បុរស​ជនជាតិ​សិង្ហ​បូរី​ម្នាក់់​អួត​អំពី​ការ​រួមភេទ​ជា​មួយ​នារី​នៅ​ស្រុក​ខ្មែរ

2/21/2015 0 Comments A+ a-

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ និង​​​ឯកសារ​​​តុលាការ​​​របស់ ​​​ប្រទេស​សិង្ហបុរី ដែល​​​​ទទួល​​​បាន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ឲ្យ​​​ដឹង​​​ថា បុរស​ជន​ជាតិ ​​​​សិង្ហបុរី ​​​ម្នាក់​​​​​​ដែល​​​ប្រឈម​​ការ​​​ចោទ​​​ប្រកាន់​​​១៤០ករណី​​​ពី​​​បទ​​​ ចែក​​​ចាយ​​​រូប​​​ភាព​​​អាស​​​អាភាស​​​កុមារ​​​ និង​​​ដែល​​​​​​កាល​​​ពី​​ ​សប្តាហ៍​​​មុន​​​បាន​​​សារភាព​​​ទទួល​​​កំហុស​​​ថាបាន​​​រៀប​​​គម្រោង​​​ ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​​ប្រទេស​កម្ពុជា ​​​ដើម្បី​​​រួម​​​ភេទ​​​ជា​មួយ​ក្មេង​ស្រី​​អនីតិជ​ន​នោះ ​​​កាល​​​​​​ពី​​​ឆ្នាំ​​​២០១២​​​​​​ក៏​​​បាន​​​និយាយ​​​អួត​​​អំពី​​​ការ​​ ​រួម​​​ភេទ​​​​​​​​​ជា​​​មួយ​​​កុមារី​​​អាយុ​​​១៥​​​ឆ្នាំ​​​ម្នាក់​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ដែរ។
អត្ថបទ​​​មួយ​​​ចុះ​​​​​​ផ្សាយ​​​ក្នុង​​​កាសែត​​​​​​​​​​​​ ស្ត្រេត ថែមស៍ (Straits Time) ​របស់​​​ប្រទេស​​​សិង្ហបុរី​​​ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ​បុរស​ឈ្មោះ ចាន់ ឈុន​​​ហុង (Chan Chun Hong) អាយ​ុ​​​​​​៣១​​​ឆ្នាំ បាន​​​សារភាព​​​ទទួលស្គាល់​ទោស​​​​កំហុស​​​​នៅ ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន​​​មួយ​​​ករណី​​​ពី​​​បទ​​​រៀប​​​ ​​​គម្រោង​​​​ធ្វើ​​​ដំណើរ​​​ដើម្បីចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​​​​រួម​ ​​ភេទ​​​ធ្វើ​​​អាជីវកម្ម​​​ជាមួយ​​​អនីតិជន​​​ ប្រាំពីរ​​​ករណី​​​ពី​​​បទ​ ​​បញ្ជូន​​​ព័ត៌​​​មាន​​​អាសអាភាស​​​តាម​​​អេឡិច​​​ត្រូនិក បី​​​ករណី​​​ពី​ ​​បទ​​​ផ្សព្វ​​​ផ្សាយ​​​​​​សិច​​​ក្នុង​​​បំណង​​​ធ្វើ​​​អាជីវកម្ម​​​ និង​ ​​មួយ​​​ករណី​​​ពី​​​បទ​​​រក្សា​​​ទុក​​​​វីដេអូ​អាសអាភាស។
ឯកសារ​​​មួយ​​​របស់​​​តុលាការ​​​ដែល​​​ការ​ិយាល័យ​​​​​​អគ្គរដ្ឋ​​​ អាជ្ញា​​​​នៃ​ប្រទេស​​​សិង្ហ​​​បុរី​​​​​​ ​ទទួល​បាន​​បង្ហាញ​ថា ដោយ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​សម្ងាត់​​​ពី​​​ការិយាល័យ​​​សហព័ន្ធ​​​ សើុប​​​អង្កេត​​​(FBI) នគរ​​​បាល​​​សិង្ហបុរី​​​ កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៣​​​ បាន​​​ចាប់​​​ផ្តើម​​​ការ​​​សើុប​​ ​អង្កេត​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ដែល​​​បាន​​​រក​​​ឃើញ​​​ថា ​កាល​ពី​ ឆ្នាំ​២០០៩ឈ្មោះ​ ចាន់ ឈុន​​​ហុង​​ បាន​​​ចាប់​​​ផ្តើម​​​ ” ស្រាវ​​​ជ្រាវ​​​យ៉ាង​​​សកម្ម​​​​​​តាម​​​អីុន​​​ ធើ​​​ណិត​​​ពាក់​​​ព័ន្ធ​​​នឹង​​​បទ​​​ល្មើស ​​​និង​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​កុមារ​​​​​​​​​​​​​​​​​​​​​ ”។
ឯកសារ​​​ចុះ​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​កញ្ញា ឆ្នាំ​​​២០១៤ និង​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​រដ្ឋ​​​អាជ្ញារង​​​
យ៉ាង ជីលាំង (Yang Ziliang) ​នេះ​ក៏​​​បង្ហាញ​​​ដែរ​​​ថា ឈ្មោះ ចាន់ ឈុន​​​ហុង​​​ ​​បាន​​​​ប្រមូល​​​​​​រូប​ភាព​​​​អាស​​​អាភាស​​​កុមារ​​​ យ៉ាង​​​ច្រើន​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​មក​​​នេះ​​​។
ឯកសារ​​​នេះ​​​បញ្ជាក់​​​ថា ជន​នេះ​បាន​​​ចែក​​​ចាយ​​​រូប​​​ភាព​​​អាសអាភាស​​​​រួម​​​មាន​​​វីដេអូ រូប​ ​​ថត​​​កុមារ​​​រួម​​​ភេទ​​​ជាមួយ​​​បុរស​​​ពេញ​​​វ័យ​​​ទៅ​​​កាន់​​​អ្នក​​ ​ផ្សេង​​​ៗ​​​ទៀត​​​ជុំ​​​វិញ​​​ពិភព​​​លោក​​​។
ឯកសារ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បញ្ជាក់​​​ថា “ព័ត៌​​​មាន​​​​​​ក៏​​​ បាន​​​លាត​​​ត្រដាង​​​ដែរ​​​ថា មាន​​​ការ​​​ឆ្លើយ​​​​​​ឆ្លង​​​អីុម៉េល​​​ រវាង [ឈ្មោះ​ ចាន់]​​​ និង​​​អ្នក​​​ប្រើ​​​ប្រាស់​​​​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​បាន​​​ បង្ហាញ​​​ថា ជន​​​ជាប់​​​ចោទ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ទេស​​​ចរណ៍​​​សិច ​​​កុមារ​​​នៅ​​​ក្នុង​​​ប្រទេស​​​នានា​​​ដូច​​​ជា ប្រទេស​​​ ឥណ្ឌូណេស៊ី កម្ពុជា និង​​​ហ្វីលីពីន​​​ជាដើម​​​”។
ឯកសារ​​​នេះ​​​បង្ហាញ​​​ថា អំឡុង​​​រយៈ​​​ពេល​​​នៃ​​​ការ​​​សើុប​​​ អង្កេត​​​ នគរ​​​បាល​​​ក៏​​​បាន​​​រក​​​ឃើញ​​​ឆ្លើយ​​​ឆ្លង​​​អីុម៉េល​​​ពី​ ​​ខែ​​​ឧសភា ឆ្នាំ​​​២០១២​​​រវាង​​ឈ្មោះ ចាន់ ឈុន​​​ហុង និង​​​បុរស​​​ម្នាក់​​​ទៀត​​​​​​ឈ្មោះ ម៉ៃ ធីមូ៉ស៊ី (Mike Timothy) ផងដែរ​​​។
ឯកសារ​​​នេះ​​​បាន​​​បន្ត​​​ថា អ្នក​​​ទាំង​​​ពីរ​​​បាន​​​ដោះ​​​ដូរ​​​ គ្នា​​​នូវ​​​​វីដេអូ​​​ និង​​​រូប​​​ភាព​​​កុមារី​​​អនីតិជន​​​រួម​​​ភេទ​​ ​។ អ្នក​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​អួត​​​គ្នា​​​អំពី​​​ការ​​​កេង​​​ ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​កុមារ​​​របស់​​​ពួក​​​គេ​​​ផង​​​ទៀត​​​។
