យន្តហោះដឹកអ្នកដំណើរ EasyJet ចុះចតជាបន្ទាន់ ព្រោះ អ្នកដំណើរត្រូវខ្ទួយទិច
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានចុះចតជាបន្ទាន់ក្នុងគ្រាអាសន្ន បន្ទាប់ពីត្រូវភ្លើងឆេះ នៅអាកាសយានដ្ឋាន Manchester។ អ្នកដំណើរម្នាក់ដែលជិះនៅក្នុងយន្តហោះបានឃើញហេតុការណ៍មិនស្រួល ហើយបានប្រាប់ទៅបុគ្គលិកនៅក្នុងយន្តហោះ។
យន្តហោះនោះមានជើងហោះហើរ EZY1877 ដែលបានចេញដំណើរទៅកាន់តំបន់ Bilbao ប្រទេសអេស្ប៉ាញ (Spain)។ លុះជួបស្ថានភាពបែបនេះ ក៏ហោះបត់ក្បាលត្រឡប់ក្រោយវិញទៅកាន់អាកាសយានដ្ឋាន Manchester។
អ្នកដំណើរនៅក្នុងយន្តហោះបានប្រាប់គ្នាថាគេធុំក្លិនផ្សែងឆួលនៅក្នុងយន្តហោះ។ អ្នកដំណើរម្នាក់រៀបរាប់ថា ៖ គាត់ឃើញក្រុមបង្ការអគ្គិភ័យដាក់ពង្រាយបុគ្គលិកតាមផ្លូវហោះហើរ ចំណែកយន្តហោះដែលប្រុងចេញដំណើរ ត្រូវគេកាក់ទុកសិន (stopped)។
អ្នកនាំពាក្យក្រុមហ៊ុន EasyJet និយាយថា ក្រុមហ៊ុនសូមបញ្ជាក់ឲ្យកាន់តែច្បាស់ថាយន្តហោះ EZY1877 នោះបានហោះបកក្រោយវិញ ជាលក្ខណៈបង្ការក្រែងជួបគ្រោះថ្នាក់ បើបានជាមានមនុស្សធុំក្លិនផ្សែងឆួលនៅក្នុងយន្តហោះទៅហើយ។ ចុងក្រោយនេះ គេទទួលដំណឹងថាយន្តហោះបានចុះចតដោយសុវត្ថិភាព គ្មានអ្នកណារងរបួសអ្វីទាំងអស់៕
មានព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត ទាក់ទងនឹងយន្តហោះដែរ។ នារីម្នាក់ជាភ្ញៀវជិះយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ត្រូវសត្វខ្ទួយទិចឡើងហើមពេញខ្នងដៃ។ នាង Annie Simone ប្រាប់ថានាងត្រូវបានខ្ទួយទិចម្រាមដៃកណ្ដាលដៃស្ដាំ។ ខ្ទួយនោះមិនដឹងចេញពីណាមក លឿននោះលឿន ហើយបានទិចតែម្ដង។ នាងប្រាប់ថានាងបានសម្លាប់ខ្ទួយមួយក្បាលនោះគ្មានប្រណីដៃទេ។ អ្នកនាំពាក្យក្រុមហ៊ុនសុំមិននិយាយអ្វីទាំងអស់ ព្រោះគាត់មិនអាចបកស្រាយចេញ មិនដឹងខ្ទួយនោះឡើងទៅលើយន្តហោះតាមវិធីណា ហើយហេតុដូចម្ដេចក៏មានខ្ទួយនៅក្នុងយន្តហោះ៕
ទស្សនានារីដែលត្រូវខ្ទួយទិចរៀបរាប់
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The Daily Mail