ចិនបានបិទ Gmail ចោលទាំងស្រុង
ប្រព័ន្ធការពារដំណើរការ Website (Great Firewall ) របស់ប្រទេសចិនបានធ្វើការវាយប្រហារទៅលើ Google សារជាថ្មីដោយបានបិទដំណើរការ Gmail ចោលទាំងស្រុង។
ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធគណនី Gmail នៅក្នុងប្រទេសចិនគឺមិនអាចដំណើរការសេវា របស់ Google មួយនេះបានទេ បើទោះបីជាប្រើកម្មវិធីផ្សេងក៏ដោយ។ នៅខែមិថុនាកន្លងទៅ គេហទំព័រ Gmail គឺត្រូវបានបិទ (Block)ម្ដងរួចទៅហើយនៅក្នុងប្រទេសចិន រួមទាំងសេវារបស់ Google ផ្សេងទៀតដូចជា Google Search, Google Maps, Google Docs, និង Google Drive។ ប៉ុន្តែអ្នកប្រើប្រាស់អាចដំណើរការ Gmail បាននៅក្នុងកម្មវិធីមួយចំនួនដូចជា Microsoft Outlook ឬ Apple Mail តាម Protocol មួយចំនួនដូចជា IMAP, POP, និង STMP ។ ដោយឡែកពេលនេះដែរ សេវា និងកម្មវិធីទាំងនេះគឺត្រូវបានបិទទាំងស្រុង។
ការធ្វើតេសសាកល្បងទៅលើដំណើរការរបស់ Gmail នៅក្នុងកម្មវិធី Mail appផ្សេងៗគ្នា តែលទ្ធផលបានឲ្យដឹងថា វាត្រូវបានបិទដំណើរការហើយក្នុងប្រទេសចិន។ នេះមានន័យថាមធ្យោបាយតែមួយដែលអាចដំណើរការ Gmail បាននៅក្នុងប្រទេសចិន គឺមានតែតាមរយៈ VPN ឬ proxy tool ប៉ុណ្ណោះ។
Transparency Report tool របស់Google ក៏បានបង្ហាញដែរថា ដំណើរ Gmail នៅក្នុងប្រទេសចិន (រូបភាពដែលបានបង្ហាញខាងក្រោម) គឺបានធ្លាក់ដល់សូន្យកាលពីថ្ងៃទី២៦ ខែធ្នូនេះ។