ស្មាតហ្វូនចិន Xiaomi Mi Note Pro មានគេចូលចិត្តច្រើន បំផុត

1/27/2015 0 Comments A+ a-

បើទោះជាទើបត្រូវបានឧទ្ទេសនាមកាលពីពេលថ្មីៗនេះ ប៉ុន្ដែ Xiaomi Mi Note Pro ទទួលបាន យកចិត្តទុកដាក់ច្រើនពីសំណាក់អ្នកនិយមបច្ចេកវិទ្យា។ Xiaomi Mi Note Pro ទទួលបានសម្លេង
ឆ្នោតគាំទ្រច្រើនជាង ៥ដង ធៀបនឹងបណ្ដាគូប្រជែងផ្សេងៗ។
ស្មាត​ហ្វូន Xiaomi Mi Note Pro មក​ពី​ចិន
Xiaomi Mi Note Pro, Mi Note, Oppo R1C, Samsung Z1, Microsoft Lumia 532 និង Lumia 435 គឺជាបណ្ដាស្មាតហ្វូនដែលទើបនឹងបង្ហាញខ្លួននាពេលកន្លងទៅថ្មីៗនេះ។ ក៏ប៉ុន្ដែ ក្នុងចំណោម
ស្មាតហ្វូននេះ ក្រុមអ្នកលេងអ៊ីនធឺរណែត ហាក់ដូចជាត្រូវបានអូសទាញដោយ Xiaomi Mi Note
Pro មកពីប្រទេសចិន។
ចំនួនឆ្នោតដែលបានបោះឱ្យ Xiaomi Mi Note Pro គឺខ្ពស់ជាង ៥ដង ធៀបនឹងស្មាតហ្វូនដែល
ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមស្មាតហ្វូនទាំង ៦ដែលបានដាក់ឱ្យជ្រើសរើស ក្នុងការ
ស្ទង់មតិ
ដើមឆ្នាំនេះ ក្រុមហ៊ុនចិន បានបញ្ចេញស្មាតហ្វូនប្រភេទខ្លាំង មានឈ្មោះថា Xiaomi Mi Note 
Pro ។ ស្មាតហ្វូននេះ មានគ្រឿងម៉ាស៊ីនលំដាប់ខ្លាំង រចនារូបរាងស្រស់ស្អាត ទើបត្រូវគេយក
ចិត្តទុកដាក់ច្រើន
ឈរលំដាប់ទី ២ គឺ Microsoft Lumia 532 ។ ស្មាតហ្វូននេះមានតម្លៃទាប រូបរាងស្អាត រចនាបទ
ទាន់សម័យ។ Microsoft Lumia 532 ទទួលបានសម្លេងឆ្នោតគាំទ្រ ១២%

ក្នុងការស្ទង់មតិកន្លងទៅនេះ Xiaomi Mi Note Pro ទទួលបានសម្លេងឆ្នោត ចំនួន ៦៤% ចំណែក
៣៦% ទៀត គឺសម្រាប់បណ្ដាស្មាតហ្វូនដទៃដែលបានរៀបរាប់ខាងលើ។
Samsung Z1 ដែលជាស្មាតហ្វូនដំណើរការដោយប្រព័ន្ធប្រតិបត្តិ Tizen ដំបូងគេបង្អស់ក្នុងលោក
ជាប់ចំណាត់ថ្នាក់លេខ ៣ ខណៈយកឈ្នះលើ OPPO R1C (មកពីចិន)។ Samsung Z1 គឺជាស្មាត
ហ្វូនមួយ ត្រូវបានក្រុមហ៊ុនកូរ៉េខាងត្បូង បង្កើតឡើងសម្រាប់បណ្ដាប្រទេសដែលទើបលេចធ្លោ 
ក្នុងនោះមានឥណ្ឌាជាដើម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena