ព្រឺជួសលោកអើយ! ពុះបំបែកដូងយកកប្រពន្ធធ្វើជាកំណល់បែបនេះ
វាពិតជាការសម្តែងមួយដែលមនុស្សគ្រប់ៗគ្នាគិតថាជាល្បែង “ឆ្កួតៗ” ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតពិតមែនក្តី ប៉ុន្តែ សម្រាប់ប្តីប្រពន្ធជនជាតិឥណ្ឌា១គូនេះ គឺពួកគេបានធ្វើឲ្យវាប្រកបដោយសុវត្ថិភាព ។
យោងតាមប្រភពព័ត៌មានពី Dailymail បានឲ្យដឹងថា ប្តីប្រពន្ធនេះ គឺមកពីស្រុក Chirala Mandal ក្នុងប្រទេសឥណ្ឌា បានអនុវត្តការសម្តែងដ៏អស្ចារ្យនេះ ដោយមានតែផ្លែដូងបកសំបកចេញ១ផ្លែ និងដាវដ៏មុតស្រួច១ប៉ុណ្ណោះ ។
តាមរយៈរូបភាព និងវីដេអូខឃ្លីប យើងបានឃើញស្ត្រីជាប្រពន្ធបានដេកផ្ងារ ដោយឲ្យប្តីដាក់ផ្លែដូងនៅលើបំពង់ក ហើយបុរសជាប្តីបានកាន់ដាវ១ លើកគ្រវីឆ្វាច់ៗយ៉ាងស្ទាត់ ២, ៣ ដង រួចចាប់ផ្តើមកាប់ដូងនោះបែកទឹកខ្ចាយ ដោយពុំបង្កឲ្យប្រពន្ធគាត់មានគ្រោះថ្នាក់ ឬឈឺចុកចាប់សូម្បីបន្តិចឡើយ ៕
ទស្សនារូបភាព និង Clip ខាងក្រោមទាំងអស់គ្នា!