ហេតុអ្វី​អាកាសយានិក​ QZ8501 កាត់​ផ្ដាច់​ចរន្ត​ទំនាក់ទំនង ហើយ​បើក​យន្តហោះ​ឡើង​យ៉ាង​ខ្ពស់​?

1/30/2015 0 Comments A+ a-


អាកាសយានិក​សញ្ជាតិ​បារាំង (ឆ្វេង) និង​អាកាសយានិក​សញ្ជាតិ​ម៉ាឡេស៊ី (ស្ដាំ)ប្រភព៖​ straitstimes.com
អាកាសយានិក​ទាំង​ពីរ​នាក់​ដែល​បើក​យន្តហោះ QZ8501 ​បាន​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​ចេញ​ពី​ម៉ាស៊ីន​កុំព្យូទ័រ ដែល​ត​ភ្ជាប់​ទៅ​ប្រព័ន្ធ​ទំនាក់ទំនង​ជា​មួយ​អង្គភាព​ត្រួត​ពិនិត្យ​ដែន​អាកាស ដែល​ប្រចាំ​ការ​នៅ​លើ​ដី។ មាន​ន័យ​ថា​បើ​កាត់​ផ្ដាច់​របៀប​នេះ គឺ​អស់​អី្វ​ដែល​អាច​ទាក់ទង​គ្នា​បាន​ទៀត​ហើយ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ក្រុម​ស៊ើប​អង្កេត​សំណុំ​រឿង​ធ្លាក់​យន្តហោះ​នេះ។

​អាកាសយានិក​ទាំង​ពីរ​រូប ព្យាយាម​សម្រួល​សញ្ញា​អាសន្ន (alert) នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​ត្រួត​ពិនិត្យ​ផ្លូវ​ធ្វើដំណើរ A-320។ ក្រោយមក អាកាសយានិក​បាន​កាត់​ផ្ដាច់​ចរន្ត​ទាក់ទង​គ្នា​ទាំង​ស្រុង ដែល​ចរន្ត​នោះ​មាន​ម៉ាស៊ីន​កុំព្យូទ័រ​ពីរ​គ្រឿង។

​ព័ត៌មាន​​នេះ​ជា​គន្លឹះ សម្រាប់​ជួយ​ពន្យល់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​គេ​ដាច់​ការ​ទាក់​ទង​គ្នា​រវាង​អង្គភាព​នៅ​នឹង​ដី និង​យន្តហោះ QZ8501។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់ ហេតុ​អ្វី​បាន​ជា​អាកាសយានិក​បើក​យន្តហោះ​ឡើង​ទៅ​លើ​លឿន​ខ្លាំង​ម៉្លេះ ព្រោះ​ទោះ​បី​ម៉ាស៊ីន​កុំព្យូទ័រ​រលត់​​ ក៏​អាកាសយានិក​អាច​បញ្ជា​យន្តហោះ​បាន​ដែរ៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ bloomberg.com