ប្រសិនបើគ្មានអាវុធទាំងប្រាំនេះ កុំសង្ឃឹមថាសង្គ្រាមលោកលើកទីពីរងាយនឹងបញ្ចប់
១) កាំភ្លើងបាញ់រះប្រភេទ Proximity Fuzes
ពីដំបូងឡើយ អាវុធប្រភេទ Proximity Fuzes មិនត្រូវគេចាត់ទុកជាអាវុធនោះទេ ប៉ុន្តែអ្នកបើកយន្តហោះចម្បាំងជនជាតិជប៉ុន និងកងទ័ពថ្មើរជើងរបស់អាល្លឺម៉ង់សុទ្ធតែបានភ្លក្សរសជាតិអាវុធនេះយ៉ាងចាស់ដៃ។ ក្នុងសង្គ្រាមលោកលើកទីពីរ កាំភ្លើងបាញ់យន្តហោះមិនសូវទំនើប គ្មានប្រព័ន្ធរ៉ាដាដូចបច្ចុប្បន្ន ម៉្លោះបាញ់ជាលក្ខណៈព្រាវៗ ជួនបាញ់ត្រូវ ជួនបាញ់មិនត្រូវ។ ជួនកាល គេត្រូវបាញ់រាប់ពាន់គ្រាប់ ទម្រាំបាញ់ឆេះយន្តហោះមួយគ្រឿងៗ។

កាំភ្លើងបាញ់រះម៉ាក Proximity Fuzes(ប្រភព៖ webspace.webring.com)
២) កាំភ្លើងវែងម៉ាក M-1 Rifle
M-1 ជាប្រភេទកាំភ្លើងដែលមិនទាន់មានបង់វែងសម្រាប់បាញ់រះទេ គឺបញ្ចូលគ្រាប់ម្ដងបានតែមួយគ្រាប់។ ពេលសង្គ្រាមលោកលើកទីពីរទើបតែចាប់ផ្ដើមដំបូងៗ គឺគេនៅប្រើកាំភ្លើងស៊េរីចាស់ ដែលបន្សល់ទុកតាំងពីសតវត្សទី១៩។ អាវុធប្រភេទថ្មីរបស់សហរដ្ឋអាមេរិកគឺកាំភ្លើងវែងម៉ាក M-1 ដែលជាប្រភេទកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ (semi-automatic rifle) ដែលអាចផ្ទុកបានគ្រាប់សម្រាប់បាញ់មួយលើកៗ ច្រើនជាងមុន។ ទាល់តែមានកាំភ្លើងនេះ ទើបអាចប្រកួតជាមួយកងទ័ពអាល្លឺម៉ង់ ព្រោះអាល្លឺម៉ង់មានកាំភ្លើងម៉ាក MG-42។ កាលណោះកងទ័ពសូវៀតមានកាំភ្លើងយន្តប្រើ ប៉ុន្តែមិនសូវចំគោលដៅល្អ។ M-1 បាញ់ចំគោលដៅបានល្អជាងកាំភ្លើងរបស់កងទ័ពដទៃ ដែលចេញស៊េរីដំណាលគ្នា។

៣) នាវាដឹកយន្តហោះប្រភេទ Essex-class carrier
ចំណុចខ្លាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទីពីរគឺនាវាដឹកយន្តហោះ ដែលមានដំបូលរាបស្មើអាចឲ្យយន្តហោះចម្បាំង ចុះចតនិងហោះឡើង។ នាវានេះអាចផ្ទុកបានយន្តហោះចម្បាំង ១០០ គ្រឿង និងបំពាក់ប្រព័ន្ធរ៉ាដាទំនើបសម្រាប់ចាប់រូបភាពយន្តហោះបច្ចាមិត្ត។ ដោយសារនាវាប្រភេទនេះ កងទ័ពសហរដ្ឋអាមេរិកអាចផ្ចាញ់កងទ័ពជប៉ុននៅសមុទ្រហ្វ៊ីលីពីន (the Philippine Sea) និងឈូងសមុទ្រឡីតេ (Leyte Gulf)។ លក្ខណៈពិសេសរបស់នាវាប្រភេទនេះ គឺសហរដ្ឋអាមេរិកនៅតែយកទៅប្រើប្រាស់នៅក្នុងសង្គ្រាមកូរ៉េ និងសង្គ្រាមវៀតណាម ទោះបីសង្គ្រាមលោកលើកទីពីរផុតរលត់ទៅតាំងពីកាលណាកាលណី។

នាវាដឹកយន្តហោះប្រភេទ Essex-class carrier (ប្រភព៖ motionmodels.com)
៤) នាវាមុជទឹកប្រភេទ Gato-class subs
នាវាមុជទឹកប្រភេទនេះអាចកម្ទេចកម្លាំងទ័ពជើងទឹករបស់ជប៉ុនអស់ ៥៥%។ ដោយសារនាវាមុជទឹកនេះ ជប៉ុនអស់លទ្ធភាពចម្រាញ់យក និងប្រើប្រាស់ធនធានធម្មជាតិ និងការផ្គត់ផ្គង់ស្បៀងអាហារ។ នាវានេះមានសក្ដានុពលខ្លាំងខាងកម្ទេចក្រុមអមិត្ត ហើយមានប្រៀបខ្លាំងជាងនាវាមុជទឹករបស់ជប៉ុន។ នាវាមុជទឹក the Gato-class ត្រូវគេចាត់ទុកថាជាអាវុធដ៏មានសក្ដានុពលខាងជើងទឹកខ្លាំងបំផុតគ្រប់សម័យកាល។

៥) គ្រាប់បែកបរមាណូ ប្រភេទ Atomic Bomb
តាមពិត គ្រាប់បែកបរមាណូជាប្រភេទអាវុធ ដែលមានកម្លាំងបំផ្លាញខ្លាំងជាងអាវុធ ឬគ្រាប់បែកធម្មតា ព្រោះវាអាចផ្ទុះកម្ទេចទីក្រុងមួយទាំងមូលឲ្យក្លាយជាផេះ ត្រឹមតែមួយប៉ប្រិចភ្នែក។ ប៉ុន្តែទម្រាំផលិតបានគ្រាប់បែកបរមាណូមួយគ្រាប់ៗ កាលណោះ សហរដ្ឋអាមេរិកបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺជាង ២ ពាន់លានដុល្លារកាលពីឆ្នាំ១៩៤៥ ស្មើនឹងជាង ២៦ ពាន់លានដុល្លារសម្រាប់ពេលបច្ចុប្បន្ន។ គឺគ្រាប់បែកបរមាណូនេះតែម្ដងដែលបានជួយរំលត់ភ្នក់ភ្លើងសង្គ្រាមលោកលើកទីពីរ៕

គ្រាប់បែកបរមាណូឈ្មោះ Little Boy (រូបឆ្វេង) និង Fat Man (រូបស្ដាំ) (ប្រភព៖ williammaloney.com)
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ The National Interests magazine