ឡានទាំងប្រភេទ៥ដែលមិនគួរទិញជិះឡើយ
ឡានជាយានជំនិះដែលកំពុងពេញនិយមបំផុតនៅលើលោកនេះ។ ទន្ទឹមនឹងនេះដែរ ទោះជាវាល្អយ៉ាងនេះក្ដី ក៏មានប្រភេទឡានខ្លះដែលអ្នកគ្រប់គ្នាមិនគួរទិញជិះដែរ ព្រោះវាអាចបង្កឱ្យមានហានិភ័យខ្ពស់។ ខាងក្រោមនេះ Sabay នឹងបង្ហាញឡាន៥ប្រភេទដែលគេហទំព័រ carophile បានចាត់ទុកថាជាឡានមិនគួរឱ្យទិញជិះនោះទេ ទោះជាវាមានតម្លៃថោកយ៉ាងណាក៏ដោយ៖
១. ឡានម៉ាក Scion IQ
Scion IQ ជាប្រភេទឡានដែលមានតម្លៃថោកបំផុត ហើយវាមានភាពងាយស្រួលខ្លាំងណាស់ក្នុងការបើកបរក៏ដូចជាមិនពិបាករកកន្លែងចតនោះទេ ប៉ុន្តែបើនិយាយពីសុវត្ថិភាពវិញគឺមិនល្អទាល់តែសោះ។ ឡានប្រភេទនេះ ទោះជាមានពោងការពារដូចឡានដទៃក៏ដោយ ប៉ុន្តែវាមិនអាចគ្រប់គ្រាន់សម្រាប់រក្សាជីវិតរបស់អ្នកទេ ប្រសិនបើមានគ្រោះថ្នាក់អ្វីនោះ។ ហេតុតែនិយាយដូច្នេះព្រោះថាប្រព័ន្ធប្រេងហ្វ្រាំង លំនឹងនៅពេលបើកបរនិងទម្ងន់របស់ឡានគឺមិនមានស្តង់ដារនោះទេ។ ប្រសិនបើហ៊ានតែបើកលឿនបន្តិចដឹងតែយ៉ាប់ហើយ។
២. ឡានម៉ាក Smart fortwo
ឡានប្រភេទនេះគឺកាន់តែមិនបាច់និយាយទៀតហើយ ព្រោះ Smart fortwo មិនមែនជាប្រភេទឡានដែលអាចបើកបរទៅណាបានឆ្ងាយនោះទេ ពោលគឺអាចបើកត្រឹមជិតៗអីប៉ុណ្ណោះ។ មួយវិញទៀត ឡានប្រភេទនេះមិនអាចបើកបរនៅលើផ្លូវ highway បាននោះទេ។
៣. ឡានម៉ាក Vauxall (Opel) Adam
ឡានម៉ាកនេះមើលទៅស្អាតណាស់ ប៉ុន្តែបើនិយាយពីគុណភាពវិញគឺចប់តែម្ដង ព្រោះមិនអាចបើកលឿនបាននោះទេ។ មួយវិញទៀត ប្រសិនបើអ្នកត្រូវបើកបរនៅពេលយប់វិញ បើជិះឡាននេះគឺមិនអាចទៅណាបាននោះទេ ព្រោះចង្កៀងឡាននេះមិនអាចចាំងពន្លឺបានគ្រប់គ្រាន់ឡើយ។ Vauxall (Opel) Adam ជាឡានជិះបានតែ២នាក់ប៉ុណ្ណោះ។
៤. ឡានម៉ាក Chevrolet Spark
៤. ឡានម៉ាក Chevrolet Spark
Chevrolet Spark ត្បិតជាឡានរបស់ក្រុមហ៊ុនអាមេរិកក៏ដោយ ប៉ុន្តែវាមិនសាកសមសម្រាប់ក្រុមគ្រួសារដែលមានសមាជិកច្រើនឬត្រូវធ្វើដំណើរឆ្ងាយៗនោះទេ។ វាមានប្រព័ន្ធការពារសុវត្ថិភាពមែន ប៉ុន្តែប្រព័ន្ធនេះគឺមិនអាចរក្សាផាសុកភាពឱ្យអ្នកបានគ្រប់គ្រាន់នោះឡើយ ប្រសិនបើមានរឿងអ្វីកើតឡើង។ ជាពិសេសម៉ាស៊ីនឡាននេះ បើហ៊ានតែបើកបរលឿនគឺក្ដៅខ្លាំងណាស់ ពោលគឺអាចរលត់បាន។
៥. ឡានម៉ាក Dacia Duster
Duster ជាឡានដែលអ្នកមើលឃើញភ្លាមស្រលាញ់ភ្លែតតែម្ដង។ តែបើយើងពិនិត្យវាឱ្យបានម៉ត់ចត់ទៅនោះ អ្នកប្រហែលជាឃើញចំណុចមិនល្អច្រើនហើយ តួយ៉ាងដូចជា ឡាននេះគ្មានប្រព័ន្ធការពារអាកាសធាតុពុលនោះទេ ខាងក្នុងនិងខាងក្រៅឡានគឺហ៊ុមព័ទ្ធដោយប្លាស្ទិកច្រើនពេកដែលបង្កហានិភ័យច្រើនពេលមានគ្រោះថ្នាក់។ មួយវិញទៀតនោះ ឡានប្រភេទនេះពិបាកបើកបរខ្លាំងណាស់។
ប្រែសម្រួល៖ មុន្នី រម្យ
ប្រភព៖ carophile
ប្រភព៖ carophile
