អតីតអ្នកវិភាគនយោបាយឯករាជ្យលើកសរសើរចៅហ្វាយថ្មីរបស់ខ្លួន
នៅពេលថ្លែងជាសាធារណៈជាលើកដំបូងក្នុងនាមជាទីប្រឹក្សារបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យជាយូរមកហើយបានប្រាប់អ្នកភូមិអំឡុង ពិធីជួបសំណេះសំណាលមួយ ដែលរៀបចំឡើងដោយគណបក្សប្រឆាំងកាលពីចុងសប្ដាហ៍ថា លោកបានលើកសរសើរអ្នកនយោបាយរូបនេះ [លោក កឹម សុខា] និងចែករំលែកមតិយោបល់គ្នាអស់រយៈពេលជាយូរមកហើយ។
លោក ឡៅ ម៉ុងហៃ បានធ្វើជាអ្នកវិភាគនយោបាយឯករាជ្យជិត២០ឆ្នាំនៅក្នុងប្រទេស កម្ពុជា ហើយតែងតែត្រូវបានដកស្រង់សម្ដីដោយកាសែតក្នុងស្រុក និងកាសែតបរទេសមុនពេលលោកត្រូវបានជ្រើសរើសជាទីប្រឹក្សាផ្ទាល់ របស់លោក កឹម សុខា កាលពីដើមខែនេះ។
នៅក្នុងវីដេអូខ្លីបមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីយប់ថ្ងៃច័ន្ទ លោក ឡៅ ម៉ុងហៃ បានប្រាប់អ្នកគាំទ្រគណបក្សប្រឆាំងអំឡុងវេទិកាសាធារណៈក្នុងក្រុង ដូនកែវ ខេត្តតាកែវ កាលពីថ្ងៃសៅរ៍ថា លោកនិងលោក កឹម សុខា មានប្រវត្តិនយោបាយដូចគ្នា។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ដោយសំដៅទៅលើមេដឹកនាំក្រុមតស៊ូមួយក្នុងចំណោម ក្រុមតស៊ូចំនួនបី ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញអំឡុងសង្គ្រាមស៊ីវិល ទសវត្សរ៍ឆ្នាំ១៩៨០ដល់ទសវត្សរ៍ឆ្នាំ១៩៩០ថា ” លោក កឹម សុខា និងខ្ញុំធ្លាប់មានចៅហ្វាយនាយតែមួយ គឺសម្ដេច សឺន សាន”។
លោកបានមានប្រសាសន៍ទាក់ទិននឹងការលេចខ្លួនឡើងរបស់លោក កឹម សុខា ជាមេដឹកនាំនយោបាយមួយរូបថា “ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើគាត់ខ្លាំងនៅពេលគាត់ក្លាយជា ប្រធានអង្គការសិទ្ធិមនុស្សមួយ។ នៅពេលនោះខ្ញុំកត់សម្គាល់ឃើញថា គាត់គឺជាមេដឹកនាំថ្មីសម្រាប់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហេតុដូច្នេះខ្ញុំគាំទ្រគាត់សម្រាប់ប្រយោជន៍ជាតិ”។
លោក ឡៅ ម៉ុងហៃ បានប្រាប់អ្នកចូលរួមមុនពេលពន្យល់ពីការសម្រេចចិត្តរបស់លោកមក ចូលរួមក្នុងចលនាប្រឆាំងថា ” រហូតមកទល់ពេលនេះ គ្មានអ្វីដែលផ្ទុយទៅនឹងការរំពឹងទុករបស់ខ្ញុំឡើយ”។ លោកបានមានប្រសាសន៍បន្ថែមថា ” ខ្ញុំមើលឃើញការផ្លាស់ប្ដូរ។ នៅពេលពលរដ្ឋមានកម្លាំងជាងមុន មានគំនិតថ្មីៗ សកម្មជាងមុន និងមានការយល់ដឹងច្រើនជាងមុនអំពីសិទ្ធិរបស់ខ្លួន ពួកគាត់អាចប្រើសិទ្ធិរបស់ខ្លួន ហើយមានភាពសកម្មកាន់តែខ្លាំងនៅក្នុងការចូលរួមក្នុងកិច្ចការ សង្គម”។
នៅពេលនិយាយតាមទូរស័ព្ទកាលពីម្សិលមិញ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា លោក កឹម សុខា នៅមិនទាន់ពន្យល់នៅឡើយទេថា តើជំនួយផ្នែកនយោបាយអ្វីដែលមេដឹកនាំរូបនេះចង់បានសម្រាប់ខ្លួន ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្ថែមទៀតថា ” យើងនៅមិនទាន់ជជែកគ្នាអំពីបញ្ហានេះនៅឡើយទេ។ ប៉ុន្តែតាមការយល់ឃើញ និងបទពិសោធន៍របស់ខ្ញុំ និយាយឲ្យត្រង់ទៅខ្ញុំចង់ឃើញមានការរីកចម្រើនកាន់តែប្រសើរឡើង ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថា ខ្ញុំអាចប្រើចំណេះដឹងរបស់ខ្ញុំផ្នែកវប្បធម៌ បញ្ហាសង្គម សេដ្ឋកិច្ច បញ្ហានយោបាយ និងប្រវត្តិសាស្ត្រដើម្បីជួយគាត់”។
លោក ហ៊ីង សុខសាន្ត អគ្គលេខាធិការរងរដ្ឋសភា និងជាមន្ត្រីមកពីគណបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា បានលើកឡើងថា លោក ឡៅ ម៉ុងហៃ គឺជាទីប្រឹក្សាមួយរូបដែលមានឋានៈស្មើរដ្ឋមន្ត្រី ហើយនឹងទទួលបានប្រាក់ខែស្មើរដ្ឋមន្ត្រីដែរ។
យោងតាមអនុក្រឹត្យចុះខែតុលា ដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីទទួលបានប្រាក់ខែគោលចំនួន២,១លានរៀល [ប្រហែល៥២៥ដុល្លារ៕ ប្រភពៈ ខេមបូឌា ដេលីនៅពេលថ្លែងជាសាធារណៈជាលើកដំបូងក្នុងនាមជាទីប្រឹក្សារបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យជាយូរមកហើយបានប្រាប់អ្នកភូមិអំឡុង ពិធីជួបសំណេះសំណាលមួយ ដែលរៀបចំឡើងដោយគណបក្សប្រឆាំងកាលពីចុងសប្ដាហ៍ថា លោកបានលើកសរសើរអ្នកនយោបាយរូបនេះ [លោក កឹម សុខា] និងចែករំលែកមតិយោបល់គ្នាអស់រយៈពេលជាយូរមកហើយ។
លោក ឡៅ ម៉ុងហៃ បានធ្វើជាអ្នកវិភាគនយោបាយឯករាជ្យជិត២០ឆ្នាំនៅក្នុងប្រទេស កម្ពុជា ហើយតែងតែត្រូវបានដកស្រង់សម្ដីដោយកាសែតក្នុងស្រុក និងកាសែតបរទេសមុនពេលលោកត្រូវបានជ្រើសរើសជាទីប្រឹក្សាផ្ទាល់ របស់លោក កឹម សុខា កាលពីដើមខែនេះ។
នៅក្នុងវីដេអូខ្លីបមួយដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា កាលពីយប់ថ្ងៃច័ន្ទ លោក ឡៅ ម៉ុងហៃ បានប្រាប់អ្នកគាំទ្រគណបក្សប្រឆាំងអំឡុងវេទិកាសាធារណៈក្នុងក្រុង ដូនកែវ ខេត្តតាកែវ កាលពីថ្ងៃសៅរ៍ថា លោកនិងលោក កឹម សុខា មានប្រវត្តិនយោបាយដូចគ្នា។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ដោយសំដៅទៅលើមេដឹកនាំក្រុមតស៊ូមួយក្នុងចំណោម ក្រុមតស៊ូចំនួនបី ដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញអំឡុងសង្គ្រាមស៊ីវិល ទសវត្សរ៍ឆ្នាំ១៩៨០ដល់ទសវត្សរ៍ឆ្នាំ១៩៩០ថា ” លោក កឹម សុខា និងខ្ញុំធ្លាប់មានចៅហ្វាយនាយតែមួយ គឺសម្ដេច សឺន សាន”។
