អ៊ុតមើលលទ្ធផលធ្វើតេស្តថ្ម (battery) ស្មាតហ្វូនកោងរបស់ LG G Flex 2 កាន់បានយូរកម្រិតណា?
ស្មាតហ្វូនកោងជំនាន់ទី២ G Flex2 របស់ក្រុមហ៊ុន LG ពិតជាស្អាត និងទំនើបខណៈបច្ចុប្បន្នពុំទាន់សំបូរក្រុមហ៊ុនទូរស័ព្ទផលិត ក្រៅពី Samsung បានបញ្ចេញ Galaxy Round។ នេះគឺជាការធ្វើតេស្តលើអាយុកាលនៃថ្មរបស់ទូរស័ព្ទកោងបញ្ឈរ G Flex2 ដែលភ្ជាប់ថាមពលថ្ម 3000mAh (មិនអាចដោះដូរបាន)។
G Flex2 ត្រូវបានភ្ជាប់មកជាមួយកម្រិតថាមពល 3000mAh តិចជាង G Flex ជំនាន់ទី១ ១៥%។ ស្មាតហ្វូនកោងទំនើបនេះ ត្រូវបានបំពាក់ឈីប Snapdragon 810 សាកថ្មឆាប់ពេញ ដោយប្រើពេលត្រឹមតែ ៣០នាទី (ឬកន្លះម៉ោង) ប៉ុណ្ណោះគឺអាចសាកចូលរហូតដល់ ៦០%។ ការធ្វើតេស្តនេះគឺផ្ដោតទៅលើ ៣ចំណុចសំខាន់ៗ គឺការខលនិយាយទូរស័ព្ទ ប្រើ browser បើកវែបសាយ និងបើកមើលវីដេអូ។
ស្មាតហ្វូនកោងជំនាន់ទី២ របស់ LG នេះអាចប្រើប្រាស់ក្នុងការសន្ទនា (Talk time) បានរយៈពេល ១៧ម៉ោង ៥១នាទី (17:51h) ហើយបើឆែកវែបសាយវិញ (Web browsing) គឺអាចកាន់ថ្មបាន ៦ម៉ោង ១៦នាទី (6:16h) និងបើកមើលវីដេអូ (Video palyback) អាចកាន់បាន ១០ម៉ោង ៣៥នាទី (10:35h) (ដូចរូប)។
សូមបញ្ជាក់ថា ទូរស័ព្ទកោងបញ្ឈរ G Flex 2 ត្រូវបានក្រុមហ៊ុន LG បំពាក់បច្ចេកវិទ្យាទំនើប Selt Healing អាចកម្ចាត់ស្នាមឆ្កូតបានដោយស្វ័យប្រវត្តិ កាន់តែល្អជាងបច្ចេកវិទ្យា Self Healing នៅលើ G Flex ថែមទៀត។ លក្ខណៈសម្បត្តិ G Flex2 រួមមាន៖
-អេក្រង់ទំហំ ៥,៥អ៊ីញតូចជា G Flex ដែលមានទំហំ ៦អ៊ីញ ប៉ុន្តែ G Flex2 នេះមាន resolution ធំជាងមុនគឺ (1920×1080)px ខណៈជំនាន់មុនមានតែ (1280×720)px
-អេក្រង់ P-OLED (ជាប្លាស្ទិក OLED)
-កាមេរ៉ាក្រោយទំហំ 13MP ជាមួយភ្លើងជំនួយកាមេរ៉ា dual-LED ហើយកាមេរ៉ាមុខ 2.1MP ងាយស្រួលថត Selfies ជាមួយបច្ចេកវិទ្យាទទួលស្គាល់ពីចម្ងាយ Gesture ចម្ងាយបាន ១,៥មិល្លីម៉ែត្រ និងមុខងារ Laser Auto Focus ជាមួយ OIS
-អង្គប្រតិបត្តិ Snapdragon 810 ប្រភេទ 64-bit មាន 8-core ជាមួយល្បឿន 2GHz កាន់តែដំណើរការលឿនជាងមុន
-RAM ទំហំ 2GB
-អង្គចងចាំទំហំ 16GB/32GB (អាចបន្ថែម microSD)
-ប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop
-បច្ចេកវិទ្យាសាកថ្មឆាប់ចូល FastCharge គឺប្រើពេល ៤០នាទី សាកចូលបាន ៥០%
-បច្ចេកវិទ្យា 3G/ 4G LTE ជាមួយល្បឿនទាញយក (download) បាន 300Mbs/42Mbps
-តំណភ្ជាប់ microUSB 2.0, SlimPort សម្រាប់ប្រើជាមួយទូរទស្សន៍, HSPA+, 802.11 a/b/g/n/ac WiFi, Bluetooth 4.1
-បច្ចេកវិទ្យា NFC
-កម្រិតថាមពល 3000mAh
-មានពីរពណ៌ គឺទឹកប្រាក់ និងពណ៌ក្រហម

ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ gsmarena