ទម្លាប់ជោគជ័យទាំង ២១ចំណុច សម្រាប់កំពូលនាយកប្រតិបត្តិ នាយកគ្រប់គ្រង ឬអ្នកចាត់ការទូទៅ
គ្រូបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនៃស្ថាប័នស្ថាបនាអ្នកដឹកនាំ vbuild leaders លោក សយ សាវុត បង្ហើបពីទម្លាប់ជោគជ័យឲ្យ TheBNEWS ដឹងថា ដើម្បីក្លាយជាកំពូលនាយកប្រតិបត្តិ នាយកគ្រប់គ្រង ឬ អ្នកចាត់ការទូទៅជោគជ័យ គួរមានទម្លាប់ដូចខាងក្រោម។
១) រក្សាបាននូវចក្ខុវិស័យ បេសកកម្ម វត្ថុបំណង និង តម្លៃស្នូលរបស់ក្រុមហ៊ុនជានិច្ច
២) ជឿជាក់លើខ្លួនឯង និង ក្រុមការងាររបស់ខ្លួន
៣) ពូកែសម្របសម្រួល និង ប្រកាន់យុត្តិធម៌លើការដោះស្រាយបញ្ហា
៤) ប្រកាន់យក និង ធ្វើគំរូសុចរិតទៀងត្រង់
៥) ផ្ដួចផ្ដើមគំនិតថ្មីៗ និង តាមដានរហូតចប់ចុងចប់ដើម
៦) បង្កើត និង អនុវត្តតាម ផែនការប្រចាំសប្ដាហ៍ ប្រចាំខែ ប្រចាំត្រីមាស និង ប្រចាំឆ្នាំ
៧) មិនយកមុខមាត់លើស្នាដៃអ្នកដទៃ ឬ សូម្បីតែរបស់ខ្លួនឯង
៨) គិតគូរគូសវាស និង ពិចារណាល្អិតល្អន់មុនពេលធ្វើ
៩) បង្កើត និង រក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃ – បុគ្គលិក ថ្នាក់លើ អតិថិជន អ្នកផ្គត់ផ្គង់ ប្រព័ន្ធផ្សព្វផ្សាយ និង សហគមន៍
១០) ទទួលខុសត្រូវលើតួនាទីយ៉ាងហ្មត់ចត់ និង ដោយការយកចិត្តទុកដាក់ខ្ពស់
១១) ទាញយកការយល់ព្រមពីថ្នាក់លើ និង បុគ្គលិកពាក់ព័ន្ធមុននឹងអនុវត្តគម្រោងថ្មីណាមួយ
១២) មិនកិបកេង ឬ ឆ្លៀតឪកាសដើម្បីប្រយោជន៍ ឬ មុខមាត់ផ្ទាល់ខ្លួន
១៣) តែងដាក់ខ្លួន និង រួសរាយរាក់ទាក់ជាមួយអ្នកដទៃទាំងចិត្តទាំងកាយ
១៤) ស្ដាប់ និង និយាយក្នុងនាមជាអ្នកដឹកនាំ
១៥) សិក្សាស្វែងយល់ក្នុងនាមជាអ្នកដឹកនាំ
១៦) ម្ចាស់ការលើសតិអារម្មណ៍របស់ខ្លួន ឲ្យខាងតែបាន
១៧) គិតវិជ្ជមាន និង ពិចារណារកដំណោះស្រាយលើបញ្ហាផ្សេងៗជាប្រចាំ
១៨) លេងកីឡា និង បរិភោគល្អដើម្បីសុខភាពមាំមួន
១៩) បន្តការអភិវឌ្ឍខ្លួនតាមរយ: ការអានកាសែត ទស្សនាវដី្ត សៀវភៅ ស្តាប់វិទ្យុ
២០) ចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីរៀនពីអ្នកដទៃនូវអ្វី ដែលខ្លួនមិនទាន់ពូកែ ក្នុងនាមជា នាយកប្រតិបត្តិដ៏កំពូលម្នាក់
២១) បន្តការគិតល្អ ការនិយាយល្អ និង ការធ្វើតែអំពើល្អ ចំពោះខ្លួន និង ចំពោះអ្នកដទៃ ៕

ដោយ៖ ម៉ៅ ចរិយា