ខ្វះវីតាមីន A អាចបង្កជំងឺទឹកនោមផ្អែមប្រភេទ 2
ការស្រាវជ្រាវ១ថ្មីៗនេះ របស់ពួកអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Weill Cornell, អាមេរិក បង្ហាញថា ខ្វះវីតាមីន A អាចបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទ 2 ។ តាមអ្នកដឹកនាំការស្រាវជ្រាវ, បណ្ឌិត Loraine Gudas, វីតាមីន A បង្កើនសកម្មភាពរបស់កោសិកា beta, ពោលគឺការខ្វះវីតាមីននេះ អាចបង្កជំងឺទឹកនោមផ្អែមប្រភេទ 2 ។
ក្រុមស្រាវជ្រាវវិភាគការរីកចម្រើនកោសិកា beta រវាងកណ្តុរពេញវ័យ ២ ក្រុម, ១ក្រុមត្រូវបានប្រែប្រួលហ្សែន ដើម្បីមិនអាចសន្សំស្តុកវីតាមីន A ពីចំណីអាហារ, ក្រុម១ទៀតអាចរក្សាស្តុកវីតាមីន A ពីអាហារដូចធម្មតា ។ គេសង្កេតឃើញថា សត្វកណ្តុរមិនស្តុកបានវីតាមីន A ត្រូវងាប់កោសិកា beta, ពោលគឺមិនអាចបង្កើតអាំងស៊ុយលីន ។
ជាងនេះទៀត ពេលពួកអ្នកវិទ្យាសាស្ត្រកម្ចាត់ចោលវីតាមីន A ចេញពីរបបអាហាររបស់សត្វកណ្តុរមានសុខភាពល្អ គេសង្កេតឃើញអាំងស៊ុយលីនតិច ហើយបរិមាណស្ករក្នុងឈាមខ្ពស់ជាង -នេះជាកក្តាគន្លឹះដើម្បីរីកចម្រើនជំងឺទឹកនោមផ្អែមប្រភេទ 2 ។ ពេលពួកអ្នកវិទ្យាសាស្ត្រនាំយកវីតាមីន A ត្រលប់ចូលរបបអាហាររបស់វា, ការបង្កើតកោសិកា beta កើនឡើង, ការកកើតអាំងស៊ុយលីនកើន ហើយបរិមាណស្ករក្នុងឈាមត្រលប់មកធម្មតាវិញ ។
ក្រុមស្រាវជ្រាវឲ្យដឹងថា សណ្ឋានវីតាមីន A សិប្បនិម្មិតមួយ អាចមានសក្តានុពលត្រលប់បញ្ច្រាស់ជំងឺទឹកនោមផ្អែមប្រភេទ 2 ៕