់ Nokia 8210 នេះ​ឱ្យ​គ្នា។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ទូរស័ព្ទ​ស​ខ្មៅ​ចេញ​តាំងពី​ឆ្នាំ១៩៩៩ នេះ​នៅតែ​មាន​អ្នក​ប្រើប្រាស់ មិន​ទាន់​សាបរលាប​អស់​នៅ​ឡើយ​ទេ។


លក្ខណៈ​សម្បត្តិ​ទូរស័ព្ទ​ស​ខ្មៅ​របស់ Nokia ដែល​ចេញ​កាលពី​ឆ្នាំ១៩៩៩ នេះ​រួម​មាន៖

-ប្រព័ន្ធ​បណ្ដាញ GSM
-វិមាត្រ (ប x ទទ x កម្រាស់) = (១០១,៥ x ៤៤,៥ x ១៧,៤) មិល្លីម៉ែត្រ
-ទម្ងន់ ៧៩ក្រាម
-ប្រើ​ជាមួយ​ស៊ីម​កាត​ប្រភេទ Mini-SIM
-Resolution របស់​អេក្រង់ ៥បន្ទាប់ (5 Lines)
-សៀវភៅ Phonebook អាច​រក្សា (save) ទុក​បាន​តែ ២៥០នាក់
-កំណត់ហេតុ​ភ្ជាប់​ទំនាក់ទំនង​រវាង​ទូរស័ព្ទ៖ 10 dialed, 10 receive, 10 missed calls
-គ្មាន​កាមេរ៉ា គ្មាន​រន្ធ​បន្ថែម​កាត Memory ដូច​ទូរស័ព្ទ​ស៊េរី​ទាប​របស់ Nokia បច្ចុប្បន្ន​ទេ
-សំឡេង​រោទ៍ អាច​ដាក់​ញ័រ ជាមួយ​ភ្លេង monophonic
-មាន infrared port តែ​គ្មាន Bluetooth
-មាន​ហ្គេម​តែ ៤ប៉ុណ្ណោះ​សម្រាប់​លេង​កម្សាន្ត
-ភាសា​សរុប ៣២ភាសា
-ប្រភេទ​ថ្ម Li-Ion 650mAh (BLB-2)

សូម​ទស្សនា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម Nokia 8210 ខាង​ក្រោម៖





សូម​បញ្ជាក់​ថា ទូរស័ព្ទ Nokia 8210 នេះ ក៏​មាន​ការ​ពេញនិយម ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ eBay ផង​ដែរ​គឺ​នៅ​ត្រង់​ផ្នែក​ទូរស័ព្ទ​ប្រើ​ហើយ (used-cellphone section) ជាមួយ​តម្លៃ ៣០ផោន ឬ​ប្រហែល ៤៥,២ដុល្លារ​អាមេរិក៕ចុះ​លោក​អ្នក​វិញ តើ​ធ្លាប់​ប្រើ​ម៉ូដែល​យឺនសិន​របស់ Nokia ខាង​លើ​នេះ​ឬ​ទេ?


​ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ phonearena, softpedia, gsmarena