មហាអំណាច​យោធា​ទាំង​ប្រាំ​នៅ​ទ្វីប​អាស៊ី សម្រាប់​ពេល​បច្ចុប្បន្ន​

1/27/2015 0 Comments A+ a-

រូបតំណាងប្រភព៖​ defensedz.forumactif.com
១- ប្រទេស​ចិន (​China)
កងទ័ព​ចិន​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា​កងទ័ព​រំដោះ​ប្រជាជន​ចិន (the People’s Liberation Army)។ ប្រទេស​ចិន​មាន​កងទ័ព​សកម្មប្រយុទ្ធ (active troops) ២,៣ លាន​នាក់ ដែល​ជា​ចំនួន​កងទ័ព​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំង​អស់​ក្នុង​ពិភពលោក។ ចិន​ជា​ប្រទេស​អាច​ផលិត និង​គ្រប់គ្រង​អាវុធ​បរមាណូ​ដោយ​ស្រប​ច្បាប់។ ទៅ​ថ្ងៃ​មុខ ប្រទេស​ចិន​មិន​ត្រឹម​តែ​ជា​មហាអំណាច​យោធា​នៅ​ក្នុង​តំបន់​ប៉ុណ្ណឹង​ទេ គឺ​ជា​មហាអំណាច​យោធា​ពិភពលោក​តែ​ម្ដង។ នា​ដំណាក់កាល​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​អភិវឌ្ឍ ឬ​មាន​នៅ​ក្នុង​ដៃ​រួច​ជា​ស្រេច នូវ​ប្រព័ន្ធ​គ្រប់គ្រង​និង​បញ្ជា​គ្រាប់​មីស៊ីល​ដ៏​ទំនើប។

កង​នាវា​ចរណ៍​របស់​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ចិន (ប្រភព៖china-defense-mashup.com)
កង​នាវា​ចរណ៍​របស់​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ចិន (ប្រភព៖china-defense-mashup.com)

២- ប្រទេស​ឥណ្ឌា (India)
ឥណ្ឌា​ជា​ប្រទេស​ដែល​អាច​ផលិត​អាវុធ​បរមាណូ​ និង​ជា​បងធំ​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង (South Asia) និង​មាន​ចំនួន​កងទ័ព​សកម្ម​ច្រើន​លំដាប់​លេខ​បី​ពិភពលោក។ អំពី​ខ្ទង់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ គឺ​ឥណ្ឌា​ជាប់​ចំណាត់​ថ្នាក់​ទី៩។

កងទ័ព​ឥណ្ឌា​ក្នុង​ក្បួន​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ (ប្រភព៖ media.sacbee.com)
កងទ័ព​ឥណ្ឌា​ក្នុង​ក្បួន​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ (ប្រភព៖ media.sacbee.com)

៣- ប្រទេស​ទួរគី (Turkey)
ប្រទេស​ទួរគី​មាន​ចំនួន​កងទ័ព ៤៩៥ ០០០ នាក់ ហើយ​បើ​និយាយ​អំពី​ចំនួន​កងទ័ព​ក្នុង​ចំណោម​ប្រទេស​សមាជិក​អង្គការ​ណាតូ (NATO) គឺ​ទួរគី​ជាប់​លេខ​ពីរ​ខាង​ចំនួន​កងទ័ព។

កងនាវាចរណ៍​របស់​ប្រទេស​ទួរគី​ (ប្រភព៖ jestemturk.deviantart.com)
កងនាវាចរណ៍​របស់​ប្រទេស​ទួរគី​ (ប្រភព៖ jestemturk.deviantart.com)

៤- ​ប្រទេស​កូរ៉េខាងត្បូង (South Korea)
​កូរ៉េខាងត្បូង​ចំណាយ​ថវិកា​ច្រើន​លំដាប់​ទី១០ ពិភពលោក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការពារ​ជាតិ។ ក្នុង​ចំណោម​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ដែល​ចំណាយ​ប្រើប្រាស់​ក្នុង​រដ្ឋាភិបាល គឺ ១៥% ត្រូវ​ចំណាយលើ​វិស័យ​ការពារ​ជាតិ ឬ​ស្មើ​នឹង ២,៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក (Gross Domestic Product – GDP)។ ប្រសិនបើ​គិត​អំពី​ចំនួន​កងទ័ព​សកម្ម កូរ៉េខាងត្បូង​ជាប់​ចំណាត់​ថ្នាក់​ទី៦ ពិភពលោក។

រថក្រោះ​កូរ៉េខាងត្បូង (ប្រភព៖ (4)-financenews24.com)
រថក្រោះ​កូរ៉េខាងត្បូង (ប្រភព៖ financenews24.com)

៥- ប្រទេស​ជប៉ុន (Japan)
​កងទ័ព​ជប៉ុន ដោយ​យោង​តាម​រដ្ឋធម្មនុញ្ញ មិន​ធ្វើ​សង្គ្រាម​ជា​មួយ​បរទេស​ទេ ហើយ​បង្កើត​ឡើង​ក្នុង​បំណង​ស្វ័យ​ការពារ (self-defense) ប៉ុន្តែ​ស្វ័យ​ការពារ​នេះ​ក៏​មិន​ធម្មតា​ដែរ ព្រោះ​ជប៉ុន​ចំណាយ​ថវិកា​ជាតិ​សម្រាប់​ទ្រទ្រង់​វិស័យ​ការពារ​ជាតិ​ក្នុង​មួយ​ឆ្នាំ​ជាប់​ចំណាត់​ថ្នាក់​ទី៨ ពិភពលោក៕

កងនាវាចរណ៍​របស់​កងទ័ព​ជប៉ុន (ប្រភព៖ elpais.com)
កងនាវាចរណ៍​របស់​កងទ័ព​ជប៉ុន (ប្រភព៖ elpais.com)

​ប្រែ​សម្រួល៖ អន សំអាង
ប្រភព៖​ richestlifestyle.com