Nexus Player របស់ Asus រាងរៅ និង​មុខងារ​មិន​ចាញ់ PS4

1/26/2015 0 Comments A+ a-



ឧបករណ៍​មើល​ទូរទស្សន៍ Asus Nexus Playerប្រភព៖​ engadget

ឧបករណ៍​សម្រាប់​លេង​ហ្គេម Nexus Player របស់​ក្រុមហ៊ុន Asus មាន​លក់​ចាប់ពី​ពេល​នេះ​ហើយ នៅ​លើ Google Play store។ ឧបករណ៍​រាង​ជា​ប្រអប់​មូល​ដំណើរការ​ដោយ Android 5.0 នេះ គឺ​មាន​លក់​នៅ​បណ្ដា​ទីផ្សារ​អាមេរិក​ធំៗ​ដូច​ជា Amazon, Best Buy និង Newegg ក្នុង​តម្លៃ​ត្រឹមតែ ៩៩ដុល្លារ បើ​បូក​ទាំង​ហ្គេម (controller) ទៀត​ត្រូវ​ថែម ៣៩,៩៩ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

google-nexus-player-kit-1500x1000

ឧបករណ៍​ប្រភេទ Android TV នេះ​គឺ​ជា​សមិទ្ធផល​បាន​ពី​ការ​សហការ​គ្នា​រវាង Asus និង Google។
+លក្ខណៈ សម្បត្តិ​នៅ​លើ​ទូរទស្សន៍ Android Nexus Player នេះ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖
-អង្គ​ប្រតិបត្តិ 1.8GHz Quad Core Intel Atom
-RAM ទំហំ 1GB
-អង្គ​ចងចាំ​ទំហំ 8GB
-តំណភ្ជាប់ 802.11ac (MIMO), Bluetooth 4.1, 18W DC power, HDMI (1920×1080@60Hz), Micro USB 2.0
-Software: Android TV
-វិមាត្រ (១២០x១២០x២០)មិល្លីម៉ែត្រ
-ទម្ងន់ ២៣៥ក្រាម




+លក្ខណៈ​សម្បត្តិ​លើ​ដៃហ្គេម Controller៖
-តំណភ្ជាប់ Bluetooths 4.1, Bluetooth Smart
-ប្រភេទ​ថ្ម 2 AAA batteries
-វិមាត្រ (៣៧ x ១៤០ x ១៦)មិល្លីម៉ែត្រ
-ទម្ងន់ ៤០ក្រាម

ក្រុមហ៊ុន Newegg និង Amazon មាន​ដាក់​លក់ Nexus Play នេះ​នៅ​លើ​អនឡាញ ចំណែក Best Buy គឺ​ត្រូវ​ឱ្យ​អតិថិជន​ទៅ​ទិញ​ដល់​ហាង​ទើប​បាន។ តម្លៃ​ដាក់​លក់​នៅ​តាម​បណ្ដា​ក្រុមហ៊ុន​ទាំង​នេះ​ដូច​គ្នា គឺ ៩៩,៩៩ដុល្លារ ​សម្រាប់​តែ Nexus Play បើ​ចង់​បាន​ដៃ​បញ្ជា​ហ្គេម គឺ​ត្រូវ​ចំណាយ ៣៩,៩៩ដុល្លារ​ថែមទៀត៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ gsmarena