លោក ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់​បើ​បក្ស​ទាំង​ពីរ​មិន​ឯកភាព​លើ​ចំណុច​នៅ​សល់

2/26/2015 0 Comments A+ a-

image
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​ច្បាប់​បោះ​ឆ្នោត​ចាស់ ប្រសិន​បើ​ក្រុម​ពិភាក្សា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ នៅ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា​ចំពោះ​ចំណុច​ដែល​នៅ​សេសសល់។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។
លើស​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ លោក ស ខេង ដាក់​បញ្ចូល​មាត្រា​ដែល​និយាយ​ពី​ការ​កំណត់​សុពលភាព​សមាជិក​សភា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ពោល គឺ​ល្គឹកណា​សមាជិក​សភា​មិន​ចូលរួម​កិច្ច​ប្រជុំ​ដែល​កោះ​អញ្ជើញ​ដោយ​ព្រះមហាក្សត្រ​ទេ គឺ​ត្រូវ​ចាត់​ទុក​ថា បាន​បោះ​បង់​សមាជិក​ភាព។
ស្រប​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា កង​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ឧបករណ៍​ការពារ​រដ្ឋធម្មនុញ្ញ ដែល​នឹង​ចាត់​វិធានការ​ចំពោះ​ការ​បំពាន​លើ​រដ្ឋ។
សូម​លោក​អ្នក​នាង​រង់ចាំស្តាប់​សេចក្តី​រាយការណ៍​ពិស្តារនៅព្រឹកស្អែក៖
ប្រភពពី វិទ្យុអាស៊ីសេរី