ក្រុមហែកកូដចិន TaiG អាច Jailbreak iOS 8.0 ដល់ iOS 8.2 beta
នៅមុននេះ ក្រុមហែកកូដចិន Pangu បានបង្ហាញកម្មវិធីសម្រាប់ Jailbreak ទៅលើ iOS 8.01 ប៉ុន្តែសម្រាប់ជំនាន់ iOS 8.1.1 និង iOS 8.2 beta មិនអាច Jailbreak បាននោះទេ ព្រោះថាត្រូវបាន Apple បិទចន្លោះប្រហោង។
ដោយឡែកថ្មីៗនេះ នៅលើបណ្ដាញ Twitter មានអ្នកបំបែកកូដម្នាក់ឈ្មោះ MuscleNerd បានបង្ហាញថា មានក្រុមថ្មីមួយឈ្មោះ TaiG អាចធ្វើការ Jailbreak ទៅលើ iOS 8.0, 8.1.1 និង iOS 8.2 beta បាន។
តាមមើលទៅក្រុមថ្មីនេះ ប្រហែលជាចង់ដណ្ដើមស្នាដៃរបស់ក្រុម Pangu ព្រោះគេដឹងថា ក្រុមមួយនេះទទួលបានប្រាក់ឧបត្ថម្ភជាច្រើន។
គួរបញ្ជាក់ផងដែរថា លោកអ្នកអាចចូលទៅកាន់គេហទំព័រ www.taig.com ដើម្បីទាញយកកម្មវិធីមក Jailbreak បាន ប៉ុន្តែគួរឲ្យស្ដាយ វាមានតែសម្រាប់ Windows ប៉ុណ្ណោះ ចំណែក Mac ពុំមាននោះទេ៕