ពលករខ្មែរម្នាក់ត្រូវគេចាក់សម្លាប់នៅខេត្ដឈុំផនប្រទេសថៃ
ពលករខ្មែរម្នាក់ ត្រូវគេចាក់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ នៅលើម៉ូតូមួយគ្រឿង ដោយអាក្រាត កាយនៅមុខបន្ទប់ស្នាក់នៅរបស់ពលករ ចៀរជ័រកៅស៊ូ នៅក្នុងស្រុកឈុំផន ខេត្ដឈុំផន ប្រទេសថៃ កាលពីម៉ោង១១ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤។
ប្រភពបន្តថា តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចថៃបានឱ្យដឹងថា បុរសម្នាក់ ដែលបានបាត់បងជីវិតដោយសារអំពើឃាតកម្មម្នាក់នោះជាពលករជនជាតិខ្មែរ អាយុប្រហែល៣០ឆ្នាំ នឹងត្រូវបាន សម្រាតសម្លៀកបំពាក់ហើយត្រូវបាន គេចាក់សម្លាប់ជាច្រើនកាំបិតទាំងថ្ងៃ។
ជាបឋមសមត្ថកិច្ចមិនទាន់ដឹងច្បាស់ថា បណ្ដាលមកពីមូលហេតុអ្វីនោះទេ តែសមត្ថកិច្ចថៃកំពុងតែធ្វើការស្រាវជ្រាវថានឹងរកមុខឃាតកមកផ្ដន្ទាទោសតាមច្បាប់ឆាប់ៗនេះ៕
ពលករកម្ពុជាម្នាក់ត្រូវគេចាក់សម្លាប់។
ប្រភពពី Free Press Magazine