សិចជួយបំបាត់ការស្រ្តេសគ្រប់បែបយ៉ាង!!!
ប្រសិនបើអ្នកហត់នឿយនឹងការងារប្រចាំថ្ងៃច្រើន អ្នកប្រាដកជាគ្មានអារម្មណ៏គិតពីរឿងផ្លូវរួមភេទនោះទេ។ ប៉ុន្តែបើអ្វីគ្រប់យ៉ាងអាចល្អប្រសើរ ដោយសារតែការប្រព្រឹត្តរឿងលើគ្រែ អ្នកគួរតែគិតគូឡើងវិញ។ អ្នកជំនាញបានបង្ហាញថា ជួនកាលតាមរយៈកាយវិការអាចធ្វើឲ្យការឡើងគ្រែរបស់អ្នកចាប់ផ្តើមបាន។
វេជ្ជបណ្ឌិតព្យាបាលផ្នែកផ្លូវភេទលោកស្រី Ian Kerner បានមានប្រសាសន៏ថា៖ «តាមការស្រាវជ្រាវបង្ហាញថា សម្រើបផ្លូវភេទអាចកើតចេញពីមនុស្សស្រី»។ លើសពីនេះទៀត តាមការស្រាវជ្រាវកាលពីលើកមុនបានបង្ហាញថា ការធ្វើឲ្យគូស្នេហ៏មានក្តីសុខអាចជម្រុញថាមពលផ្លូវភេទរបស់អ្នកបាន។ ដូច្នេះ លើកក្រោយអ្នកមានអារម្មណ៏ចង់ស្រាត ត្រូវព្យាយាមធ្វើឲ្យគូស្នេហ៏របស់អ្នកមានអារម្មណ៏ល្អ នោះនឹងមានការភ្ញាក់ផ្អើលទៅលើអារម្មណ៏សម្រើបរបស់អ្នក។
ដោយ៖ ដារ៉ា
ប្រភព៖ womenshealth
ស្ថិតក្នុងប្រភេទ៖ សុខភាពផ្លូវភេទ

..............៤ ក្បាច់ស៊ិចពិសេស សម្រាប់បុរសៗ........
ប្រសិនបើរាល់សកម្មភាពទាំងអស់មិនធ្វើឲ្យអ្នកមានអារម្មណ៏ លោកស្រី Kerner បានមានប្រសាសន៏ថា៖ «ជំហ៊ានបន្ទាប់ត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកបាត់បង់នូវតណ្ហាផ្លូវភេទ»។ ប្រសិនបើអ្នកមិនចង់រួមភេទដោយសារតែអ្នកមានបញ្ហាការសម្រេចកាម អ្នកប្រហែលជាចង់សាកល្បងប្រដាប់សម្រាប់រួមភេទ ឬក្បាច់ជាច្រើនដែលអាចឲ្យមានការសម្រេចកាមបានងាយ។ ឬប្រហែលជាអ្នកធុញទ្រាន់នឹងជីវិតផ្លូវភេទថ្មីៗនេះ ជាពិសេសប្រសិនបើស្នេហាអ្នកទាំង២មានរយៈពេលយូរ; ប្រសិនបើមានករណីនេះ គួរជជែកជាមួយនឹងដៃគូរបស់អ្នកអំពីក្តីសុខនៃការរួមភេទ ឬបទពិសោធន៏ថ្មីដែលអ្នកចង់សាកល្បងដើម្បីទាញយកអារម្មណ៏ពុះកញ្ជ្រោលត្រលប់មកវិញ។
លោកស្រី Kerner បានមានប្រសាសន៏ថា៖ «ប្រភេទនៃការរួមភេទមានលក្ខណៈខុសៗគ្នាច្រើន»។ ស្នេហាកើតឡើងនៅពេលដែលការតភ្ជាប់អារម្មណ៏ស្និទ្ធិស្នាលនឹងគ្នា, ការរួមភេទកើតឡើងដើម្បីព្យាបាលភាពតានតឹង, ការរួមភេទកើតឡើងដើម្បីបំពេញតម្រូវការក្តីសុខ, ការរួមភេទដើម្បីទទួលបានបទពិសោធន៏។ ពេលខ្លះ ប្រសិនបើអ្នកមិនចង់ប្រព្រឹត្តរឿងលើគ្រែទេ គឺអាចមកពីអ្នកមិនសប្បាយរីករាយ ឬការសមត្ថភាបលើគ្រែរបស់អ្នកមិនអាចបំញេញបំណងដៃគូបាន៕
ប្រភព៖ womenshealth
ស្ថិតក្នុងប្រភេទ៖ សុខភាពផ្លូវភេទ