ក្រុមហ៊ុន Apple ចង់​​ផលិត​​រថយន្ត​​អគ្គិសនី​លក់​យ៉ាង​យូរ​​ឆ្នាំ២០២០

2/20/2015 0 Comments A+ a-


ក្រុមហ៊ុន Apple គ្រោង​ផលិត​​រថយន្ត​​យ៉ាង​យូរ​នៅ​​​ឆ្នាំ២០២០ប្រភព៖​ businessinsider, cultofmac
ក្រុមហ៊ុន Apple មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ពេល​អនាគត យ៉ាង​យូរ​នៅ​ឆ្នាំ២០២០ ខាង​មុខ។ នេះ បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ bloomberg។

នេះ​គឺ​ជា​របាយការណ៍​ថ្មី​ចុងក្រោយ​មួយ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ក្រុមហ៊ុន Apple មាន​គម្រោង​ប្រឡូក​ខ្លួន​ចូល​ក្នុង​វិស័យ​ផលិត​រថយន្ត។ របាយការណ៍​នេះ​ត្រូវ​បាន​បញ្ចេញ បន្ទាប់ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​លេចឡើង​រយៈពេល​ពីរ​សប្ដាហ៍​ជាប់​គ្នា​នេះ ហើយ​ពេល​នេះ ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ជាច្រើន​សុទ្ធតែ​បាន​អះអាង។

គេហទំព័រ Bloomberg បាន​រាយការណ៍​ថា ក្រុមហ៊ុន Apple បាន​ដាក់​ចេញ​គម្រោង​អភិវឌ្ឍ​រថយន្ត ដោយ​ពេល​នេះ កំពុង​មាន​បុគ្គលិក​ធ្វើការ​ប្រមាណ ២០០នាក់ ហើយ​ក្រុមហ៊ុន​មាន​គម្រោង​ប្រើ​មនុស្ស​រាប់រាយ​នាក់​ទៀត​ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម។ គម្រោង​នេះ នឹង​ដឹកនាំ​ដោយ​លោក Steve Zakesky ជា​អ្នក​ធ្លាប់​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ iPhone និង iPod របស់ Apple ហើយ​ក៏​បាន​ចាប់​ផ្ដើម​តួនាទី​ថ្មី​នៅ​ក្រុមហ៊ុន​រថយន្ត Ford ជា​វិស្វករ។ ក្រុមហ៊ុន Ford អាច​ជា​ដៃគូ​សហការ​មួយ នៅ​ក្នុង​ដំណើរ​អភិវឌ្ឍ​គម្រោង​ផលិត​រថយន្ត​របស់​ Apple៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ businessinsider