ឯកសារ​​​នេះ​​​បាន​​​បញ្ជាក់​​​ថា “ចុង​​​ចោទ​​​បាន​​​លាត​​​ត្រដាង​​​ ថា ក្មេង​​​ស្រី​​​ក្មេង​​​បំផុត​​​ដែល​​​ជន​​​នេះ​​​បាន​​​រួម​​​ភេទ​​​ជា​ មួយ គឺ​​​ក្មេង​​​ស្រី​​​អាយុ​​​១៥​​​ឆ្នាំ​ម្នាក់​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ ភ្នំពេញ​​​​​​ ប្រទេស​​​កម្ពុជា​​​។ ចុង​​​ចោទ​​​ចង់​​​ស្វែង​​​រក​​​ក្មេង​ ​​ស្រី​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​៨​​​ឆ្នាំ​​​ដល់​​​១២​​​ឆ្នាំ​​​នៅ​​ ​ក្នុង​​​ប្រទេស​​​កម្ពុជា”។
ឯកសារ​​​នេះ​​​បង្ហាញ​​​ថា ឈ្មោះ ចាន់​​​ ឈុន​​​ហុង និង​​ឈ្មោះ ម៉ៃ ធីម៉ូស៊ី ក៏​​​បាន​​​ជួប​​​គ្នា​​​ដែរ​​​នៅ​​​ខេត្ត​​​ ស៊ីប៊ូ (Cebu) ក្នុង​​​ប្រទេស​​​ហ្វីលីពីន​​​ កាល​​​ពី​​​ដើម​​​ឆ្នាំ​​​២០១៣ ដើម្បី​​​ថត​​​រូប​​​ក្មេង​​​ស្រី​​​ក្នុង​​ ​សម្លៀក​​​បំពាក់​​​បង្ហាញ​​​សាច់​​​បែប​​​​ស្រើបស្រាល​​​ដែល​​​ក្រោយ​​​មក​ ​​ត្រូវ​​​បាន​​​ចែក​​​ចាយ​​​តាម​​​អីុន​​​ធើណិត​​​។
ឯកសារ​​​នេះ​​​បញ្ជាក់​​​ថា “រូប​​​ថត​​​ទាំង​​​នេះ​​​បង្ហាញ​ពី​​​​ ក្មេង​​ស្រីៗ​​​លាប​​​ក្រែម​​​ម្សៅ ស្លៀក​​​ពាក់​​​ចេញ​​​ផ្ចិត​​​​​​ សំពត់ ​​​ខ្លី និង​​​​​​សម្លៀក​​​បំពាក់​​​ខ្លីៗ​​​ថត​​​រូប​​​នៅ​​​លើ​​​គ្រែ​​​  និង​​​ទីតាំង​​​ផ្សេង​​​ៗ​​​ទៀត​​​”។
កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១៣ នគរ​​​បាល​​​សិង្ហបុរី​​​ បាន​​​ទាក់ទង​​​ទៅ​​ឈ្មោះ ចាន់​​​ ឈុន​​​ហុង តាម​​​អីុនធើ​​​ណិត​​​ដោយ​​​ប្រើ​​​ប្រាស់​​​ឈ្មោះ​​​​ហៅ ​ក្រៅ​​​ថា ” ធីអូ ឌែនីស (Teo Dennis) ដើម្បី​​​កំណត់​​​ឲ្យ​​​ដឹង​​​ថា តើ​​​​ជន​​នេះ​បាន​​​រួម​​​ភេទ​​​ ជា​​​មួយ​​​អនីតិជ​​​ន​​​នៅ​​​បរទេស​​​ ឬយ៉ាង​​​ណា។
ដោយ​​​ប្រើ​​​ប្រាស់​​​ឈ្មោះ​​​ហៅក្រៅ​​​នេះ ​​​នគរ​​​បាល​​​បាន​​​ប្រាប់​​​ឈ្មោះ ចាន់​​​ ឈុន​​​ហុង ថា ពួក​​​គេ​​​ចាប់​​​អារម្មណ៍​​​លើ​​​ការ​​​ស្វែង​​​រក​ ​​ក្មេង​​​ស្រី​​​អនីតិជន។ បន្ទាប់​​​មក​​​ឈ្មោះ ចាន់​​​ ឈុន​​​ហុង បាន​​​ស្នើ​​​ឲ្យ​​​ពួក​​​គេ​​​ធ្វើ​​​ដំណើរ​​​ជាមួយ​​​ គ្នា​​​​​​​​​​​​​​​​​​​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​។
