បុរសម្នាក់ត្រូវពួកឧទ្ទាម IS ចាប់ចងបិទមុខរុញទម្លាក់ពីអគារ៧ជាន់ តែមិនស្លាប់ ត្រូវអ្នកនៅដីស្វាគមន៍បន្ថែមនឹងដុំថ្មរហូតក្ស័យ
បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេចាប់ចងបិទមុខ និងរុញទម្លាក់ពីយ៉ប្លុកអគារខ្ពស់មួយ ក្នុងប្រទេសស៊ីរី ដោយចោទប្រកាន់ពីបទ “ប្រតិព័ទ្ធនឹងភេទដូចគ្នា” ។
កាសែត Dailymail ចុះផ្សាយអត្ថបទមួយនៅថ្ងៃទីនេះ (០៣ កុម្ភៈ) បានបង្ហាញឲ្យឃើញសកម្មភាពដ៏ព្រៃផ្សៃរបស់ពួកសកម្មប្រយុទ្ធនៃរដ្ឋអ៊ិស្លាម ISIS ៣នាក់ បានចាប់បុរសវ័យចំណាស់ម្នាក់ចងបិទមុខ រួចរុញទម្លាក់ពីលើអគារកម្ពស់ ៧ ជាន់ នៅទីប្រជុំជន Tal Abyad ក្នុងទីក្រុង Raqqa ប្រទេសស៊ីរី ។ ប៉ុន្តែ មិនស្លាប់ ក៏ត្រូវបានហ្វូងមនុសកំពុងរង់ចាំនៅដីស្វាគមន៍បន្ថែមនឹងដុំថ្មរហូតស្លាប់តែម្តង ។
តាមរយៈរូបភាពបានបង្ហាញឲ្យឃើញបុរសវ័យ ៥០ ឆ្នាំ ប្លាយរូបនោះ ត្រូវពួកសកម្មប្រយុទ្ធ ISIS ឃ្លុំម៉ាសមុខជិត ៣ នាក់ នាំយកទៅកាន់កន្លែងយ៉នៃអគារកម្ពស់ ៧ ជាន់នោះ ហើយឲ្យអង្គុយលើកៅអីជ័រពណ៌ស និងយកក្រណាត់ខ្មៅចងបិទមុខ រួចរុញទម្លាក់ទាំងកំរោលគួរឲ្យអាសូរបំផុត បន្ទាប់ពីលិខិតថ្កោលទោសមួយត្រូវបានអានឮៗ ជាសាធារណៈរួចមក ។
