គន្លឺះ ​៥​ យ៉ាងដែលមនុស្សស្រីមិនគួរនិយាយជាមួយមិត្តប្រុសឡើយ!!!

2/09/2015 0 Comments A+ a-

ទ្រឹស្តី​ស្នេហា គេ​ថា មិន​ត្រូវ​លាក់​លៀម​រឿង​អ្វី​ឡើយ​ចំពោះ​គូ​ស្នេហ៍​របស់​ខ្លួន គួរ​តែ​និយាយ​ចេញ​មក​ទាំង​អស់​មក។ ប៉ុន្តែ​អ្នក​ដែល​គិត​ខ្លះ​ទេ​ថា តើ​សង្សា​អ្នក​ពិត​ជា​ចង់​ស្តាប់​រឿង​ទាំង​អស់​នោះ​ដែ​រ​ឬ​ទេ? ភាគ​ច្រើន រឿង​ដែល​ ប្រុសៗ ចង់​តែ​ស្តាប់​រឿងល្អ​​ដែល​ទាក់​ទង​នឹង​រឿង​​ស្នេហារបស់​អ្នក​ និង​ខ្លួន​គេ​ បូក​រួម​ទាំង​ការ​សរសើរ​ផ្ទាល់​តែ​ប៉ុណ្ណោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្នេហា​រឹ​ង​មាំ និង​មាន​ការ​ចង​ចាំ​ល្អៗ។ តើ​អ្នកចង់​​ដឹង​ទេថា មាន​រឿង​មួយ​ចំ​នួនដែល​មិត្ត​ប្រុស​របស់​អ្នក​ មិន​ចង់​ស្តាប់ មិន​ឮនោះ​ទេ? តាម​ដាន​ ទាំង​អស់​គ្នា អ្នក​នឹងដឹង​ថា មាន​រឿង​អ្វី ខ្លះ​ដែល​អ្នក​ពុំ​គួរ​និយាយ​ឲ្យ​មិត្ត​ប្រុស​អ្នក​ឮ។
កុំ​និយាយ​រឿង​ ចឹងៗ ឲ្យ​មិត្ត​ប្រុស​អ្នក​លឺឲ្យ​សោះ

១. កុំ​សរសើរ​ប្រុស​ដទៃ​នៅ​មុខ​សង្សា​ខ្លួន

មិត្ត​ប្រុស​អ្នក​មិន​ចង់​ឮរឿង​នេះ​ទេ។ គាត់​អាច​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ប្រសិន​បើ​អ្នក​សរសើរ​ប្រុស​ដទៃ​ក្រៅ​ពី​គាត់។ គាត់​ប្រហែល​ជា​ដេក​មិន​លក់​ទេ ហើយ​នឹង​នឹក​គិត​ថា អ្នក​លែង​ស្រលាញ់​គាត់​ហើយ។ ស្តាប់់​មើ​ល​ទៅ ដូច​ជា​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ប្រុស​ៗគឺ​បែប​នេះ «ខាង​ក្រៅ​មើល​ទៅ​រឹង​​មាំ​ណាស់ តែ​ចិត្ត​គេ​ក៏​ទន់​ដែរ»។ បើ​សិន​ជា​អ្នក​វិញ អ្នក​ក៏​មិន​ចង់​ឮមិត្ត​ប្រុស​ខ្លួន សរសើរ​នារី​ដទៃ​ដែរ ត្រូវ​អត់? យ៉ាង​ណា​មិញ គ្រាន់​តែ​សរសើ​រ​អ្នក​ដទៃ មិន​ប្រាកដ​ថា អ្នក​កំ​ពុង​ក្បត់​សង្សា​ខ្លួន​នោះ​ទេ ប៉ុន្តែ​គួរ​កុំ​ធ្វើ​ចឹង​អី ល្អ​ជាង។

២. កុំ​និយាយ​រឿង​ចំ​ណូល​ចំ​ណាយ​របស់​អ្នក

ប្រសិន​បើ​អ្នក​ជា​នារី​ស៊ី​វិល័យ មិត្ត​ប្រុស​អ្នក​ប្រាកដ​ជា​លួច​គិត​ថា តើ​គេ​ពិត​ជា​អាច​ផ្គត់​ផ្គង់​ការ​ចំ​ណាយ​អ្នក​បាន​ឬ​ទេ? ទោះ​បី​ជា​ អ្នក​មាន​ការងារ​ផ្ទាល់​ខ្លួន ដែល​អាច​គ្រប់​គ្រង​ការ​ចំ​ណាយ​ក៏​ដោយ យូរ​ឬ​ឆាប់ មិត្ត​ប្រុស​របស់​អ្នក​​នឹង​ក្លាយ​ជា​អ្នក​រ៉ាប់​រង​របស់​អស់​ទាំ​ង​នោះ។ ដូច្នេះ ប្រសិន​បើ​ការ​ចំ​ណាយ​របស់​អ្នក​ខ្ពស់​ពេក អ្នក​គួរ​តែ​ចេះ​រក​វិធី​សាស្រ្ត​អ្វី​មក​និយាយ​ជា​មួយ​គាត់ ចៀស​ជាង​បន្លាច​គាត់​ទៅ​វិញ។

៣. កុំ​និយាយ​ពី​ចំ​នុច​ល្អ​របស់​ មេ​ អ្នក​ដាច់​ខាត

វា​គឺ​ជា​រឿង​ ដ៏​សាមញ្ញ​មួយ​តែ​មិត្ត​ប្រុស​អ្នក​មិន​ចង់​ស្តាប់ ឬ​ឮ​ឡើយ។ ហេតុ​អ្វី? បុរស​ខ្លះ ឆ្ងល់​ថា ហេតុ​អ្វី​មិត្ត​ស្រី​របស់​ខ្លួន​ជិត​ស្និទ្ធិ ជា​មួយ​ មេ​ម្ល៉េះ? មិត្ត​ប្រុស​របស់​អ្នក​អាច​នឹង​កំ​ពុង​ប្រចណ្ឌ តែ​ដើម្បី​ធ្វើ​ឲ្យ​រឿង​នេះ ល្អ​ឡើង​វិញ អ្នក​គយរ​តែ​ពន្យល់​មិត្ត​ប្រុស​របស់​អ្នកថា នោះ​គ្រាន់​តែ​ទំនាក់​ទំ​នង មេ​ និង​កូន​ចៅ​ក្នុ​ង​ការ​ងារ​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។