ឈ្មោះ​ ចាន់​​​ ឈុន​​​ហុង​​​បាន​​​សរសេរ​​​ថា “លោក​​​អាច​​​ទៅ​​ក្រុង​ភ្នំ​ពេញ ​​​ប្រទេស​​​កម្ពុជា​ បាន។​​​ ខ្ញុំ​​​រក​​​បាន​​​ក្មេង​​​អាយុ​​​ពី​​​​​១២ឆ្នាំ​​​ដល់​​​១៤​​​ ឆ្នាំ គឺល្អបំផុត​​​​​​ ពីព្រោះ​​​ពួកគេ​នៅ​​​​ស្រស់​​​ៗបំផុត​​​​​​​​​​​​ ហើយ​​​កំពុង​​​លូត​​​ លាស់​​​ក្លាយ​​​ជា​​​ក្មេង​​​ស្រី​​​ពេញ​​​វ័​​​យ​ក្នុង​ពេល​​​​ឆាប់ៗ ​ហើយ​ ថែម​ទាំង​ឆោត​​​ទៀត​​​ផង​​​ និង​ចង់​​​ដឹង​​​​​​រឿង​​​សិច​​​ណាស់​​​”។
នៅ​​​ក្នុង​​​ការ​​​សន្ទនា​​​ជា​​​បន្ត​​​បន្ទាប់​​​ ពួក​​​គេ​​​បាន​​​ យល់​​​ព្រម​​​ឲ្យ​​​ ​​”Teo Dennis” ចេញ​​​ថ្លៃ​​​ហោះ​​​ហើរ​​​ និង​​​ការ​​​ស្នាក់​​​នៅ​​​។ ឈ្មោះ​​​  ចាន់​​​ ឈុនហុង បាន​​​ទិញ​​​សំបុត្រ​​​យន្ត​​​ហោះ​​​ដោយ​​​គ្រោង​​​ដើរ​​​ កម្សាន្ត​​​រយៈ​​​ពេល​​​បួន​​​ថ្ងៃ​​​សម្រាប់​​​ខែ​​​មេសា​​​។
យោង​​​តាម​​​ឯកសារ​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ុន្តែ មិន​​​ទាន់​ ​​បាន​​​​​​ធ្វើ​​​ដំណើរ​​​ផង​​​​​​ នគរ​​​បាល​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​ ​ឈ្មោះ ចាន់​​​ ឈុន​​​ហុង​​​ នៅ​​​អាកាសយាន​​​ដ្ឋាន​​​ ឆាង​​​ហ្គី​​​  (Changi Airport) ក្នុង​​​ប្រទេស​​​សិង្ហបុរី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មីនា​​​​​​ ។ ឯកសារ​​​នេះ​​​មិន​​​បញ្ជាក់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​ជន​​​នេះ​​​ នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​ខាង​​​លើ​​​នេះ​​​ទេ​​​។
តាម​​​ក្រម​​​ព្រហ្មទណ្ឌ​​​​​​របស់​​​ប្រទេស​​​សិង្ហបុរី​​​ ការ​​​រៀប​​ ​គម្រោង​​​ ការ​​​រៀប​​​ចំ​​​ ឬការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​បរទេស​​​  ដើម្បី​​​រួម​​​ភេទ​​​ជាមួយ​​​អនី​​​តិជន​​​ ត្រូវ​​​មាន​​​ទោស​​​ជាប់​​​ ពន្ធនាគារ​​​រហូត​​​ដល់​​​១០​​​​​​ឆ្នាំ​​​។
យោង​​​តាម​​​អត្ថបទ​​​ចុះ​​​ផ្សាយ​​​តាម​​​កាសែត ស្ត្រេត​​​ ថែមស៍ ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​ឈ្មោះ  ចាន់​​​ ឈុន​​​ ហុង នឹង​​​បន្ត​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​កុម្ភៈ ដែល​​​ នៅ​​​ពេល​​​នោះ​​​ជន​​​នេះ​​​​​​នឹង​​​ប្រឈមការ​​​ចោទ​​​ប្រកាន់​​​១៣៣​​​ ករណី​​​ទៀត​​​ពី​​​បទ​​​បញ្ជូន​​​ព័ត៌​​​មាន​​​អាសអាភាស​​​​​​តាម​​​អេឡិច​​ ​ត្រូនិក​​​។
