សមត្ថកិច្ចជំនាញចុះឆែកឆេរផ្ទះគ្រូពេទ្យដែលគេសង្ស័យថាជាអ្នកចម្លងមេរោគអេដស៍
សមត្ថកិច្ចជំនាញផ្នែកស៊ើបអង្កេត ចុះឆែកឆេរផ្ទះលោកគ្រូពេទ្យម្នាក់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលគេការសង្ស័យថា ជាអ្នកចម្លងមេរោគអេដស៍ទៅអ្នកភូមិ ដើម្បីរកភស្តុតាងនៃការចម្លង នៅថ្ងៃទី ១៨ ធ្នូ។
ក្នុងប្រតិបត្តិការចុះពិនិត្យ និងឆែកឆេរនេះ សមត្ថកិច្ចសហការនឹងមន្ត្រីជំនាញជំងឺឆ្លង និងអង្គភាពការងារកុមារ ហៅកាត់ស៊ីភីយូ (Children Protection Unit) បានពិនិត្យសំបកថ្នាំពេទ្យ និងឧបករណ៍ប្រើប្រាស់របស់គ្រូពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកន្លងមក។
ក្នុងបរិវេណជុំវិញផ្ទះលោកគ្រូពេទ្យភូមិ យ៉ែម ជ្រិន មានប្រជាពលរដ្ឋចោមរោម និងតាមដានឃ្លាំមើល សកម្មភាពឆែកឆេរនោះផងដែរ។
នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ថ្លែងអំពាវដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវប្រើប្រាស់បច្ចេកទេសវេជ្ជសាស្ត្រ ត្រួតពិនិត្យលទ្ធផលតេស្តឈាមឡើងវិញ និងត្រូវធានាសុវត្ថិភាពលោកគ្រូពេទ្យម្នាក់នោះផងដែរ។
សូមរង់ចាំស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយយប់នេះ…
ប្រភពពី វិទ្យុអាស៊ីសេរី