ព័ត៌មាន​សំខាន់ៗ​​​ដើម្បី​ស្នើ​​សុំ​ទិដ្ឋាការ​ពី​ប្រទេស​ចំនួន ​៤ ​ដែល​អ្នក​គួរ​យល់ដឹង​!

2/06/2015 0 Comments A+ a-


ទិដ្ឋាការរបស់ប្រទេសនូវែលហ្សេឡង់ប្រភព៖​ nzlawyer.wordpress.com
ជាទូទៅ​ មុន​នឹង​ធ្វើដំណើរ​ទៅ​កាន់​បរទេស​​ រឿង​ដែល​ចាំ​បាច់​នោះ ត្រូវ​មាន​​ទិដ្ឋាការ ឬ វីហ្សា (Visa) ​ពី​ប្រទេស​ណា​មួយ​ដែល​ចង់​ទៅ​នោះ​ជា​មុន​សិន បើមិនដូច្នោះទេ​មិន​អាច​ទៅ​បាន​ឡើយ។ សម្រាប់​ប្រទេស​ជន​កម្ពុជា​វិញ ក៏​មិន​ខុសគ្នា​ដែរ ពោល​គឺ​មុននឹង​ធ្វើដំណើរ​ទៅបរទេស​ ត្រូវ​តែ​​បំពេញបែបបទ​សុំ​ទិដ្ឋាការ​ពី​ស្ថានទូត​បរទេស​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា​​ជា​មុន​សិន​។

ខាង​ក្រោម​នេះ​ គឺ​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ស្ដីពី​ការ​​បំពេញ​បែបបទ​សុំ​ទិដ្ឋាការ៖

ប្រទេស​កូរ៉េខាងត្បូង

រាល់​ជនបរទេស​ទាំង​អស់​ដែល​មាន​បំណង​ចង់​ស្នាក់នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​លើស​ពី​ ៩០ថ្ងៃ ត្រូវតែ​សុំ​ទិដ្ឋាការ​ជា​មុន​សិន។ ជនបរទេស​ទាំងឡាយ​ណា​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​របស់​ខ្លួន​ បាន​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លើកលែង​ទិដ្ឋាការ​ ( visa waiver agreement ) អាច​ចូល​មកកាន់​ទឹកដី​កូរ៉េ​ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​ក្នុង​រយៈ​ការ​កំណត់​ណាមួយ​ដែល​បាន​ព្រមព្រៀង ហើយ​សម្រាប់​កម្ពុជា​វិញ​ គឺ​មាន​រយៈពេល ៦០ថ្ងៃ។

រាល់​ការ​បំពេញ​បែបបទ​សុំ​ទិដ្ឋាការ​ទាំងអស់​ ត្រូវ​ធ្វើ​ឡើង​នៅ​ស្ថានទូត ឬ កុងស៊ុល​កូរ៉េ​​ប្រចាំ​នៅ​ប្រទេស​របស់​អ្នក។ ក្នុង​នោះ អ្នក​ដែល​ចង់​បាន​ទិដ្ឋាការ​ត្រូវតែ​ប្រគល់​ លិខិតឆ្លងដែន (passport) ពាក្យ​ស្នើ​សុំ រូបថត និង ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទៀត។ ចំពោះ​តម្លៃ​វិញ​គឺ៖

ទិដ្ឋាការ​ចូល​ប្រទេស​បាន​តែ​មួយ​លើក (Single entry visa)៖ មានតម្លៃ ៣០ ដុល្លារ​សម្រាប់​ការ​ស្នាក់​នៅ​មិន​លើស​បី ៩០ថ្ងៃ។ បើ​លើស​ពី ៩០ ថ្ងៃ គឺ​មាន​តម្លៃ​ ៥០ ដុល្លារ។

ទិដ្ឋាការ​ចូល​ប្រទេស​បាន​ច្រើន​លើក ( Multiple entry visa)៖ មានតម្លៃ​ ៨០ដុល្លារអាមេរិក។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា៖ http://khm.mofa.go.kr/english/as/khm/visa/issuance/index.jsp

ប្រទេស​ជប៉ុន

សម្រាប់​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ជប៉ុន​វិញ គឺ​មាន ៣ ប្រភេទ​សំខាន់ៗ។ ទី១ គឺ ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់​នៅ​​រយៈពេល​ខ្លី (Visa for short-term stay ) ពោល​គឺ មិន​លើ​ពី​៩០ថ្ងៃ មាន​ដូចជា ទៅលេង​បងប្អូន​ ទៅ​ដើរលេង​ ឬ ទៅ​ទំនាក់ទំនង​កិច្ចការ​ជំនួញ​ផ្សេងៗ​។ ទី២ ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់​នៅ​​រយៈពេល​វែង​ (Visa for long-term stay) ពោល​គឺ​លើស​ពី ៩០ថ្ងៃ មាន​ដូចជា សិក្សា​​ ឬ ទៅ​ធ្វើការ​ ។ ទី៣ គឺ​ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់នៅ​ដើម្បី​ព្យាបាល​ជម្ងឺ (Visa for Medical Stay) ​។