៤. កុំ​រិះ​គន់​មិត្ត​ប្រុស​ នៅ​ចំ​ពោះ​មុខ​គាត់

ប្រសិន​បើ​អ្នក​ពុំ​ចូល​ចិត្ត​គុណ​សម្បត្តិ​របស់មិត្ត​ប្រុស​អ្នក អ្នក​មិន​គួរ​ប្រាប់​គាត់​ភ្លាមៗ​ នៅ​ចំ​ពោះ​មុខ​គាត់​ឡើយ។ គាត់​មិន​ចូល​ចិត្ត និង​ធ្វើ​ឲ្យ​គាត់​តូច​ចិត្ត​ទៀត​ផង។ មិត្ត​ប្រុស​អ្នក​នឹង​ឆាប់​ផ្តើម​យល់​ថា អ្នកស្អ​ប់​គាត់​ហើយ។ ដូច្នេះ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​ នៅ​មុន​ពេល​និយាយ​ពី​អ្វី​មួយ។ អ្នក​អាច​ប្តូរ​ការប្រើ​ប្រាស់​ពាក្យ ដូចជា​ពន្យល់​ប្រាប់​គាត់​ថា «ប្រសិន​បើ​បង ធ្វើ​ដូចនេះ វា​ល្អ​ជាង…» ចៀស​វាង​ប្រើ​ពាក្យ «អូន​ស្អប់​ពេល​បង​ [ធ្វើ​នេះ ឬ​ធ្វើ​នោះ​] ​ណាស់»៕ទ្រឹស្តី​ស្នេហា គេ​ថា មិន​ត្រូវ​លាក់​លៀម​រឿង​អ្វី​ឡើយ​ចំពោះ​គូ​ស្នេហ៍​របស់​ខ្លួន គួរ​តែ​និយាយ​ចេញ​មក​ទាំង​អស់​មក។ ប៉ុន្តែ​អ្នក​ដែល​គិត​ខ្លះ​ទេ​ថា តើ​សង្សា​អ្នក​ពិត​ជា​ចង់​ស្តាប់​រឿង​ទាំង​អស់​នោះ​ដែ​រ​ឬ​ទេ? ភាគ​ច្រើន រឿង​ដែល​ ប្រុសៗ ចង់​តែ​ស្តាប់​រឿងល្អ​​ដែល​ទាក់​ទង​នឹង​រឿង​​ស្នេហារបស់​អ្នក​ និង​ខ្លួន​គេ​ បូក​រួម​ទាំង​ការ​សរសើរ​ផ្ទាល់​តែ​ប៉ុណ្ណោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្នេហា​រឹ​ង​មាំ និង​មាន​ការ​ចង​ចាំ​ល្អៗ។ តើ​អ្នកចង់​​ដឹង​ទេថា មាន​រឿង​មួយ​ចំ​នួនដែល​មិត្ត​ប្រុស​របស់​អ្នក​ មិន​ចង់​ស្តាប់ មិន​ឮនោះ​ទេ? តាម​ដាន​ ទាំង​អស់​គ្នា អ្នក​នឹងដឹង​ថា មាន​រឿង​អ្វី ខ្លះ​ដែល​អ្នក​ពុំ​គួរ​និយាយ​ឲ្យ​មិត្ត​ប្រុស​អ្នក​ឮ។
កុំ​និយាយ​រឿង​ ចឹងៗ ឲ្យ​មិត្ត​ប្រុស​អ្នក​លឺឲ្យ​សោះ
កុំ​និយាយ​រឿង​ ចឹងៗ ឲ្យ​មិត្ត​ប្រុស​អ្នក​លឺឲ្យ​សោះ

១. កុំ​សរសើរ​ប្រុស​ដទៃ​នៅ​មុខ​សង្សា​ខ្លួន

មិត្ត​ប្រុស​អ្នក​មិន​ចង់​ឮរឿង​នេះ​ទេ។ គាត់​អាច​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ប្រសិន​បើ​អ្នក​សរសើរ​ប្រុស​ដទៃ​ក្រៅ​ពី​គាត់។ គាត់​ប្រហែល​ជា​ដេក​មិន​លក់​ទេ ហើយ​នឹង​នឹក​គិត​ថា អ្នក​លែង​ស្រលាញ់​គាត់​ហើយ។ ស្តាប់់​មើ​ល​ទៅ ដូច​ជា​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ប្រុស​ៗគឺ​បែប​នេះ «ខាង​ក្រៅ​មើល​ទៅ​រឹង​​មាំ​ណាស់ តែ​ចិត្ត​គេ​ក៏​ទន់​ដែរ»។ បើ​សិន​ជា​អ្នក​វិញ អ្នក​ក៏​មិន​ចង់​ឮមិត្ត​ប្រុស​ខ្លួន សរសើរ​នារី​ដទៃ​ដែរ ត្រូវ​អត់? យ៉ាង​ណា​មិញ គ្រាន់​តែ​សរសើ​រ​អ្នក​ដទៃ មិន​ប្រាកដ​ថា អ្នក​កំ​ពុង​ក្បត់​សង្សា​ខ្លួន​នោះ​ទេ ប៉ុន្តែ​គួរ​កុំ​ធ្វើ​ចឹង​អី ល្អ​ជាង។

