ឪពុកតិរច្ឆានចាប់រំលោភកូនស្រី ទាំងបីក្រោយពីប្រពន្ធចាកចោលបាត់
នីហ្សេរីយ៉ា៖ ប៉ូលីសនៅក្នុងរដ្ឋ Edo ប្រទេសនីហ្សេរីយ៉ា បានចាប់ខ្លួនបុរស ម្នាក់ដោយចោទប្រកាន់ពីបទរំលោភសេព សន្ថវៈបន្ទាប់ពីគេបានចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួនដល់ទៅបីនាក់ដែលរស់នៅក្នុងផ្ទះជាមួយគ្នា ។
ជនសង្ស័យឈ្មោះ Benedict Ikazegbe រស់នៅក្នុងទីក្រុង Benin ត្រូវប៉ូលីសចាប់ខ្លួនក្រោយពីទទួលបានដំណឹងពី សាច់ញាតិកុមាររងគ្រោះបន្ទាប់ពីកូនស្រីច្បងប្រាប់ពួកគេពីការដែលត្រូវឪពុកចាប់រំលោភ ។
ប៉ូលីសបានហៅកុមាររងគ្រោះពីរនាក់ទៀត មកសួរចម្លើយផងដែរដោយពួកគេនិយាយថា ត្រូវឪពុករំលោភដូចគ្នា ហើយថែមទាំងគំរាមមិនឲ្យប្រាប់នរណាទេបើមិ នដូច្នោះពួកនាងនឹងត្រូវឪពុកសម្លាប់ចោលមិនខាន ។
Ikazegbe ដែលជាឪពុកចិត្តតិរច្ឆានក៏ត្រូវបានប៉ូលីសធ្វើការសាកសួរដែរ ហើយគេបានសារភាពថា ខ្លួនបានរំលោភ កូនស្រីទាំងបីព្រោះតែប្រពន្ធចាកចោលគាត់ដែលធ្វើឲ្យគាត់មិនអាចស្វែងរកនារីណាម្នាក់មកប្រព្រឹត្តសិចជាមួយបាន ទើបធ្វើបែបនេះ ។ Ikazegbe ត្រូវបានបញ្ជូនទៅតុលាការកាត់ទោសពីបទរំលោភលើ ក្មេងស្រីដែលជាអនីតិជន ៕