ចំពោះ​តម្លៃ​វិញ​គឺ​​គិត​ជា​លុយ​​រៀល​៖

ទិដ្ឋាការ​ចូល​ប្រទេស​បាន​តែ​មួយ​លើក (Single entry visa)៖ មានតម្លៃ ១៣០ ០០០ រៀល​។

ទិដ្ឋាការ​ចូល​ប្រទេស​បាន​ច្រើន​លើក ( Multiple entry visa)៖ មានតម្លៃ​ ២៥០ ០០០ រៀល។ ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា៖http://www.kh.emb-japan.go.jp/consular/visa/visa-index-e.htm

…ប្រទេស​​ទាំង​៥ដែលមាន​​ទ័ពជើងទឹក​ខ្លាំងក្លា​បំផុត​​នៅ​លើពិភពលោក…

សហរដ្ឋអាមេរិក

សម្រាប់​ប្រជាជន​កម្ពុជា ដែល​មាន​បំណង​ចង់​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នោះ​ដឹង​ថា​មាន​ទិដ្ឋាការ​ពីរ​ភេទ ដែល​លោក​អ្នក​អាច​ជ្រើសរើស ពោល​គឺ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ (Non-immigrant Visas) និង ទិដ្ឋាការ​អន្តោប្រវេសន៍(Immigrant Visas)។ ​

ចំពោះ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ (Non-immigrant Visas) គឺជា ប្រភេទ​ទិដ្ឋាការ​សម្រាប់​អ្នក​ដែល​ចង់​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​សហរដ្ឋ​អាមេរិក។ ​ទិដ្ឋាការ​ប្រភេទ​នេះ គឺ​មាន​សុពលភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​រយៈពេល​៣ខែ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​​ទិដ្ឋាការ​ជូន។ ដោយឡែក​ទិដ្ឋាការ​អន្តោប្រវេសន៍(Immigrant Visas) គឺ ជា​ប្រភេទ​ទិដ្ឋាការ​សម្រាប់​អ្នក​ដែល​ចង់​រស់​នៅ​ជា​អចិន្ត្រៃយ៍​លើ​ទឹកដី​អាមេរិក។ អ្នក​ដែល​អាច​សុំ​ទិដ្ឋាការ​នេះ​បាន​ ទាល់តែ​អ្នក​ទាំង​នោះ​ចាំ​បាច់​ត្រូវតែ​មាន​សាច់ញាតិ​បងប្អូន​ដែល​មាន​សញ្ជាតិ​អាមេរិក ឬ អ្នក​មាន​សិទ្ធិ​រស់​នៅ​សហរដ្ឋ​អាមេរិក។

​http://cambodia.usembassy.gov/visa_general_information.html

ប្រទេស​បារាំង

ការ​ស្នើសុំ​​ទិដ្ឋាការ​ដើម្បី​អាច​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង លោកអ្នក​ត្រូវតែ​ទៅ​ទាក់ទង​នៅ​ការិយាល័យ​ស្ថានកុងស៊ុល​នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ជា​មុន​សិន។ ការ​ទទួល​បាន​ទិដ្ឋាការ​ពី​ការិយាល័យ​ស្ថានកុងស៊ុល​នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា មានន័យថា អ្នក​មាន​សិទ្ធិ​ទៅ​កាន់​ប្រទេស​បារាំង​ ឬ ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់Schengen  ។ តំបន់​ Schengen នេះ​គឺ​មានមាន២៧​ប្រទេស៖ ​​​ អាល្លឺម៉ង់ អូទ្រីស បែលហ្សិក ដាណឺម៉ាក អេស្ប៉ាញ អេស្តូនី ហ្វាំងឡង់ បារាំង ក្រិក ហុងគ្រី អ៊ីស្លង់ អ៊ីតាលី ​ឡេតូនី  លីទុយអានី​ លិចធិនស្តែន លុចហ្សំបួរ ម៉ាល់តា ន័រវែស ហុឡង់ដ៍​ ប៉ូឡូញ ព័រទុយហ្គាល់ សាធារណរដ្ឋ ឆេក ស្លូវ៉ាគី ស្លូវើនៀ ស៊ុយអែត ស្វីស។ ចំពោះ​តម្លៃ​វិញ គឺ​

​​ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់​នៅ​​រយៈពេល​ខ្លី (Visa for short-term stay )៖ មាន​រយៈ​ពេល​៩០ថ្ងៃ ហើយ​មាន​តម្លៃ ៩៩​ ​អឺរ៉ូ។

ទិដ្ឋាការ​សម្រាប់​ការ​ស្នាក់​នៅ​​រយៈពេល​វែង​ (Visa for long-term stay)៖ គឺ​មាន​តម្លៃ ៩៩​អឺរ៉ូ​។ ព័ត៌មាន​បន្ថែម៖ http://www.ambafrance-kh.org/%E1%9E%91%E1%9E%B7%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A,746

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ ambafrance-kh.org, khm.mofa.go.kr, kh.emb-japan.go.jp, cambodia.usembassy.gov & thaiembassy.org