ឆ្នាំងសាកថ្មប្រើថាមពលព្រះអាទិត្យតម្លៃ៣០ដុល្លារ
ការច្នៃឧបករណ៍មកប្រើប្រាស់ដោយថាមពលព្រះអាទិត្យសព្វថ្ងៃ ហាក់កំពុងទទួលបានការពេញនិយម និងគាំទ្រយ៉ាងខ្លាំង។ មូលហេតុដែលនាំឱ្យមនុស្សបង្វែរចំណាប់អារម្មណ៍របស់ខ្លួនមកលើបច្ចេកវិទ្យា solar ងាយស្រួលយល់ទេ គឺដើម្បីកាត់បន្ថយខ្ទង់ចំណាយ ជាពិសេសអាចបញ្ចៀសពីការប្រើប្រាស់ឧបករណ៍មួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់បរិយាកាសផែនដី និងអាចឈានទៅបំផ្លាញដល់ស្រទាប់អូសូន ជាក់ស្ដែងដូចជា រថយន្តដែលប្រែចំហេះសាំង ម៉ាស៊ូតជាដើម។
Sabay សូមបង្ហាញពីឆ្នាំងសាកថ្មពិសេស XTG-SOL1500 ដែលពូកែ និងជំនាញខាងសាកថ្មដោយស្រូបថាមពលពីពន្លឺព្រះអាទិត្យ។ XTG-SOL1500 ជាប្រភេទ Portable Device និងបានបំពាក់បន្ទះ solar ដែលអាចស្រូបថាមពលពន្លឺព្រះអាទិត្យ ជាមួយកម្រិតថាមពលថ្ម Lithium Ion 1500mAh បញ្ជូនថាមពលទៅឧបករណ៍ផ្សេងៗតាមរយៈប្រើខ្សែ mini USB។
XTG-SOL1500 អាចប្រើទៅលើ cell phone, Smartphone, MP3, កាស Bluetooth និងឧបករណ៍ជាច្រើនទៀត។ XTG-SOL1500 កាន់តែងាយស្រួលជាមួយទំហំតូចគឺមានវិមាត្រ (១២០មមx១២,៧មមx៦៣,៥មម) និងទម្ងន់ត្រឹមតែ ១០០ក្រាម។
ឧបករណ៍ដ៏ពិសេសនេះជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក XTG Technology។ XTG-SOL1500 មានលក់នៅលើគេហទំព័រ Amazon តម្លៃ ២៩,៩៩ ដុល្លារអាមេរិក៕
ដោយ៖ ឈុនហួរ
