៥ ចំណុចធ្វើឲ្យទំនាក់ទំនងរវាងក្រុមហ៊ុន និង បុគ្គលិកកាន់តែស្អិតល្មួត
តើអ្នកគ្រប់គ្រងដែលឆ្លាតវៃ ឬ ប្រាក់ខែខ្ពស់អាចជួយបង្កើនទំនាក់ទំនងល្អរវាងក្រុមហ៊ុន និង បុគ្គលិកដែរឬទេ? ចម្លើយនោះវាមិនត្រឹមត្រូវទាំងស្រុងនោះឡើយ ព្រោះថាបុគ្គលិកម្នាក់អាចមានតម្រូវការរៀងៗខ្លួនស្របតាមស្ថានភាពជាក់ស្តែង។ ខាងក្រោមនេះ គឺជាគន្លឹះចំនួន ៥ អាចជួយដោះស្រាយបញ្ហានេះបាន។
១) ជួបប្រជុំជារៀងរាល់សបា្តហ៍
ការទំនាក់ទំនងជាប្រចាំរវាងក្រុមហ៊ុន អ្នកគ្រប់គ្រង និង បុគ្គលិក បុគ្គលិក និង បុគ្គលិក ពិតជាមានសារសំខាន់សម្រាប់ការងារប្រចាំថ្ងៃ។ ម្ល៉ោះហើយការជួបប្រជុំការងារម្តងក្នុងមួយសបា្តហ៍ គឺជារឿងល្អនៅទីនេះ ដើម្បីដឹងពីស្ថានភាពទូទៅនៃការងារ បញ្ហាផ្សេងៗ ហើយនេះជាការផ្តល់ឱកាសមួយឲ្យក្រុមការងារគ្រប់រូបមិនថា ថ្នាក់លើឬ ថ្នាក់ក្រោមនោះទេ អាចលើកសំណើ ឬ សំនួរជាមតិរបស់ពួកគេបានទៅវិញទៅមក។

២) ឧស្សាហ៍ផ្ញើអ៊ីមែលក្រើនរំលឹក ឬ លើកទឹកចិត្តជាដើម
ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុន បើមិនមានការងារណាចាំបាច់ណាស់ទេ យ៉ាងហោចណាស់គួរផ្ញើអ៊ីមែលទៅបុគ្គលិកគ្រប់រូបម្តងដែរក្នុងមួយសបា្តហ៍។ សារនោះគួរតែជាសារក្នុងដែលបង្កប់ទៅដោយការក្រើនរំលឹកក្នុងន័យជាវិជ្ជមាន និង ការលើកចិត្តជាដើម។ នេះនឹងធ្វើឲ្យបុគ្គលិកមានអារម្មណ៍កក់ក្តៅ និង មានអារម្មណ៍ថា ខ្លួនមិនត្រូវបានគេមើលរំលង ដែលអាចជាផ្នែកមួយជួយបង្កើនទំនាក់ទំនងនៅកន្លែងការងារ។

៣) ជួបបុគ្គលិកម្នាក់ម្តងៗក្នុង១ខែ
ក្រៅពីការប្រជុំការងារម្តងក្នុងមួយសបា្តហ៍ អ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនគួរតែលៃលកពេលវេលាជួបបុគ្គលិកម្នាក់ម្តងៗយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយខែ។ ការធ្វើបែបនេះ នឹងធ្វើឲ្យបុគ្គលិករបស់ខ្លួនយល់ឃើញថា អ្នកគ្រប់គ្រងពិតជាមានការយកចិត្តទុកដាក់ខ្ពស់ និង យល់ពីអ្វីដែលជាតម្រូវការផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗ។ តែត្រូវប្រាកដថា ការជួបជុំនោះត្រូវបញ្ចប់ដោយស្នាមញញឹម និង ភាពរីករាយទើបជាការប្រសើរ។

៤) អនុញ្ញាតឲ្យបុគ្គលិកជួបជាមួយអតិថិជនសំខាន់របស់ខ្លួន
ក្នុងនាមជាប្រធានក្រុមហ៊ុនក្តី ឬ អ្នកគ្រប់គ្រងក្តី គួរតែអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនបានស្គាល់អតិថិជនសំខាន់ណាមួយជាដៃគូរបស់ក្រុមហ៊ុន។ នេះអាចធ្វើឲ្យអតិថិជនបានស្គាល់ក្រុមការងារ ផង និង ជួយបង្កើនទំនុកចិត្តទៅវិញទៅមករវាងក្រុមហ៊ុន និង បុគ្គលិកផង។ រូបភាពនេះ នឹងជួយឲ្យបុគ្គលិកមានទំនុកចិត្តកើនឡើង និង បង្ហាញភាពទទួលខុសត្រូវលើការងាររបស់ពួកគេ ដែលជាចំណែកនៃភាពជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុនទាំងមូល។

៥) រៀបចំកម្មវិធីជួបជុំនៅក្រៅការងារ
ជាការពិត បុគ្គលិកម្នាក់ៗបានលះបង់អស់កម្លាំងកាយចិត្តជួយបំពេញការងារឲ្យក្រុមហ៊ុន ហេតុដូច្នេះការតបស្នងមកវិញរបស់ក្រុមហ៊ុនគួរតែមានរង្វាន់លើកទឹកចិត្តផ្សេងៗ។ តែនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ត្បិតអីការជួបជុំ រៀបចំកម្មវិធីសប្បាយៗ ដំណើរកម្សាន្តនានាយ៉ាងហោចណាស់ក៏ឲ្យបានម្តង ឬ ២ ដងក្នុងមួយឆ្នាំ នឹងជួយបង្កើនភាពស្និទ្ធស្នាល និង ទំនាក់ទំនងល្អរវាងក្រុមហ៊ុន និង បុគ្គលិក។ ក្រៅពីនេះ ការជួយកិច្ចការសង្គមរួមគ្នា នៅក្រៅកន្លែងការងារ ទាំងនេះសុទ្ធតែជាផ្នែកមួយនៃការបង្កើនទំនាក់ទំនងល្អនៅក្នុងក្រុមហ៊ុនហើយ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ businessknowhow