Twitter មិន​ចង់​ឱ្យ​អ្នក​ប្រើ Share តំណភ្ជាប់ (Link) ពី Instagram នោះ​ទេ ហេតុអ្វី?

1/26/2015 0 Comments A+ a-

ក្រុមហ៊ុន Twitterប្រភព៖​ geeky-gadgets, businessweek
ថ្មីៗ​នេះ​បណ្ដាញ​សង្គម Twitter បាន​បង្កើត​សារ​មួយ​ដាស់តឿន​ដល់​អ្នក​ប្រើ​របស់​ខ្លួន​ឱ្យ​បញ្ឈប់​ការ​ចែកចាយ (share) តំណភ្ជាប់ (link) ពី​បណ្ដាញ​សង្គម​រូបភាព Instagram តទៅទៀត ហើយ​ងាក​មក​បង្ហោះ (Post) ដោយ​ផ្ទាល់​តែ​នៅ​លើ Twitter បាន​ហើយ។

Screen-Shot-2015-01-22-at-3.49.22-PM-640x475

បណ្ដាញ​សង្គម​ដែល​កំពុង​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ២៨៤លាន​គណនី (គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ២០១៤) នេះ ទើប​បាន​បង្កើត​សារ​ថ្មី​មួយ​បង្ហាញ​ដល់​អ្នក​ប្រើ Twitter មាន​លក្ខណៈ​ចង់​ស្នើ​ឱ្យ​អ្នក​ប្រើ​ចែករំលែក Post ផ្សេងៗ​តែ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផ្ទាល់ ល្អ​ជាង​ការ Share តំណភ្ជាប់​ពី​ខាង​ក្រៅ​ជាក់ស្ដែង​តំណភ្ជាប់ Instagram តែម្ដង។ សារ​របស់ Twitter គឺ​លើកឡើង ចង់​ឱ្យ User បង្ហោះ​រូបថត​នៅ​លើ Twitter ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​អ្នក​គាំទ្រ​បាន​មើល​ឃើញ ជាជាង Share តំណភ្ជាប់​ផ្សេងៗ​មក​ដាក់។


ដូច​គ្នា​នឹង​បណ្ដាញ​សង្គម Facebook ដែរ ដែល​ពេល​នេះ Twitter កំពុង​បន្ត​អភិវឌ្ឍ​ខ្លួន​ទៅ​លើ​មាតិកា​ចម្រុះ ដើម្បី​បំពេញ​តម្រូវការ​អ្នក​ប្រើ ជាក់ស្ដែង​របាយការណ៍​មួយ​បាន​ឱ្យ​ដឹង​ថា បណ្ដាញ​សង្គម​ដែល​បង្កើត​តាំងពី​ឆ្នាំ២០០៦ នេះ មាន​គម្រោង​ដាក់​ចេញ native video tool ក្នុង​ឆ្នាំ​២០១៥​នេះ។ ដូច្នេះ​ហើយ​ទើប Twitter ចង់​ឱ្យ User សម្រប​ខ្លួន បង្ហោះ​អ្វី​ផ្ទាល់ៗ​នៅ​លើ​គេហទំព័រ​ខ្លួន​តែ​ម្ដង ដូច​ជា​បណ្ដាញ​សង្គម Facebook អីចឹង៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ mashable