លោកបានមានប្រសាសន៍ទាក់ទិននឹងការលេចខ្លួនឡើងរបស់លោក កឹម សុខា ជាមេដឹកនាំនយោបាយមួយរូបថា “ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើគាត់ខ្លាំងនៅពេលគាត់ក្លាយជា ប្រធានអង្គការសិទ្ធិមនុស្សមួយ។ នៅពេលនោះខ្ញុំកត់សម្គាល់ឃើញថា គាត់គឺជាមេដឹកនាំថ្មីសម្រាប់កម្ពុជា ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហេតុដូច្នេះខ្ញុំគាំទ្រគាត់សម្រាប់ប្រយោជន៍ជាតិ”។
លោក ឡៅ ម៉ុងហៃ បានប្រាប់អ្នកចូលរួមមុនពេលពន្យល់ពីការសម្រេចចិត្តរបស់លោកមក ចូលរួមក្នុងចលនាប្រឆាំងថា ” រហូតមកទល់ពេលនេះ គ្មានអ្វីដែលផ្ទុយទៅនឹងការរំពឹងទុករបស់ខ្ញុំឡើយ”។ លោកបានមានប្រសាសន៍បន្ថែមថា ” ខ្ញុំមើលឃើញការផ្លាស់ប្ដូរ។ នៅពេលពលរដ្ឋមានកម្លាំងជាងមុន មានគំនិតថ្មីៗ សកម្មជាងមុន និងមានការយល់ដឹងច្រើនជាងមុនអំពីសិទ្ធិរបស់ខ្លួន ពួកគាត់អាចប្រើសិទ្ធិរបស់ខ្លួន ហើយមានភាពសកម្មកាន់តែខ្លាំងនៅក្នុងការចូលរួមក្នុងកិច្ចការ សង្គម”។
នៅពេលនិយាយតាមទូរស័ព្ទកាលពីម្សិលមិញ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា លោក កឹម សុខា នៅមិនទាន់ពន្យល់នៅឡើយទេថា តើជំនួយផ្នែកនយោបាយអ្វីដែលមេដឹកនាំរូបនេះចង់បានសម្រាប់ខ្លួន ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្ថែមទៀតថា ” យើងនៅមិនទាន់ជជែកគ្នាអំពីបញ្ហានេះនៅឡើយទេ។ ប៉ុន្តែតាមការយល់ឃើញ និងបទពិសោធន៍របស់ខ្ញុំ និយាយឲ្យត្រង់ទៅខ្ញុំចង់ឃើញមានការរីកចម្រើនកាន់តែប្រសើរឡើង ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថា ខ្ញុំអាចប្រើចំណេះដឹងរបស់ខ្ញុំផ្នែកវប្បធម៌ បញ្ហាសង្គម សេដ្ឋកិច្ច បញ្ហានយោបាយ និងប្រវត្តិសាស្ត្រដើម្បីជួយគាត់”។
លោក ហ៊ីង សុខសាន្ត អគ្គលេខាធិការរងរដ្ឋសភា និងជាមន្ត្រីមកពីគណបក្សប្រឆាំងដែលស្និទ្ធនឹងលោក កឹម សុខា បានលើកឡើងថា លោក ឡៅ ម៉ុងហៃ គឺជាទីប្រឹក្សាមួយរូបដែលមានឋានៈស្មើរដ្ឋមន្ត្រី ហើយនឹងទទួលបានប្រាក់ខែស្មើរដ្ឋមន្ត្រីដែរ។
យោងតាមអនុក្រឹត្យចុះខែតុលា ដែលត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រីទទួលបានប្រាក់ខែគោលចំនួន២,១លានរៀល [ប្រហែល៥២៥ដុល្លារ៕ ប្រភពៈ ខេមបូឌា ដេលី