ជី​ឡេៈ រកឃើញ​សាកសព​ក្រៀម​ស្ងួត​២ សង្ស័យថា​ជាស​ត្វ​ចម្លែក​បឺត​ឈាម​មនុស្ស​ក្នុង​រឿងនិទាន​

1/27/2015 0 Comments A+ a-

តាម Metro កម្មករ​១​ក្រុម​ធ្វើការ​នៅ El Palqui ស្ថិតនៅ Moute Patria ប្រទេស​ជី​ឡេ បាន​រកឃើញ​ដោយ​ចៃដន្យ​នូវ​សាកសព​ក្រៀម​ស្ងួត​២ របស់​សភាវៈ​អាថ៌កំបាំង​ណាមួយ​នោះ ។​
​បើតាម​លោក Javier Prohens កម្មករ​ម្នាក់​ក្នុងចំណោម​នោះ​ឲ្យ​ដឹងថា ក្នុងពេលដែល​ពួកគេ​ដើរ​មើល​រោងចក្រ​ស្រា​មួយ ដែល​ត្រូវបាន​បោះបង់ចោល ក៏​រកឃើញ​សាកសព ២ ស្លាប់ សង្ស័យថា​ជាម​នុស្ស​ក្រៅ​ភព​នៅ​កណ្តាល​គំនរ​ស្មៅ​ស្ងួត​មួយ ។​
​ដំបូង​ឡើយ គេ​គិតថា​វា​ជា​ប្រចៀវ ប៉ុន្តែ បើ​ប្រចៀវ នោះ​ក្បាល​របស់​វា​ពុំ​ធំ​ដូច្នេះ​ទេ ។ ចុងក្រោយ​គេ​សង្ស័យថា​ជាស​ភាវៈ​អាថ៌កំបាំង ជំនាញ​បឺត​ឈាម​មនុស្ស ហៅថា Chupacabra ។​
chile-phat-hien-hai-xac-kho-bi-nghi-la-quai-vat-hut-mau-trong-truyen-thuyet1​សាកសព​ក្រៀម​ស្ងួត​២ ដែល​កម្មករ​រកឃើញ​
​ម្យ៉ាងទៀត រឿង​បែបនេះ ពុំមែន​ទើប​កើតឡើង​នៅ​ជី​ឡេ​ទេ ។ មុននេះ ក៏មាន​សាកសព​ក្រៀម​ស្ងួត​ស្រដៀង​គ្នា​នេះដែរ ត្រូវបាន​កេ​រកឃើញ ។ វា​បាន​ចោទ​ជា​សំណួរ​ថាៈ តើ​នេះ​ជា​មនុស្ស​ក្រៅ​ភព ជា Chupacabra ក្នុង​រឿងនិទាន ឬ ក៏​ជាការ​រៀបចំ​របស់​អ្នកណាម្នាក់ ? ៕​
chile-phat-hien-hai-xac-kho-bi-nghi-la-quai-vat-hut-mau-trong-truyen-thuyet​រូបភាព​របស់ Chupacabra ក្នុង​រឿងនិទាន​