អត្ថបទ​​​នេះបញ្ជាក់​​​បន្ថែម​​​ថា ឈ្មោះ ចាន់ ឈុន​​​ហុង គឺ​​​ជា​​​ជន​​ ​ទី​​​១​​​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ប្រទេស​​​សិង្ហ​​​ បុរី​​​ពី​​​បទ​​​រៀប​​​ចំ​​​ “​​​ទេសចរណ៍​​​សិច​​​​​​​​​ក្នុង​​​បំណង​​​ ធ្វើ​​​អាជីវកម្ម​​​​​​នៅ​​​បរទេស​​​”។
មន្ត្រី​​​ជា​​​ច្រើន​​​រូប​​​នៅ​​​នាយក​​​រដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ ​​​ដូរ​​​មនុស្ស​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​របស់​​​កម្ពុជា​​​​​​ បាន​​​លើក ​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ខ្លួន​​​មិន​​​ដឹង​​​​​អ្វី​​​ទាំង​​​​​​ អស់​​​ជុំ​​​វិញ​​​រឿងក្តី​​​ឈ្មោះ ចាន់ ឈុនហុង​​​។
លោក សំលៀង សិលា នាយក​​​ប្រចាំ​​​ប្រទេស​​​នៃ​​​អង្គការ​​​សកម្មភាព​​ ដើម្បី​​​កុមារ​​​​​​​​​​​​ ជា​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ប្រឆាំង​ ​​ជន​​​រួម​​​ភេទ​​​ជាមួយ​​​កុមារ​​​ ដែល​​​ដោះ​​​ស្រាយ​​​ករណី​​​ភាគច្រើន​ ​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​ល្មើស​​​ជា​​​បរទេស​​​ បាន​​​មានប្រសាសន៍​​​ ថា អង្គការ​​​របស់​​​លោក​​​មិន​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​សើុប​​ ​អង្កេត​​​នេះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ដឹង​​​ពី​​​បទល្មើស​​​ដែល​​​ឈ្មោះ​ ​​ ចាន់ ឈុន​​​ហុង​​​បាន​​​ប្រព្រឹត្ត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដែរ​​​។
ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​បាន​​​មានប្រសាសន៍​​​ថា ប្រទេស​​​ សិង្ហបុរី​​​ មិន​​​គួរ​​​ប្រើ​​​ប្រាស់​​​​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ ប្រទេស​​​កម្ពុជា​​​ជា​​​កន្លែង​​​សុខ​​​សាន្ត​​​សម្រាប់​​​ជន​​​រួម​​​ភេទ​ ​​ជាមួយ​​​កុមារ ធ្វើ​​​​​​ជា​​​មធ្យោបាយ​​​សម្រាប់​​​​​​ការ​​​ដាក់​​​ បន្ទុក​​​លើ​​​ជន​​​រំលោភ​​​បំពាន​​​​​កុមារ​​​ផ្សេង​​​ៗ​​​ទៀត​​​ឡើយ​​​។
លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “​​​ជន​​​ល្មើស​​​ផ្លូវ​​​ភេទ​​​ មិន​​​គួរ​​​ត្រូវ​​​បាន​​​ទាក់​​​ទាញ​​​ឲ្យ​​​មក​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​បំណង​​​សើុប​​​​​​អង្កេត​​​ឡើយ​​​។ យើង​​​ងាយ​​​រង​​​គ្រោះ​​​ ស្រាប់​​​ទៅ​​​ហើយ កុមារ​​​របស់​​​យើង​​​ងាយ​​​រង​​​គ្រោះ​​​ស្រាប់​​​ទៅ​​​ ហើយ​​​ដោយសារ​​​​​​ជន​​​ល្មើស​​​ផ្លូវ​​​ភេទ​​​”៕ ប្រភពៈ ខេមបូឌា ដេលី