ម៉ាស៊ីន​ព្រីន 3D អាច​ផលិត​រថយន្ត​​​​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ!

2/05/2015 0 Comments A+ a-

ក្រុម​និស្សិត​សិង្ហបុរី ផលិត​រថយន្ត​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន 3Dប្រភព៖​ 3dprint
និស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ណានយ៉ាង (Nayang Technological) របស់​សិង្ហបុរី ថ្មីៗ​បាន​បង្កើត​រថយន្ត​ពីរ​គ្រឿង​ដោយ​គ្រាន់តែ​ប្រើ​ម៉ាស៊ីន​ព្រីន 3D ប៉ុណ្ណោះ។ អស្ចារ្យ​នោះ រថយន្ត​ទាំងពីរ​ដែល​ប្រសូត​ចេញ​ពី​ម៉ាស៊ីន​ព្រីន​នេះ អាច​ដំណើរការ​បាន​ដោយ​បច្ចេកវិទ្យា​សូឡា (Solar)។


រថយន្ត​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​នេះ​ នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី Shell Eco-marathon Asia ដែល​នឹង​ធ្វើឡើង​នៅ​ចុង​ឆ្នាំ​២០១៥​នេះ។ គម្រោង​ទឹកប្រាក់​ដែល​បាន​ប្រើប្រាស់​សម្រាប់​ផលិត​រថយន្ត​នេះ​គឺ​រហូត​ដល់ ៣០លាន​ដុល្លារ​អាមេរិក ដែល​ទទួល​បន្ទុក​ដោយ​មជ្ឈមណ្ឌល​ផលិត​បន្ថែម (Additive Manufacturing Center)។


Shell Eco-marathon Asia 2015 NV 8 and 9

រថយន្ត​មួយ​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ខាង​ដូចជា​ផ្លិត​ឃ្មុំ​ដើម្បី​រក្សា​សម្ងួត​បាន​ល្អ តែ​ផ្ដល់​អារម្មណ៍​សុខ​ស្រួល​ដល់​អ្នក​ជិះ។ ចំណែក​រថយន្ត NV9 ត្រូវ​បាន​បង្កើត​ក្នុង​ទម្រង់​រថយន្ត​កង់​បី។ សាស្ត្រាចារ្យ​រង Ng Heong Wah នៅ NTU បាន​ពន្យល់​ថា៖ «យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ការ​រចនា និង​បង្កើត​តួ​រថយន្ត​ពី​ម៉ាស៊ីន​ព្រីន 3D នេះ»។ លោក Wahab បាន​ឱ្យ​ដឹង​ថា នៅ​ជំហាន​ដំបូង​នេះ រថយន្ត​នេះ​អាច​រត់​បាន​ក្នុង​ល្បឿន​ត្រឹមតែ ៦០គីឡូម៉ែត្រ/ម៉ោង​ប៉ុណ្ណោះ។

s1

«ដោយ​ប្រើប្រាស់​ជំនាញ​បច្ចេកទេស​លើ​ផ្នែក​វិស្វកម្ម​ដែល​និស្សិត​យើង​បាន​សិក្សា​ពី​សកលវិទ្យា NTU ក្រុម​និស្សិត​បាន​ធ្វើឲ្យ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​លេច​ចេញ​ជា​សមិទ្ធផល​ពិតៗ មាន​ដូច​ជា បន្ទះ​សូឡា​ស៊ីលីកុន (silicon solar cells) ដែល​អាច​ផលិត​បត់បែន​ទៅ​តាម​រូបរាង​រថយន្ត​បាន​ងាយស្រួល»៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ http://media.ntu.edu.sg