បើក​ប្រអប់​ស្មាតហ្វូន​រុស្សី​អេក្រង់​ភ្លោះ​ YataPhone 2 មើល៍ តើ​​មាន​អ្វី​ខ្លះ​​ពិសេស​ក្នុង​នោះ?

1/27/2015 0 Comments A+ a-


ស្មាតហ្វូន YotaPhone មាន​អេក្រង់​ពីរ​ (សងខាង) របស់​ក្រុមហ៊ុន​រុស្សី Yotaប្រភព៖​ phonedog, phonearena
YotaPhone 2 គឺ​ជា​ស្មាតហ្វូន​អេក្រង់​សងខាង របស់​ក្រុមហ៊ុន​ទូរស័ព្ទ​រុស្សី Yota ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ឆ្នាំ​ទៅ​រួច​មក​ហើយ។ ស្មាតហ្វូន​នេះ ត្រូវ​ផលិត​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ជាមួយ​រូបរាង​ប្លែក មាន​អេក្រង់​ភ្លោះ និង​អាច​ប្រើ touchscreen បាន​ទាំង​សងខាង ហើយ​ដំណើរការ​ដោយ Android OS v4.4.3 (KitKat)។






ស្មាតហ្វូន​ដែល​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព​លក្ខណៈ​សម្បត្តិ​ពី​លើ YotaPhone ជំនាន់​ទី១ នេះ មាន​អេក្រង់​ម្ខាង​ប្រភេទ AMOLED ទំហំ ៥អ៊ីញ (1080×920)px ជាមួយ​ដង់ស៊ីតេ​ភិចហ្សែល 442ppi ​បច្ចេកវិទ្យា Corning Gorilla Glass 3 និង​អេក្រង់​ក្រោយ​ទំហំ ៤,៧អ៊ីញ​ប្រភេទ electronic paper display គាំទ្រ​ការ​អាន​សៀវភៅ e-book បាន​ប្រសើរ​ មិន​ខ្លាច​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ដ៏​ចាំង​ភ្នែក​នោះ​ទេ។ ស្មាតហ្វូន​របស់​ក្រុមហ៊ុន​រុស្សី Yota នេះ ​បំពាក់​ឈីប​អង្គ​ប្រតិបត្តិ Snapdragon 800 ​ប្រភេទ Quad-core ល្បឿន 2.3GHz, RAM 2GB, អង្គ​ចងចាំ​ទំហំ 32GB។

កាមេរ៉ា​ក្រោយ​ដែល​បំពាក់​នៅ​លើ​ YotaPhone 2 មាន​ទំហំ 8MP Pភ្ជាប់​ជាមួយ​ភ្លើង​ជំនួយ​កាមេរ៉ា LED flash ហើយ​កាមេរ៉ា​មុខ​ទំហំ 2.1MP។ តំណភ្ជាប់​ផ្សេងៗ​រួម​មាន Wi-Fi 802.11 a/b/g/n/ac, hotspot, Bluetooth v4.0, GPS, NFC, វិទ្យុ និង​រន្ធ microUSB v2.0។ ស្មាតហ្វូន​អេក្រង់​ភ្លោះ (dual display) នេះ​បាន​ចេញ​លក់​តាំងពី​ចុង​ឆ្នាំ២០១៤ ជាមួយ​តម្លៃ​ប្រហែល ៦០០ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ phonedog, gsmarena