ទំលាប់អ្នកមាន និង ទំលាប់អ្នកក្រ ចូលចិត្តដាក់របស់អ្វីនៅកន្លែងដេក
នេះជាលទ្ធផលស្រាវជ្រាវថ្មីរបស់លោក Tom Corley អ្នកនិពន្ធសៀវភៅ “Rich Habits: The Daily Success Habits OF Wealthy Individuals” បានលើកឡើងពីភាពខុសគ្នារវាងអ្នកមាន នឹង អ្នកក្រនៅក្នុងចំណុចមួយដែលនិយាយពីកន្លែងទទួលទានដំណេក។
ក្រៅពីមានភាពខុសគ្នាផ្នែកហិរញ្ញវត្ថុ អ្នកនិពន្ធរូបនេះបានបង្ហាញថា អ្នកមាន ឬ បុគ្គលជោគជ័យហិរញ្ញវត្ថុ ក៏មានទម្លាប់មួយខុសពីអ្នកក្រផងដែរពីការរៀបចំរបស់របរនៅកន្លែងទទួលទានដំណេករបស់ពួកគេ។ តើអ្វីខ្លះទៅដែលអ្នកជោគជ័យហិរញ្ញវត្ថុដាក់នៅក្បែរគ្រែដំណេករបស់ខ្លួន?
នៅសង្គមអាមេរិក លោក Corley បានកំណត់និយមន័យថា ក្រុមអ្នកមានរកប្រាក់ចំណូលបានចាប់ពី ១៦០ ០០០ដុល្លារឡើងទៅក្នុងមួយឆ្នាំ ឬ លើសពីនេះ និង បូករួមទាំងទ្រព្យសម្បត្តិរបស់ពួកគេម្នាក់ៗបន្ថែមទៀតចំនួន ៣,២ លានដុល្លារ។ រីឯក្រុមអ្នកក្រវិញ លោកបានចាត់ចំណាត់ថ្នាក់រកប្រាក់ចំណូលខ្ពស់បំផុត ៣៥ ០០០ដុល្លារ ឬ តិចជានេះក្នុងមួយឆ្នាំ បូករួមទាំងទ្រព្យសម្បត្តិចំនួន ៥ ០០០ ដុល្លារបន្ថែមទៀត។
នេះជាលទ្ធផលស្រាវជ្រាវរបស់លោក Corley ពីភាពខុសគ្នារវាងអ្នកមាននឹងអ្នកក្រជុំវិញការអានសៀវភៅ៖
- អ្នកមាន ១១% ចូលចិត្តអានសៀវភៅគ្រាន់តែដើម្បីកម្សាន្ត ខណៈដែលអ្នកក្រវិញចូលចិត្តអានសៀវភៅប្រភេទនេះរហូតដល់ ៧៩%
- អ្នកមាន ៨៥% ចូលចិត្តអានសៀវភៅពីរ ឬ ច្រើនជាងនេះដែលទាក់ទិនទៅនឹងអាជីពការងារ ការអភិវឌ្ឍខ្លួនឯងក្នុងមួយខែៗ ខណៈដែលអ្នកក្រមានតែ ១៥% ប៉ុណ្ណោះ។
- អ្នកមាន ៩៤% ចូលចិត្តអានព្រឹត្តិបត្រព័ត៌មាន កាសែត ព័ត៌មាន ឬ ប្លុក ខណៈដែលអ្នកក្រមានតែ ១១% តែប៉ុណ្ណោះ។
- អ្នកមាន ១១% ចូលចិត្តអានសៀវភៅគ្រាន់តែដើម្បីកម្សាន្ត ខណៈដែលអ្នកក្រវិញចូលចិត្តអានសៀវភៅប្រភេទនេះរហូតដល់ ៧៩%
- អ្នកមាន ៨៥% ចូលចិត្តអានសៀវភៅពីរ ឬ ច្រើនជាងនេះដែលទាក់ទិនទៅនឹងអាជីពការងារ ការអភិវឌ្ឍខ្លួនឯងក្នុងមួយខែៗ ខណៈដែលអ្នកក្រមានតែ ១៥% ប៉ុណ្ណោះ។
- អ្នកមាន ៩៤% ចូលចិត្តអានព្រឹត្តិបត្រព័ត៌មាន កាសែត ព័ត៌មាន ឬ ប្លុក ខណៈដែលអ្នកក្រមានតែ ១១% តែប៉ុណ្ណោះ។
«យោងតាមការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ទម្លាប់ប្រចាំថ្ងៃរបស់អ្នកនឹងមានឥទ្ធិពលដល់ភាពជោគជ័យហិរញ្ញវត្ថុរបស់អ្នក ដែលមានគន្លឹះសំខាន់ៗចំនួន៤ នៅទីនេះ»។ នេះជាប្រសាសន៍របស់លោក Corley។
តាមការបញ្ជាក់របស់លោកCorley គន្លឹះមួយក្នុងចំណោមគន្លឹះ៤ ខាងលើនោះគឺថា ការអប់រំខ្លួនឯង (Self-education)។ លោកបានបន្តថា អ្នកមានចូលចិត្តអានសៀវភៅមិនចេះស្កប់ដើម្បីធ្វើឲ្យចំណេះដឹងរបស់ពួកគេកាន់តែរីកចម្រើន ជាពិសេសសៀវភៅដែលនិយាយពីបុគ្គលជោគជ័យតែម្តងសម្រាប់យកមកធ្វើជាគំរូ។
យោងតាមបទសម្ភាសន៍របស់លោកទៅកាន់ក្រុមអ្នកមានប្រាក់ស្តុកស្តម្ភ បានបង្ហាញថា ២៤% នៃបុគ្គលទាំងនោះមានបុគ្គលគំរូរបស់ខ្លួន ហើយ ៩៣% នៃបុគ្គលទាំងនេះបានសារភាពថា “បុគ្គលគំរូរបស់ពួកគេពិតជារួមចំណែកធ្វើឲ្យខ្លួនក្លាយជាអ្នកមាន”។ បុគ្គលទាំងនេះគឺជាអ្នកជំនួញ។
លោកCorley បានលើកឡើងថា ក្នុងសៀវភៅរបស់លោកបុគ្គលគំរូសំខាន់ៗមានចំនួន៥ ដែលមានដូចជា ឪពុកម្ដាយ អ្នករួមការងារ បុគ្គលជោគជ័យ លោកគ្រូអ្នកគ្រូ និង ក្រុមមនុស្សដែលរិះគន់ដើម្បីកែលំអផងដែរ។ ហេតុដូច្នេះ សៀវភៅគឺជាអ្វីដែលក្រុមអ្នកមានដាក់កៀកកើយនឹងខ្លួនជានិច្ចនៅកន្លែងទទួលទានដំណេក៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider