ចេញពីផឹកស៊ីត្រូវក្រុមក្មេងស្ទាវវាយរងបួសធ្ងន់ស្រាល២នាក់សង្ស័យជាករណីគំនុំ
ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវម្នាក់បានរងរបួសបែកក្បាលនិងម្នាក់ទៀតរបួសស្រាល ខណៈដែលចេញពីផឹកស៊ីនៅក្នុងភោជនីដ្ឋានណារីភ្នំមាសតាមបណ្តោយផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានក្រុមក្មេងស្ទាវព្រួតវាយបណ្តាលអោយរងរបួសធ្ងន់និងស្រាល២នាក់កាលពីវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ដែលគេស្គាល់ថា ជាសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង យ៉ីហោ ណារីភ្នំមាស អស់រយៈពេលជាច្រើនម៉ោង ។ ខណៈមកដល់វេលាកើតហេតុខាងលើស្រាប់តែនាំគ្នាចេញទៅផ្ទះវិញ ពេលចេញមកដល់ខាងមុខហាងស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ប្រដាប់ដោយដុំថ្មនិងដំបងបានមកព្រួតវាយទៅលើសមត្ថកិច្ចបណ្តាលឲ្យរងរបួសបែកក្បាលម្នាក់ និងម្នាក់ទៀតរបួសស្រាល ភ្លាមនោះសមត្ថកិច្ចម្នាក់បានដកកាំភ្លើងពីចង្កេះហើយបានបាញ់ជាច្រើនគ្រាប់តែសំណាងល្អបាញ់មិនចេញ ធ្វើឲ្យក្រុមក្មេងស្ទាវទាំងនោះភ័យនាំគ្នាឡើងជិះគេចខ្លួនបាត់អស់។
សាក្សីដដែលបានបន្តថា ទាក់ទិននិងហេតុការណ៍ខាងលើនេះគេមិនទាន់ដឹងថា រឿងហេតុនេះបង្កឡើងដោយសាររឿងអ្វីនោះទេ ។
ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថបានចុះមកដល់ចំណុចកើតហេតុហើយបានឲ្យសមត្ថកិច្ចដែលត្រូវរងរបួសទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ថិ៍នគរបាលរដ្ឋបាលផ្សារថ្កូវដើម្បីកំណត់មុខសញ្ញាងាយស្រួលតាមចាប់ក្រុមក្មេងទំនើងទាំងនោះ៕
ប្រភពពី នគរវត្ត