ហេតុ​អ្វី​​នៅ​សុខៗ​​​​​​លោក​​អូបាម៉ា​ ចង់​ធ្វើ​តេស្ដ​ DNA ​ប្រជាជន​អាមេរិក​ជាង​​ ១​លាន​នាក់​? ​

2/03/2015 0 Comments A+ a-

​រូប​តំណាង​ប្រភព៖​ businessinsider
​​​យោង​តាម​ការ​ចុះ​ផ្សាយ​​សារព័ត៌មាន​ Reuters ​ថ្ងៃ​នេះ​បាន​​ឱ្យ​ដឹង​ថា​ ​សហរដ្ឋ​អាមេរិក​បាន​​លើក​សំណើ​ធ្វើ​ការ​វិភាគ​ហ្សែនេទិក​ ឬ​ហ្សែន​​ (DNA) ​​ទៅ​លើ​ប្រជាជន​អាមេរិក​ជាង​ ១​លាន​នាក់​ដែល​ជា​ការ​ស្ម័គ្រចិត្ត​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​​​ដើម្បី​ស្វែង​យល់​ពី​ជំងឺ​មនុស្ស​ និង​បង្កើត​វ៉ាក់សាំង​​ទប់​ស្កាត់។

​ជា​​អ្នក​​ផ្ដួចផ្ដើម​គម្រោង​នេះ​ ​​ប្រធានាធិបតី​​​អាមេរិក​លោក ​បារ៉ាក់​ អូបាម៉ា​​​ បាន​ប្រកាស​​សំណើ​នេះ​កាល​ពី​ថ្ងៃ​សុក្រ​​ចុង​សប្ដាហ៍​កន្លង​មក​​​ ហើយ​​​អ្នក​ស្ម័គ្រចិត្ត​ដែល​គ្រោង​​ជ្រើស​រើស​ ​​មាន​​ក្រុម​មនុស្ស​មាន​សុខភាព​ល្អ​ និង​ក្រុម​មនុស្ស​ឈឺ​ ​ស្ត្រី​ និង​បុរស​​ ​​​ក្រុម​ក្មេង​ៗ​ និង​ចាស់ៗ។

​​​គម្រោង​នៃ​ការ​ធ្វើ​តេស្ដ​ DNA ​​មនុស្ស​ជាង​ ​១​លាន​នាក់​នេះ​ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​នឹង​អាច​ទទួល​បាន​​ទិន្នន័យ​ពី​របៀប​នៃ​ការ​ព្យាបាល​ជំងឺ​កើត​លើ​មនុស្ស​ផ្សេង​ៗ​គ្នា​​​ ហើយ​គោល​ដៅ​ដំបូង​​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ​គឺ​​​ផ្ដោត​ទៅ​លើ​ជំងឺ​មហារីក។

​​លោក​ អូបាម៉ា​ បាន​ដាក់​សំណើ​​សុំ​កញ្ចប់​ថវិកា​ប្រមាណ​ ២១៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦​ សម្រាប់​អនុវត្ត​គម្រោង​នេះ៕