ORA ប្រដាប់សាកថ្ម iPhone សម័យថ្មី ពិតជាគួរឲ្យស្រឡាញ់មែន!
ពេលខ្លះការប្រើប្រាស់ខ្សែ USB សម្រាប់បញ្ចូលថ្មទូរសព្ទអាចនិយាយថាជារឿងមួយហួសសម័យទៅហើយ។ បើងាកមកមើលឧបករណ៍ដោតថ្មទូរសព្ទ iPhone គ្មានខ្សែនេះវិញគឺពិតជាឡូយនិងទំនើបទៀតផង។
ORA ជាឧបករណ៍សម្រាប់ដោតបញ្ចូលថ្មទូរសព្ទគ្មានខ្សែសម្រាប់ iPhone ដែលមានរាងមូលហើយទាន់សម័យ។ លើសពីនេះវាថែមទាំងមានភ្លើងយ៉ាងស្អាត ពេលអ្នកដោតចូលព្រីភ្លើង ដែលអាចឲ្យអ្នកងាយស្រួលរកទូរសព្ទពេលយប់។ តែចំណុចខ្សោយមួយរបស់ ORA គឺវាអាចនឹងធ្វើឲ្យ iPhone ដែលអ្នកដោតភ្ជាប់នោះធ្លាក់ក៏ថាបាន។ ទោះជាយ៉ាងណាវានៅតែគួរឲ្យស្រឡាញ់ ទំនើបនិងងាយដាក់តាមខ្លួន។ ផលិតផលនេះត្រូវបានគេផលិតចេញជាផលិតផលគំរូហើយ ហើយអាចនឹងមកដល់ទីផ្សារនៅពេលខាងមុខ៕

វីដេអូ៖
ចង់បាន ORA ដ៏គួរឲ្យស្រឡាញ់មួយនេះអត់មិត្តទាំងអស់គ្នា?
អានព័ត៌មានបច្ចេកវិទ្យាប្លែកៗដែលអ្នកគួរតែអានចុចត្រង់នេះ
ដោយ៖ ប៉ែត ផាន់និត
ប្រភព៖ yankodesign
ប្រភព៖ yankodesign