សាកលវិទ្យាល័យ​​ Harvard​ ហាម​មិន​ឲ្យ​សាស្ត្រាចារ្យ​​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជា​មួយ​​​និស្សិត​ជា​ដាច់​ខាត​​

2/06/2015 0 Comments A+ a-

សាកលវិទ្យាល័យ​ ហាវឺត​ (Harvard University )ប្រភព៖​ mic.com
សាកលវិទ្យាល័យ​ ហាវឺត​ (Harvard University ) របស់​អាមេរិក​ បាន​ដាក់​បម្រាម​មិន​​ឲ្យ​សាស្ត្រាចារ្យ​ មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ ឬ ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​សិស្ស​របស់​ខ្លួន​ឡើយ ជាពិសេស​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​។

ការ​ហាម​បែប​នេះ​ គឺ​ស្រប​ពេល​ដែល​ សាស្ត្រាចារ្យ​ និង សិស្ស​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជា​មួយ​គ្នា​ជាច្រើន​ករណី​ ដែល​មើល​ទៅ​ហាក់ដូចជា​ មិន​គួរ​កើត​ឡើង​នោះ​ឡើយ។

លោក Alison Johnson ជា​សាស្ត្រាចារ្យ និង ជា​អ្នក​សរសេរ​គោលនយោបាយ​របស់​សកលវិទ្យាល័យ​ ហាវឺត​ (Harvard University )​ បាន​បញ្ជាក់​ថា ៖ «សិស្សៗ​កម្រិត​បរិញ្ញា​ទាំងនោះ​មកកាន់​សាកលវិទ្យាល័យ​​គឺ​ដើម្បី​ រៀនសូត្រ​ពី​សាស្ត្រាចារ្យ ដូច្នេះ​ហើយ យើង​មិន​គួរ​នៅ​ទី​នេះ​ដើម្បី​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ ឬ ស្នេហា​ជា​មួយ​ពួកគេ​ឡើយ។»

មាន​សកលវិទ្យាល័យ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​ ​ក៏​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ចំពោះ​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ ប៉ុន្តែ​មិនទាន់​ដាក់​បំរាម​តឹងតែង​នៅ​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ ក្រុម​សាស្ត្រាចារ្យ​ជាច្រើន​ បាន​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​របស់​ខ្លួន​ចំពោះ​ដាក់​បំរាម​ទាំងនោះ​ទេ។

សូម​បញ្ជាក់​ថា មិនមែន​តែ​ សាកលវិទ្យាល័យ​ហាវឺត​ (Harvard University ) ​ទេ​ដែល​ដាក់​បម្រាម​​បែប​នេះ គឺ​ សាកលវិទ្យាល័យ​ យែល (Yale University) និង សាកលវិទ្យាល័យ​ខូនេកទីកាត​ ( University Of Connecticut) ក៏​ដាក់​បម្រាម​​បែប​នេះ​ជា​យូរ​មក​ហើយ​ដែរ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ bloomberg.com