ទៅ​អនាគត​​អ្នក​វិទ្យាសាស្ត្រ​ ​អាច​ផលិត​ឈាម​មនុស្ស​បាន​​​​

2/20/2015 0 Comments A+ a-


កោសិកា​ឈាម​ប្រភព៖​ www.sciencedaily.
សមាសធាតុ​​ក្នុង​ឈាម (blood component) ​មួយ​ចំនួន​​ធំ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​​ផលិត​ឡើង​ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិសោធន៍​​ ដែល​ធ្វើ​ឱ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ហ៊ាន​សន្និដ្ឋាន​​​​ថា​ ​​ទៅ​អនាគត​អ្នក​វិទ្យាសាស្ត្រ​​​អាច​បង្កើត​ឈាម​​សម្រាប់​មនុស្ស​បាន។ 

​​​ក្រុម​វិស្វករ​ជីវៈ​វេជ្ជសាស្ត្រ​ (Biomedical engineer) ​បាន​បង្កើត​​​កោសិកា​ប្លាតេឡែត​ (Platelets​ Cell) ​បាន​ជា​លើក​ដំបូង​ដែល​កោសិកា​នេះ​​​ជា​កោសិកា​សំខាន់​មួយ​​​អាច​ឱ្យ​​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា​ ទៅ​​ថ្ងៃ​អនាគត​អ្នក​វិទ្យាសាស្ត្រ​អាច​បង្កើត​ឈាម​បាន។

25D6CADF00000578-0-Platelet_producing_bone_marrow_cells_shown_in_blue_released_fila-a-8_1424363504402
ដំណើរការ​​ប្រើ​ប្រាស់​កោសិកា​ប្លាតេឡែត​ដើម្បី​ផលិត​កោសិកា​ bone marrow

​ការ​បរិច្ចាគ​ឈាម​ (Blood donation) ​​​មាន​ហានិភ័យ​ខ្ពស់​​​​ព្រោះ​ថា ​អ្នក​ទទួល​ឈាម​ទាល់​តែ​មាន​ឈាម​ប្រភេទ​ដូច​គ្នា​ ​​ហើយ​ឈាម​អាច​ផ្ទុក​មេរោគ​​ផ្សេង​ៗ​​រួម​ទាំង​ជំងឺ​អេដស៍​ផង​។

​​​​​​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា​​ ​តាម​រយៈ​ការ​ប្រើ​ប្រាស់​​ទង​កោសិកា​បាន​ពី​អ្នក​ជំងឺ​​ (Patient’s stem cell) នឹង​អាច​​ជួយ​ឱ្យ​​​អ្នក​វិទ្យាសាស្ត្រ​​អាច​​បណ្ដុះ​ឈាម​ដែល​ត្រូវ​​តាម​ប្រភេទ​​សម្រាប់​​អ្នក​ជំងឺ​បាន។ ​

​​​សូម​បញ្ជាក់​​ថា​ ​ ​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ Tufts ​នៅ​រដ្ឋ​ Massachusetts​ និង​ សាកលវិទ្យាល័យ​ Pavia នៅ​ប្រទេស​អ៊ីតាលី​​មាន​សមត្ថភាព​អាច​​​​ផលិត​​កោសិកា​ប្លាតេឡែត​ សម្រាប់​មនុស្ស​បាន​រាប់​លាន។ ​

​​ក្រុម​អ្នក​វិទ្យាសាស្ត្រ ​មាន​ជំនឿ​ថា​ ​​​​​ការ​ផលិត​បាន​កោសិកា​ប្លាតេឡែត​នេះ​ជា​ជំហ៊ាន​ដំបូង​​​​​នឹង​អាច​ជួយ​​អ្នក​ជំងឺ​ដែល​ស្ថិត​នៅ​ក្នុង​អាការៈ​ធ្ងន់ធ្ងរ​​​​ (របួស​ធ្ងន់ធ្ងរ) ​​បាន​ តាម​រយៈ​ការ​​ជួយ​​មិន​ឱ្យ​ឈាម​កក (help blood clots to form) តាម​វិធី​វេជ្ជ​សាស្ត្រ​​​របស់​ពួក​គាត់៕​