ប្លែកភ្នែកនឹងតៀមស្រា “ស្រោបលុយដុល្លារ” ចង់ថប់ដង្ហើម
វាប្រហែលជាតៀមស្រាតែ ១-០-២ លើលោក ។ ខណៈពេលដែលហាងដទៃៗទៀត ច្រើនឲ្យភ្ញៀវបន្យល់ទុកនូវការសសើរ ដោយសរសេរលើសៀវភៅ ឬ ក្រដាសនោះ ហាងស្រា១នៅ Homer Spit, Alaska អាមេរិក បានជ្រើសយកវិធីចម្លែកមួយ គឺប្រសិនបើភ្ញៀវចង់សម្តែងទឹកចិត្តនឹងការបំរើល្អរបស់ពួកគេ គឺសូមភ្ជាប់វិក័យបត្រជាមួយក្រដាសប្រាក់ ១ ដុល្លារ ដែលមានការចុះហត្ថលេខារបស់ខ្លួន ។ ក្រោយមក គេយកវាទៅបិទនឹងជញ្ជាំង ។