ក្រោយ​លែងលះ​ ប្ដី​ហែកកេរ្ដិ៍​ប្រពន្ធថាលាក់​ទុក​ឈើ​គ្រញូង​ក្នុងផ្ទះ

1/23/2015 0 Comments A+ a-

ខេត្ដឧត្ដរមានជ័យ​ ៖​ បុរស​ជា​ប្ដី​ សង្ស័យ​មិន​ដាច់​អាល័យ​ពី​ប្រពន្ធ​ក្រោយ​ ពី​លែងលះ​អស់​រយៈពេល​៥-៦​ខែ​ទៅ​ហើយ​ នោះ​ថែម​ទាំង​បាន​ចែកទ្រព្យ​សម្បត្ដិ​រួច​ រាល់​ តែ​បែរជា​ហែកកេរ្ដិ៍​ប្រពន្ធ​ទៅ​ប្រាប់​ សមត្ថកិច្ច​ពី​ការ​លាក់​ទុក​ឈើ​ប្រណីត​ ប្រភេទ​ឈើ​គ្រញូង​ធ្វើ​ឱ្យ​សមត្ថកិច្ច​ចុះ​ ទៅ​រឹបអូស​យក​គ្មាន​សល់​ ។​
​ករណី​សមត្ថកិច្ច​ចុះ​ប្រមូល​យក​ឈើ​ គ្រញូង​ពី​ផ្ទះ​អតីត​ប្រពន្ធ​អត់​ខានស្លា​បង្ក​ ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​ នាទី​យប់​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន​ ឃុំ​-​ស្រុក​ អន្លង់​វែង​ ខេត្ដឧត្ដរមានជ័យ​ ។​
​បើ​តាម​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​មេម៉ាយ​ដែល​ប្ដី​ទើបនឹង​លែងលះ​ ឈ្មោះ​ឈ​ន​ ចាន់​ថា​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ ភូមិ​-​ឃុំ​ខាងលើ​ ហើយ​បច្ចុប្បន្ន​មានមុខ​ របរ​បើកហាង​លក់​ម៉ូតូ​ ។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ ស្ដ្រី​មេម៉ាយ​មិន​ទាន់​មានកូន​នេះ​បាន​ លែងលះ​ជាមួយនឹង​ប្ដី​អស់​រយៈពេល​៥-៦​ខែ​មក​ហើយ​ ហើយ​បើ​តាម​អាជ្ញាធរ​ បញ្ជាក់​ថា​ ប្ដី​ប្រពន្ធ​ខាងលើ​នេះ​មិន​មាន​ អាពាហ៍ពិពាហ៍​ពេល​ដែល​បាន​គ្នា​នោះ​ ទេ​ ។​ ពួក​គេ​បាន​លែងលះ​គ្នា​ត្រឹម​មេ​ភូមិ​ និង​មេឃុំ​ ហើយ​បាន​ចែកទ្រព្យ​សម្បត្ដិ​ គ្នា​អស់ហើយ​ដែរ​ ។
​ជាមួយនឹង​ការ​ដែល​សមត្ថកិច្ច​ចុះ​រឹប​ អូស​យក​គ្រញូង​ពី​ផ្ទះ​ស្ដ្រី​មេម៉ាយ​ទើបនឹង​ លែង​ប្ដី​នេះ​បាន​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អតីត​ ប្ដី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយ​ ការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ស្ដ្រី​ឈ្មោះ​ឈ​ន​ ចាន់​ថា​ បាន​លាក់​ទុក​ឈើ​គ្រញូង​នៅ​ ក្នុងផ្ទះ​ប្រមាណ​ជាង​៣០០​គីឡូក្រាម​ ។​ ចំណែក​បុរស​អតីត​ជា​ប្ដី​បាន​បញ្ជាក់​ថា​ ការ​ដែល​រូប​គាត់​រាយការណ៍​ប្រាប់​សមត្ថ​ កិច្ច​ ព្រោះ​ក្រោយ​ពី​លែងលះ​ប្រពន្ធ​មិន​ បាន​បែងចែក​ឈើ​គ្រញូង​នេះ​មក​ឱ្យ​គេ​ ខ្លះៗ​ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ពាក់ព័ន្ធ​តែ​ម្ដង​ ។
​អ្នកស្រី​ ឈ​ន​ ចាន់​ថា​ ​ បាន​អះអាង​ថា​ ពេល​ដែល​ពួក​គាត់​បាន​ លែងលះ​គ្នា​គឺ​រូប​គាត់​បាន​ប្រគល់​លុយ​ រាប់​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​អតីត​ប្ដី​របស់​ខ្លួន​ ចុះ​ហេតុ​អ្វី​បានជា​មក​ចងកម្ម​ពៀរ​ដូច្នេះ​ ទៀត​ ។​ ឈើ​គ្រញូង​ដែល​ទុក​ក្នុងផ្ទះ​នោះ​ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​បើ​គិត​ជា​ តម្លៃ​សរុប​៥០០​ទៅ​៦០០​ដុល្លារ​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ បើ​ទោះបីជា​ មានការ​រាយការណ៍​ពី​អតីត​ប្ដី​ប្រាប់​សមត្ថ​ កិច្ច​យ៉ាង​ដូច្នេះ​ក៏​ដោយ​ តែ​សមត្ថកិច្ច​ មិន​បាន​ចូល​ទៅ​រឹបអូស​យក​ឈើ​គ្រញូង​ ក្នុងផ្ទះ​ស្ដ្រី​ឈ្មោះ​ ឈ​ន​ ចាន់​ថា​ នេះ​ទេ​ ព្រោះ​ស្ដ្រី​ ឈ​ន​ ចាន់​ថា​ បាន​រារាំង​មិន​ អនុញ្ញាត​ឱ្យ​សមត្ថកិច្ច​ចូល​ត្រួតពិនិត្យ​ ។​ ម្យ៉ាងទៀត​អ្នកស្រី​ ឈ​ន​ ចាន់​ថា​ សំអាង​ ថា​ នោះ​មិនមែន​ជា​ម៉ោង​រដ្ឋបាល​និង​ មិន​មាន​ដីកា​បង្គាប់​ពី​តុលាការ​ផង​ ៕
ប្រភពពី នគរវត្ត
- See more at: http://cambodiapage.info/?p=9470#sthash.XFy7tqWK.dpuf