ទីក្រុងរបស់អាឡាដាំង នឹង​មាន​វត្តមាន​នៅ​ឌុយបៃ​ឆ្នាំ​ក្រោយ​

2/17/2015 0 Comments A+ a-

​"ទីក្រុង​អាឡាដាំង" ​​នឹង​មាន​វត្តមាន​នៅ​ឌុយបៃ​ឆ្នាំ​ក្រោយ​ប្រភព៖​ www.emirates247.com
ក្រុង​ឌុយបៃ​​បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​​គម្រោង​ សាងសង់​អគារ​ដ៏​ទាក់ទាញ​​លើ​ទំហំ​ផ្ទៃដី​ ៤​ពាន់​អា ​​​ដែល​សំណង់​អគារ​នេះ​​​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្អែក​តាម​រឿង​​​ព្រេង​​រាត្រី​អារ៉ាប់​ (Arabian Nights) ​​ក្នុង​នោះ​មាន​រឿង​អាឡាដាំង​​ និង​ស៊ីនបាត។

​​ទីក្រុង​នេះ​​ត្រូវ​បាន​ដាក់​រហស្សនាម​ថា​ “ទីក្រុង​អាឡាដាំង”​ ​ដែល​មាន​ប៉ម (tower) លេច​ត្រដែត​ឡើង​ចំនួន​ ៦​​ ខណៈ​ដែល​ប៉ម​​​មួយ​ចំនួន​​ត្រូវ​​បាន​សាងសង់​ឡើង​មាន​រូប​រាង​ដូច​ជា​​ចង្កៀង​​សិល្ប៏​​​​​របស់​អាឡាដាំង​ដោយ​ភ្ជាប់​ពី​មួយ​ទៅ​មួយ​ដោយ​​ស្ពាន​​បំពាក់​ម៉ាស៊ីន​ត្រជាក់។ ​

​ទីក្រុង​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ​​ក្រោយ​​ ខណៈ​ទំហំ​ទឹក​ប្រាក់​សរុប​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ជា​សាធារណៈ​នៅ​​ឡើយ។ ​នេះ​បើ​យោង​តាម​ការ​អះអាង​​ពី​លោក​ Hussain Nasser Lootah ​អគ្គ​នាយក​​សាលា​ក្រុង​ឌុយបៃ។

​​ទោះ​ជា​យ៉ាង​ណា​ ​​​មន្ត្រី​រូប​នេះ​ ​បាន​បង្ហើប​​​ដូច្នេះ​ថា​ ​​​លោក​មាន​​ទុន​សម្រាប់​​ធ្វើ​ហិរញ្ញប្បទាន​​ដល់​គម្រោង​នេះ​ហើយ​។ ​​​​ប៉ម​​អគារ​​​ទីក្រុង​អាឡាដាំង​​​​​ខ្លះ​មាន​​ ៣៤​ជាន់​ ខ្លះ​ទៀត​មាន​ ២៦​ជាន់​ និង​​ខ្លះ​​ទៀត​​មាន​ ២៥​ជាន់​​​ក្នុង​នោះ​​ក៏​មាន​ការិយាល័យ​ក្រុមហ៊ុន​ឯកជន​ ​សណ្ឋាគារ​​១​ ​និង​កន្លែង​ចត​រថយន្ត​សរុប​​​បាន​ប្រមាណ​ ​៩០០​គ្រឿង​ផង​ដែរ។

​​អគ្គ​នាយក​ខាង​លើ​​ធ្លាប់​បាន​ថ្លែង​នា​ពេល​កន្លង​​មក​ថ្មី​ៗ​នេះ ​​​ថា​ ៖«​​ប៉ម​អគារ​អាឡាដាំង​​ នឹង​ក្លាយ​ជា​និមិត្តរូប​​​នៃ​​រឿង​ព្រេង​​អតីតកាល​ជា​មួយ​នឹង​សម្រស់​​​ដ៏​ល្អ​ឯក​ និង​​ជា​និមិត្ត​សញ្ញា​នៃ​ទីក្រុង​ទេសចរណ៍»។

​​​គម្រោង​​​អគារ​នេះ​គឺ​​ស្ថិត​នៅ​​ក្នុង​តំបន់​​សល់​ពី​សម័យ​ប្រវត្តិសាស្ត្រ​ដែល​គេ​នៅ​មើល​ឃើញ​ទូក​ធ្វើ​ពី​​ឈើ​​​ឆ្លង​កាត់​ទន្លេ​ និង​មាន​ការ​ដោះដូរ​ទំនិញ​គ្នា​ពី​សំណាក់​ឈ្មួញ​រក​ស៊ី​​​ ​​​តែ​ទីតាំង​ជាក់​ស្ដែង​នៃ​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ ​គឺ​ស្ថិត​នៅ​ខាង​ក្រៅ​​តំបន់​​នេះ​ ​​ហើយ​បច្ចុប្បន្ន​​អាជ្ញាធរ​កំពុង​​​​ធ្វើ​សំណើ​ដាក់​បញ្ចូល​តំបន់​នេះ​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពី​អង្គការ​យូណេស្កូ។

​វា​ជា​គម្រោង​​ទីក្រុង​រណប​ ប្រកប​ដោយ​ចីរភាព​មួយ​ដែល​អាច​ផ្ទុក​​មនុស្ស​បាន​ប្រហែល​ ​១៦០ ០០០​នាក់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​

acec aladin-city-in-dubai aladin-city-dubai

”ទីក្រុង​អាឡាដាំង” ​​នឹង​មាន​វត្តមាន​នៅ​ឌុយបៃ​ឆ្នាំ​ក្រោយ​