២. កុំ​និយាយ​រឿង​ចំ​ណូល​ចំ​ណាយ​របស់​អ្នក

ប្រសិន​បើ​អ្នក​ជា​នារី​ស៊ី​វិល័យ មិត្ត​ប្រុស​អ្នក​ប្រាកដ​ជា​លួច​គិត​ថា តើ​គេ​ពិត​ជា​អាច​ផ្គត់​ផ្គង់​ការ​ចំ​ណាយ​អ្នក​បាន​ឬ​ទេ? ទោះ​បី​ជា​ អ្នក​មាន​ការងារ​ផ្ទាល់​ខ្លួន ដែល​អាច​គ្រប់​គ្រង​ការ​ចំ​ណាយ​ក៏​ដោយ យូរ​ឬ​ឆាប់ មិត្ត​ប្រុស​របស់​អ្នក​​នឹង​ក្លាយ​ជា​អ្នក​រ៉ាប់​រង​របស់​អស់​ទាំ​ង​នោះ។ ដូច្នេះ ប្រសិន​បើ​ការ​ចំ​ណាយ​របស់​អ្នក​ខ្ពស់​ពេក អ្នក​គួរ​តែ​ចេះ​រក​វិធី​សាស្រ្ត​អ្វី​មក​និយាយ​ជា​មួយ​គាត់ ចៀស​ជាង​បន្លាច​គាត់​ទៅ​វិញ។

៣. កុំ​និយាយ​ពី​ចំ​នុច​ល្អ​របស់​ មេ​ អ្នក​ដាច់​ខាត

វា​គឺ​ជា​រឿង​ ដ៏​សាមញ្ញ​មួយ​តែ​មិត្ត​ប្រុស​អ្នក​មិន​ចង់​ស្តាប់ ឬ​ឮ​ឡើយ។ ហេតុ​អ្វី? បុរស​ខ្លះ ឆ្ងល់​ថា ហេតុ​អ្វី​មិត្ត​ស្រី​របស់​ខ្លួន​ជិត​ស្និទ្ធិ ជា​មួយ​ មេ​ម្ល៉េះ? មិត្ត​ប្រុស​របស់​អ្នក​អាច​នឹង​កំ​ពុង​ប្រចណ្ឌ តែ​ដើម្បី​ធ្វើ​ឲ្យ​រឿង​នេះ ល្អ​ឡើង​វិញ អ្នក​គយរ​តែ​ពន្យល់​មិត្ត​ប្រុស​របស់​អ្នកថា នោះ​គ្រាន់​តែ​ទំនាក់​ទំ​នង មេ​ និង​កូន​ចៅ​ក្នុ​ង​ការ​ងារ​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។

៤. កុំ​រិះ​គន់​មិត្ត​ប្រុស​ នៅ​ចំ​ពោះ​មុខ​គាត់

ប្រសិន​បើ​អ្នក​ពុំ​ចូល​ចិត្ត​គុណ​សម្បត្តិ​របស់មិត្ត​ប្រុស​អ្នក អ្នក​មិន​គួរ​ប្រាប់​គាត់​ភ្លាមៗ​ នៅ​ចំ​ពោះ​មុខ​គាត់​ឡើយ។ គាត់​មិន​ចូល​ចិត្ត និង​ធ្វើ​ឲ្យ​គាត់​តូច​ចិត្ត​ទៀត​ផង។ មិត្ត​ប្រុស​អ្នក​នឹង​ឆាប់​ផ្តើម​យល់​ថា អ្នកស្អ​ប់​គាត់​ហើយ។ ដូច្នេះ អ្នក​ត្រូវ​គិត​ឲ្យ​បាន​ដិត​ដល់​ នៅ​មុន​ពេល​និយាយ​ពី​អ្វី​មួយ។ អ្នក​អាច​ប្តូរ​ការប្រើ​ប្រាស់​ពាក្យ ដូចជា​ពន្យល់​ប្រាប់​គាត់​ថា «ប្រសិន​បើ​បង ធ្វើ​ដូចនេះ វា​ល្អ​ជាង…» ចៀស​វាង​ប្រើ​ពាក្យ «អូន​ស្អប់​ពេល​បង​ [ធ្វើ​នេះ ឬ​ធ្វើ​នោះ​] ​ណាស់»៕