ពលរដ្ឋជប៉ុនស័ក្ខិសមនឹងការប្រសិទ្ធនាមជាពលរដ្ឋស្មោះត្រង់ជាងគេលើពិភពលោក
ក្នុងឆ្នាំ ២០១៤ កន្លងមកនេះ ទឹកប្រាក់ដែលជ្រុះបាត់នឹងត្រូវពលរដ្ឋជប៉ុននៅតូក្យូប្រគល់ឲ្យប៉ូលីសមានចំនួន ២៨ លានដុល្លារ ។ ៣/៤ នៃទឹកប្រាក់នេះ បានរកឃើញម្ចាស់របស់វាវិញ ។
តាម AFP ចុះថ្ងៃទី ១៦ កុម្ភៈ បានលើកឡើងពីតួលេខស្ថិតិនេះ ។ ក្នុងនោះដែរ គេឃើញមានជាអារិ៍ៈ លុយ ១៥៥.០០០ ដុល្លារអាមេរិក ដាក់ក្នុងកាបូបកីឡា ត្រូវបានប្រគល់ឲ្យប៉ូលីស ។
ទឹកប្រាក់អ្នកបាត់ប្រមាណ ៧៤% ត្រូវបានរកឃើញ ហើយប្រគល់ដល់ដៃម្ចាស់ ។
ច្បាប់របស់ជប៉ុនគឺ អ្នកដែលរើសបានដោយចៃដន្យ ហើយគ្មានអ្នកមកទាមទាររយៈពេល ៣ ខែ នឹងត្រូវបានប៉ូលីសប្រគល់ឲ្យអ្នករើសបាននោះដោយស្របច្បាប់ ។
ប៉ុន្តែ អ្នកនឹងពុំនឹកស្មានដល់ថា ចំនួនលុយ ៣៩០ លានយេន ត្រូវបានប៉ូលីសបង្វិលចូលរតនាគារជាតិ ព្រោះតែអ្នករើសបាននោះ ដាច់ខាតពុំ…ទទួលយក ៕