អ្នកជំនាញបង្វឹកសហគ្រិនបង្ហាញពីរបៀបធ្វើផែនការអាជីវកម្មដើម្បីដើរដល់គោលដៅដែលសហគ្រិនចង់បាន
គ្រូបង្វឹកថ្នាក់ដឹកនាំធុរៈកិច្ច នៅកម្ពុជានិងជាប្រធាន CEO Master Club លោក អោម សេងបូរ៉ា បង្ហាញពីរបៀបធ្វើផែនការអាជីវកម្ម ដែលជាផែនទីដ៏មានប្រសិទ្ធភាពមួយធ្វើឲ្យអាជីវកម្មរបស់លោកអ្នកដើរទៅដល់គោលដៅប្រកបដោយភាពជោគជ័យ ។
TheBNEWS ៖ តើអ្វីទៅជាផែនការអាជីវកម្ម ?
លោក អោម សេងបូរ៉ា ៖ ផែនការអាជីវកម្មខ្ញុំចាត់ទុកវាជាផែនទីបង្ហាញផ្លូវយើងក្នុងនាមជាអ្នកគ្រប់គ្រងអ្នកដឹងនាំអាជីវកម្ម ហើយផែនទីអាជីវកម្មនេះយើងប្រើប្រាស់ខ្លួនយើងផង និងបង្ហាញផ្លូវអ្នកពាក់ព័ន្ធទាំងអស់ទាំងក្នុងនិងក្រៅស្ថាប័នផង ។

TheBNEWS ៖ តើការធ្វើផែនការអាជីវកម្មមានអត្ថប្រយោជន៍អ្វីខ្លះ?
លោក អោម សេងបូរ៉ា ៖ អត្ថប្រយោជន៍របស់វា គឺធ្វើឲ្យយើងខ្លួនឯងដឹកនាំនិងគ្រប់គ្រងបានល្អ មានផែនទីបង្ហាញផ្លូវ យើងស្គាល់ផ្លូវមុនព្រោះយើងបានគូរមុនប្រៀបបាននឹងយើងចូលទៅក្នុងព្រៃមួយដែលយើងបានដឹងផ្លូវច្បាស់ ហើយយ៉ាងហោចណាស់ក៏យើងមានផែនទីចូលដែរ បើយើងមិនធ្លាប់បានទៅដល់ក្នុងព្រៃនោះពីមុនមក។ យើងមានផែនទីយើង មានទំនុកទុកចិត្ត យើងមានភាពច្បាស់លាស់ យើងអាចទៅដល់គោលដៅច្បាស់ជាងយើងអត់មានផែនទីហើយ យើងអាចបែងចែកការងារ (Delegate) ទៅឲ្យបុគ្គលិកពាក់ព័ន្ធផងដែរ។

នៅពេលយើងមានផែនការអាជីវកម្មហើយ យើងអាចបែងចែកទៅតាមផ្នែក បែងចែកទៅតាមបុគ្គលិកសម្រាប់ធ្វើការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ បុគ្គលិកម្នាក់ៗបានទៀត ហើយប្រយោជន៍មួយទៀតយើងអាចជួបជាមួយអ្នកវិនិយោគដើម្បីទាក់ទាញការវិនិយោគ ប្រាក់កម្ចី ដើម្បីឲ្យស្ថាប័នមានការរីកលូតលាស់លឿន។ បើអត់មានផែនការអាជីវកម្ម ពេលយើងទៅរកខ្ចីលុយគេ គឺអាចទទួលបានតែលុយកំប៉ិកកំប៉ុកប៉ុណ្ណោះ ចំណែកលុយធំៗមិនអាចបានទេ។ កាលណាយើងមានផែនការអាជីវកម្ម បុគ្គលិកក៏មានអារម្មណ៍ល្អជាមួយយើងផងដែរ គាត់ដឹងថាស្ថាប័នយើងនឹងទៅដល់ហ្នឹង បើយើងអត់មានបុគ្គលិកមើលឃើញថាស្ថាប័នហ្នឹងមានស្ថានភាពតូចនៅឡើយ ។
TheBNEWS៖ តើការរៀបចំផែនការអាជីវកម្មត្រូវពាក់ព័ន្ធទៅផ្នែកអ្វីខ្លះ?
លោក អោម សេងបូរ៉ា ៖ ទាក់ទងទៅនឹងការរៀបចំផែនការអាជីវកម្មគឺត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសអគ្គនាយកជាដឹកនាំធ្វើផែនការអាជីវកម្មដែលមានផ្នែកទាំងអស់ចូលរួមជាមួយ ហើយកាលដែលធ្វើនេះត្រូវកំណត់ពីទស្សនៈវិស័យ បេសកកម្ម និង គោលដៅលម្អិតរបស់ខ្លួនឱ្យច្បាស់ ។ សម្រាប់ផលិតផលរបស់ខ្លួនក៏ត្រូវកំណត់ឲ្យវាល្អ ឲ្យខុសពីគេរបៀបម៉េចដើម្បីទាក់ទាញនូវការចាប់អារម្មណ៍ហើយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់អតិថិជន ។ នៅក្នុងការកំណត់ផលិតផល ឬការផ្ដល់សេវាកម្មហ្នឹងត្រូវកំណត់ក្រុមគោលដៅ(អតិថិជន)យើងជានរណា ហើយដឹងពីវិធីសាស្ត្រក្នុងការចូលទៅជិតអតិថិជនដោយរបៀបណា រកវិធីសាស្ត្រកំណត់សកម្មភាពត្រឹមត្រូវទុកជាមុន ហើយអាជីវកម្មយើងចំណេញលុយដូចម្ដេច ត្រូវរៀបចំយ៉ាងម៉េចឲ្យវាចំណេញលុយ។

បន្ទាប់មកយើងធ្វើការវាយតម្លៃទៅលើភាពខ្លាំងភាពខ្សោយដើម្បីស្គាល់ឲ្យខ្លួនឯងឲ្យកាន់តែច្បាស់ ហើយយើងបន្តការវាយតម្លៃទាក់ទងទៅនឹងបរិយាកាសនៅខាងក្រៅ ក្នុងនោះវិភាគទៅលើសេដ្ឋកិច្ច នយោបាយ សង្គម បទបញ្ញត្តិពាក់ការធ្វើអាជីវកម្ម បច្ចេកវិទ្យា វប្បធម៌ អ្វីផ្សេងៗវាអាចប៉ះ និងពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងអ្នកដែលរកស៊ីដូចយើង គេខ្លាំងអ្វី គេខ្សោយអី អ្វីដែលគួររៀនពីគេនិងធ្វើឲ្យខុសពីគេដូចម្ដេច ។
ដំណាក់ការចុងក្រោយគឺការព្យាករណ៍ជាហិរញ្ញវត្ថុមានន័យថាជាលទ្ធផលដែលយើងទទួលបាននូវប្រាក់ចំណូលដើម្បីលើកផែនការអាជីវកម្មរយៈ៣ទៅ៥ឆ្នាំទៅមុខ។ យើងត្រូវដឹងថាចំណូលនៅក្នុងឆ្នាំហ្នឹងដំណើរការដូចម្ដេច ហើយចំណាយប្រចាំឆ្នាំបំបែកតាមខែនីមួយៗដូចម្ដេចដែរ នៅពេលដែលយើងធ្វើចំណូលចំណាយយើងដឹងប្រាក់ចំណេញ ៕
អត្ថបទ ៖ ចាន់ សុខ នាង