រឿង៦យ៉ាងនាំសំណាងអាក្រក់ហាមផ្ដាច់មិនត្រូវធ្វើក្នុងពេលបុណ្យចូលឆ្នាំចិន
នៅសល់តែមួយថ្ងៃទៀត ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ ដូច្នេះដើម្បីបានលាភសំណាង និងចៀសវាងសំណាងអាក្រក់កូនចៅចិនឬកូនខ្មែរសែស្រឡាយចិនរមែងមានតំណមច្រើនក្នុងថ្ងៃចូលឆ្នាំដើម្បីនាំសេចក្ដីសុខក៏ដូចជាលាភសំណាងដល់ខ្លួននិងក្រុមគ្រួសារ ហើយតំណមទាំង៧ នេះគឺត្រូវបានអនុវត្តន៍តៗគ្នាមក ៖
១.ហាមកក់សក់៖ បើអាចទៅរួចសូមកុំកក់សក់របស់អ្នកនៅរវាងបីថ្ងៃដំបូងនៅក្នុងពិធីបុណ្យចូលឆ្នាំ ព្រោះពាក្យថាសក់នៅក្នុងភាសាចិនបញ្ចេញសំឡេងដូចគ្នានឹងពាក្យទ្រព្យសម្បត្តិ ដូច្នេះជនជាតិចិនមានជំនឿថាការកក់សក់គឺដូចការបោសសំអាតទ្រព្យសម្បត្តិចេញនៅពេលចាប់ផ្ដើមឆ្នាំថ្មី។
២. កុំប្រើប្រាស់កាំបិតឬកន្ត្រៃ៖ របស់ប្រើប្រាស់មានមុខមុតស្រួចគឺតំណាងឱ្យសំណាងអាក្រក់ ដោយសារតែមុខស្រួចរបស់វត្ថុទាំងនោះត្រូវបានជឿជាក់កាត់ចេញសំណាងល្អនិងជោគជ័យលាភ។ ម្យ៉ាងទៀតការកាត់សក់ក្នុងថ្ងៃចូលឆ្នាំក៏មិនត្រូវបានអនុញ្ញាតឱ្យធ្វើដែរ។
៣. កុំធ្វើឱ្យបែកបាក់របស់របរប្រើប្រាស់៖ ត្រូវតែប្រុងប្រយ័ត្នទ្វេរឡើងក្នុងអំឡុងបុណ្យចូលឆ្នាំចិនប្រពៃណីចិន មិនឱ្យបែកបាក់របស់របរប្រើប្រាស់ផ្សេងៗ។ អ្វីដែលសំខាន់គឺហាមបែកចានព្រោះនឹងធ្វើឱ្យអ្នកជួបសំណាងមិនល្អក្នុងឆ្នាំថ្មី មិនតែប៉ុណ្ណោះត្រូវចាំថាពេលញ៉ាំត្រីហាមធ្វើឱ្យឆ្អឹងត្រីបាក់។
៤. ញ៉ាំត្រីកុំញ៉ាំទាំងអស់ ហើយកុំក្រឡាប់ត្រី៖ ត្រីមួយត្រី ត្រីពីរ ត្រីបីគឺស្ថិតនៅលើអបិយជំនឿ។ ការញ៉ាំត្រីគឺជារឿងចាំបាច់សម្រាប់បុណ្យចូលឆ្នាំ ប៉ុន្តែព្រោះតែភាសាចិនពាក្យត្រីបញ្ចេញស្រដៀងនឹងពាក្យហូរហៀរដូច្នេះអ្នកគួរតែទុកត្រីខ្លះដើម្បីបង្ហាញពីភាពសម្បូរហូរហៀរ នាពេលអនាគត។ ប៉ុន្តែអ្វីដែលត្រូវចងចាំទុកគឺការក្រឡាប់ត្រីតំណាងឱ្យសំណាងអាក្រក់នៅក្នុងវប្បធម៌ចិន មិនថាចូលឆ្នាំឬក៏អត់?
៥. កុំទិញសៀវភៅ៖ ដោយសារពាក្យសៀវភៅនៅក្នុងភាសាចិនមានសំឡេងដូចនឹងពាក្យបាត់បង់ បាត់បង់ ដូច្នេះទើបនៅពេលចូលឆ្នាំចិនជនជាតិចិនហាមមិនឱ្យទិញសៀវភៅ ដូច្នេះហើយទើបនៅប្រទេសចិនបណ្ណាគារជាច្រើនកន្លែងត្រូវបានបិទក្នុងអំឡុងបុណ្យចូលឆ្នាំចិន។
៦. កុំទិញស្បែកជើង៖ ត្រង់នេះក៏និយាយអំពីជំនឿដូចគ្នា ព្រោះពាក្យស្បែកជើងបញ្ចេញសំឡេងដូចនឹងពាក្យលំបាក ឬសំឡេងដកដង្ហើមធំ ដូច្នេះការទិញស្បែកជើងថ្មីត្រូវបានជឿថាមិនមែនជាការចាប់ផ្ដើមដ៏ល្អសម្រាប់ឆ្នាំថ្មីនោះទេ។
៧.កុំច្រៀងនៅពេលយប់ អ្នកអាចនឹងជួបខ្មោច៖ នេះក៏និយាយពីរឿងអបិយជំនឿដូចគ្នា ហើយសម្រាប់អ្នកដែលចូលចិត្តច្រៀងច្បាស់ជាខ្លាចមិនខានពេលបានដឹងពីរឿងនេះ ព្រោះមានជំនឿក្នុងប្រពៃណីចិននិយាយថាបើអ្នកច្រៀងនៅពេលយប់ថ្ងៃបុណ្យចូលឆ្នាំចិន។
ទាំងអស់នេះគ្រាន់តែជំនឿនិងអបិយជំនឿទំនៀមទំនាប់របស់ជនជាតិចិនតាំងពីបុរាណរហូតមកដល់បច្ចុប្បន្នដូច្នេះ TheBNEWS សូមឱ្យប្រិយមិត្តទាំងអស់វិចារណារាល់គ្រប់ចំណុចខាងលើ៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ www.626nightmarket.com