iPhone 6 ឌីហ្សាញថ្មីបន្ថែមមាសសុទ្ធ 24Kឆ្លាក់រូបឆ្នាំមមែតម្លៃជិត ៤ពាន់ដុល្លារ
iPhone 6 ដែលលោកអ្នកស្គាល់តម្លៃត្រឹមតែជាង ១ពាន់ដុល្លារ (តម្លៃចេញលក់ដំបូង នៅទីផ្សារកម្ពុជា) ថ្មីៗនេះ ត្រូវបានក្រុមហ៊ុនមានឯកទេសកែច្នៃសម្ភារៈប្រើប្រាស់ Goldgenie ដែលមានស្នាក់ការនៅប្រទេសអង់គ្លេស បានកែច្នៃបន្ថែមមាសសុទ្ធ 24K ធ្វើឲ្យទូរស័ព្ទនេះមានតម្លៃកើនឡើងដល់ ជិត៣ពាន់ផោន ឬស្មើនឹងប្រហែល ៤ពាន់ដុល្លារ។ ដោយសារពេលនេះ ជារដូវកាលបុណ្យចូលឆ្នាំថ្មី ២០១៥ នៃប្រជាជនចិន ដូច្នេះក្រុមហ៊ុនបានឌីហ្សាញបន្ថែមរូបសត្វពពែនៅពីក្រោយសម្បក iPhone 6 យ៉ាងស្រស់ស្អាត។
សម្រាប់តម្លៃ iPhone ដែលមានការកែច្នៃបន្ថែមមាសនេះ គឺខុសគ្នាទៅតាមទំហំអង្គចងចាំ។ iPhone 6 ទំហំ 64GB មានតម្លៃ ២៦៣៧ផោន ឬស្មើនឹងប្រហែល ៤០៦៨ដុល្លារអាមេរិក ហើយទំហំ 128GB មានតម្លៃ ២៨៣៧ផោន ឬស្មើនឹងប្រហែល ៤៣៧៥ដុល្លារអាមេរិក។ លក្ខណៈពិសេសនៅលើ iPhone 6 នេះ មិនត្រឹមតែផលិតឡើងស្រោបមាសសុទ្ធ 24K ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឌីហ្សាញរូបសត្វពពែ ដែលមានអត្ថន័យចំពោះឆ្នាំថ្មីឆ្នាំពពែតែម្ដង ព្រោះនឹងនាំសំណាង សុខភាពល្អ លាភហូរចូល។
សូមបញ្ជាក់ថា iPhone 6 ឌីហ្សាញថ្មីនេះ ត្រូវបានផលិតលក់ក្នុងចំនួនកំណត់ត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ ដែលអាចប្រើប្រាស់ជាមួយស៊ីមផ្សេងៗបាន មិនប្រកាន់ប្រព័ន្ធនោះឡើយ (SIM-free)។ ក្រុមហ៊ុន Goldgenie មានការដឹកជញ្ជូន iPhone 6 ទំនើបនេះជូនដល់អតិថិជនដោយឥតគិតថ្លៃនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ goldgenie, gsmarena